Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

សំណួរ

១៤៦- ដូចម្តេចដែលហៅថា ចំណែករចនាសម្ព័ន្ធហិរញ្ញវត្ថុ ?

១៤៧- ដូចម្តេចដែលហៅថា ការកំណត់អថេរ ?

១៤៨- តើការកំណត់ជំហរទីផ្សារគោលដៅសំដៅលើអ្វី ?

១៤៩- តើបរិយាកាសប្រជាសាស្ត្រសំដៅលើអ្វី ?

១៥០- ដូចម្តេចដែលហៅថា គោលនយោបាយរូបិយវត្ថុ ?

ចម្លើយ

១៤៦- ដែលហៅថា ចំណែករចនាសម្ព័ន្ធហិរញ្ញវត្ថុ គឺជាប្រព័ន្ធដែលគ្រប់ដណ្តប់លើស្ថាប័នហិរញ្ញវត្ថុ ក្នុងនោះមាន ធនាគារកណ្តាល ធនាគារពាណិជ្ជ ធនាគារអភិវឌ្ឍន៍ ផ្សារទុន និងស្ថាប័នឧបករណ៍ហិរញ្ញវត្ថុផ្សេងៗទៀត ។

១៤៧- ដែលហៅថា ការកំណត់អថេរ គឺជាការជ្រើសរើសអថេរសម្រាប់ការកាត់ចំណែក ឬហៅថាអថេរបង្អែកដែលតាងក្រុមអតិថិជនដែលមានតម្រូវការប្រហាក់ប្រហែលគ្នា ។

១៤៨- ការកំណត់ជំហរទីផ្សារគោលដៅ គឺសំដៅលើការបង្កើតរូបារម្មណ៍នៃផលិតផលតែមួយគត់ដែល មានប្រៀបជាងផលិតផលរបស់គូប្រកួតប្រជែងក្នុងសតិអារម្មណ៍របស់អតិថិជន ។

១៤៩- បរិយាកាសប្រជាសាស្ត្រ សំដៅលើចំនួនប្រជាជនដែលមានការទាក់ទងទៅនឹងទំហំ ដង់ស៊ីតេ ទីតាំងរស់នៅ អាយុ ភេទ ជាតិសាសន៍ អាជីព ហើយក៏មានទាក់ទងផងដែរដល់និន្នាការកំណើនប្រជាជន និងបម្លាស់ទី ។

១៥០- ដែលហៅថា គោលនយោបាយរូបិយវត្ថុ គឺជាឧបករណ៍មួយប្រភេទរបស់នយោបាយម៉ាក្រូសេដ្ឋកិច្ច ដែលមានខ្លឹមសារទាក់ទងនឹងការគ្រប់គ្រង ការផ្គត់ផ្គង់រូបិយវត្ថុ និងឥណទានគិតជាចំនួនសរុបក្នុងប្រព័ន្ធហិរញ្ញវត្ថុ គឺសំដៅលើការព្យាយាមរក្សាលំនឹងសេដ្ឋកិច្ចឲ្យមានដំណើរផលិតកម្មពេញលេញ និងគ្មានអតិផរណា ។

តភាគ



×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login