Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

សំណួរ

១២៦- តើបដិវត្តន៍ឧស្សាហកម្មមានប្រភពពីទស្សនវិស័យពីរអំពីគំនិតតន្រ្តីគឺជាអ្វី ?

១២៧- ដូចម្តេចដែលហៅថា អត្ថិភាពបង្កើនញ្ញាណ ?

១២៨- ដូចម្តេចដែលហៅថា ប្រវត្តិសាស្រ្តរបស់មនុស្សជាតិ ?

១២៩- ដូចម្តេចដែលហៅថា លទ្ធផលនៃអង្គសន្និសីទ ?

១៣០- ដូចម្តេចដែលហៅថា វិធីនិយ័តកម្ម ?

ចម្លើយ

១២៦- បដិវត្តន៍ឧស្សាហកម្មមានប្រភពពីទស្សនវិស័យពីរអំពីគំនិតតន្រ្តី គឺទីមួយគំនិតតន្ត្រីនាំមកនូវគំរូបែបផែនផលិតកម្មថ្មីនៃបដិវត្តន៍ឧស្សាហកម្ម និងទីពីរគំនិតតន្ត្រីបង្កើតកម្មវិធីដំបូងអំពីការទាមទារសិទ្ធិសេរីភាពរបស់បណ្តាសហគ្រិន ។

១២៧- ដែលហៅថា អត្ថិភាពបង្កើនញ្ញាណគឺមានន័យថា រូបធាតុជាអ្នកកំណត់ស្មារតី ម៉ាក្សបង្ហាញថា “ពិភពលោកកើតមានរួចហើយទើបមានអទិទេព” មនុស្សកើតមានជារូបរាងមានជីវិតរួចហើយទើបមានវិញ្ញាណ ស្មារតីនិងការគិតគូរ "ឬ" “ក្នុងលោកនេះមានហេតុទើបមានផល” ។

១២៨- ដែលហៅថា ប្រវត្តិសាស្រ្តរបស់មនុស្សជាតិ គឺជាប្រវត្តិនៃការតស៊ូវណ្ណៈ ជាដំណើរបន្តមិនដាច់នៃបែបផែនផលិតកម្ម (បែបទាសករ បែបសក្តិភូមិ បែបមូលធននិយម បែបសង្គមនិយម) ដែលបង្ហាញឲ្យឃើញច្បាស់តាមរយៈទំនាស់ទាំងឡាយដែលលេចឡើងឆ្លងកាត់សម័យកាលនីមួយៗ ។

១២៩- ដែលហៅថា លទ្ធផលនៃអង្គសន្និសីទ គឺការបង្កើតបានការគ្រប់គ្រងអត្រាប្តូរប្រាក់តាមប្រព័ន្ធ ប្រឹតិនវូដដែលត្រូវបានអនុវត្តរហូតដល់ដើមទសវត្សរ៍ឆ្នាំ ១៩៧០ ។

១៣០- ដែលហៅថា វិធីនិយ័តកម្ម គឺជាសំណុំនៃចរិលក្ខណៈដែលធ្វើឲ្យប្រព័ន្ធសេដ្ឋកិច្ចមួយមានស្ថេរភាពនៅសម័យកាលមួយ  ឧទាហរណ៍ការប្រកួតប្រជែងលើភាពផ្តាច់មុខនៅសតវត្សទី ១៩ (អធិកភាពទីផ្សារ វដ្តលូតលាស់) ឬអធិភាពនៃស្ថាប័ន ។

តភាគ



×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login