Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

សំណួរ

១៣១- ដូចម្តេចដែលហៅថា មូលនិធិរូបិយវត្ថុអន្តរជាតិ ?

១៣២- ដូចម្តេចដែលហៅថា សកម្មភាពទីផ្សារ ?

១៣៣- ដូចម្តេចដែលហៅថា ផលប្រយោជន៍ប្រើប្រាស់ ?

១៣៤- ដូចម្តេចដែលហៅថា ផលប្រយោជន៍ទម្រង់ ?

១៣៥- តើគោលបំណងចុងក្រោយនៃគោលគំនិតសកម្មភាពទីផ្សារគឺជាអ្វី ?

ចម្លើយ

១៣១- ដែលហៅថា មូលនិធិរូបិយវត្ថុអន្តរជាតិ ហៅកាត់ថា អាយអឹមអែហ្វ គឺជាអង្គការមួយដែលមានសមាជិក ១៨៧ ប្រទេសធ្វើការ ដើម្បីរក្សាសហប្រតិបត្តិការរូបិយវត្ថុពិភពលោក រៀបចំស្ថេរភាពហិរញ្ញវត្ថុ សម្របសម្រួលពាណិជ្ជកម្មអន្តរជាតិ លើកកម្ពស់ភាពមានការងារធ្វើ និងនិរន្តភាពនៃការលូតលាស់សេដ្ឋកិច្ច និងកាត់បន្ថយភាពក្រីក្រដែលមាននៅទូទាំងពិភពលោក ។

១៣២- ដែលហៅថា សកម្មភាពទីផ្សារ គឺជាសកម្មភាពក្នុងសង្គម ដែលបុគ្គលនិងក្រុមមនុស្សទាំងឡាយទទួលបាននូវអ្វីដែលគេចង់បាន និងត្រូវការតាមរយៈការបង្កើតឡើងនូវការដោះដូរ ។

១៣៣- ដែលហៅថា ផលប្រយោជន៍ប្រើប្រាស់ជាតម្លៃប្រើប្រាស់នៃផលិតផលមួយ គឺជាអនុភាពរបស់ផលិតផលនោះសម្រាប់បំពេញតម្រូវការប្រើប្រាស់របស់មនុស្ស ។

១៣៤- ដែលហៅថា ផលប្រយោជន៍ទម្រង់ ជាលក្ខណៈខាងរូបសាស្រ្តនៃផលិតផល ដែលអាចទាក់ទាញចំណាប់អារម្មណ៍របស់អតិថិជនបាន ។

១៣៥- គោលបំណងចុងក្រោយនៃគោលគំនិតសកម្មភាពទីផ្សារ គឺជាការរកប្រាក់ចំណេញរយៈពេលវែង សម្រាប់ទ្រទ្រង់អាជីវកម្ម ។

តភាគ



×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login