ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ ផ្វើសារឥឡូវនេះ
សំណួរ
១៣៦- ដូចម្តេចដែលហៅថា យុទ្ធសាស្រ្តសកម្មភាពទីផ្សាររបស់ក្រុមហ៊ុនអាជីវកម្មមួយ ?
១៣៧- ដូចម្តេចដែលហៅថា ជាតិ ?
១៣៨- ដូចម្តេចដែលហៅថា បទបញ្ជាប្រុងប្រយ័ត្ន ?
១៣៩- ដូចម្តេចដែលហៅថា ការកំណត់ផលិតផល ?
១៤០- ដូចម្តេចដែលហៅថា ទីផ្សារមូលប័ត្រ ?
ចម្លើយ
១៣៦- ដែលហៅថា យុទ្ធសាស្រ្តសកម្មភាពទីផ្សាររបស់ក្រុមហ៊ុនអាជីវកម្មមួយ គឺជាការកំណត់សកម្មភាពចម្បងជុំវិញគោលគំនិតជាគន្លឹះអំពីការបំពេញចំណង់ចំណូលចិត្តរបស់អតិថិជន ដោយត្រូវផ្តោតការយកចិត្តទុកដាក់លើការប្រើប្រាស់ធនធានដែលមានរបស់ក្រុមហ៊ុនអាជីវកម្ម ដើម្បីបង្កើនការលក់ និងដណ្តើមបានប្រៀបឈ្នះនៅទីផ្សារចម្រុះដ៏ទូលំទូលាយ ។
១៣៧- ដែលហៅថា ជាតិ គឺសំដៅលើប្រទេសមួយជាពិសេសគិតទៅដល់ប្រជាជនចំនួនធំ ដែលកំពុងរស់នៅក្នុងទីតាំងមួយមានរដ្ឋាភិបាល ភាសា ទំនៀមទម្លាប់ ប្រពៃណី ប្រវត្តិសាស្រ្តរបស់ខ្លួនផ្ទាល់ ។
១៣៨- ដែលហៅថា បទបញ្ជាប្រុងប្រយ័ត្ន គឺជាវិធានការដែលដាក់ចេញដោយធនាគារកណ្តាល ដើម្បីគ្រប់គ្រងប្រតិបត្តិការរបស់ស្ថាប័នហិរញ្ញវត្ថុ ។
១៣៩- ដែលហៅថា ការកំណត់ផលិតផល គឺជាការកំណត់ប្រភេទទំនិញសេវា ឬគំនិតដែលត្រូវផលិតបង្កើតដើម្បីផ្តល់ផលប្រយោជន៍ចំពោះក្រុមអតិថិជនគោលដៅ ។
១៤០- ដែលហៅថា ទីផ្សារមូលប័ត្រ គឺជាប្រភេទហិរញ្ញវត្ថុដែលមិនឆ្លងកាត់ស្ថាប័នហិរញ្ញវត្ថុ ប៉ុន្តែពាក់ព័ន្ធដោយផ្ទាល់ទៅនឹងការផ្តល់កម្ចី និងកម្ចីសម្រាប់ការផ្តល់វិនិយោគ ។