ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ ផ្វើសារឥឡូវនេះ
សំណួរ
១៤១- ដូចម្តេចដែលហៅថា ធនាគារអភិវឌ្ឍន៍ ?
១៤២- ដូចម្តេចដែលហៅថា ធនាគារពាណិជ្ជ ?
១៤៣- ដូចម្តេចដែលហៅថា សេវាកម្មទីបីដែលផ្តល់ដោយប្រព័ន្ធហិរញ្ញវត្ថុ ?
១៤៤- តើទីផ្សារប្រើប្រាស់សំដៅលើអ្វី ?
១៤៥- តើទីផ្សារឧស្សាហកម្មសំដៅលើអ្វី ?
ចម្លើយ
១៤១- ដែលហៅថា ធនាគារអភិវឌ្ឍន៍ គឺជាស្ថាប័នហិរញ្ញវត្ថុធំបង្គួរ ដូចមាននៅក្នុងប្រទេសឥណ្ឌា និងកូរ៉េជាដើម ប៉ុន្តែជាស្ថាប័នខ្នាតតូចបើធៀបទៅនឹងធនាគារពាណិជ្ជនៅប្រទេសថៃ និងម៉ាឡេស៊ីដែលជាអ្នកផ្តល់ហិរញ្ញប្បទានចំពោះឧស្សាហកម្ម និងការវិនិយោគ ។
១៤២- ដែលហៅថា ធនាគារពាណិជ្ជ គឺជាស្ថាប័នហិរញ្ញវត្ថុធំៗដែលជាអ្នកបង្កើតដ៏សំខាន់នូវប្រាក់បញ្ញើ តាមតម្រូវការប្រាក់បញ្ញើមានការកំណត់ និងប្រាក់បញ្ញើសន្សំ ។
១៤៣- ដែលហៅថា សេវាកម្មទីបីដែលផ្តល់ដោយប្រព័ន្ធហិរញ្ញវត្ថុ គឺការកៀងគរមូលនិធិ ពោលគឺការប្រមូលប្រាក់សន្សំដោយស្ម័គ្រចិត្តក្រោមរូបភាពជាទ្រព្យសកម្មហិរញ្ញវត្ថុ សម្រាប់បង្កើនទុនវិនិយោគរបស់ក្រុមហ៊ុនសាជីវកម្ម ។
១៤៤- ទីផ្សារប្រើប្រាស់ សំដៅទៅលើអ្នកទិញដែលប្រើប្រាស់ ឬទាញផលប្រយោជន៍ផ្ទាល់ពីផលិតផល ដែលគេបានទិញ ពោល គឺមិនមែនទិញសម្រាប់ធ្វើជាមធ្យោបាយផលិតកម្ម ឬដើម្បីបង្កើតផលិតផលផ្សេងទៀត ឬដើម្បីលក់ទៅវិញយកចំណេញនោះទេ ។
១៤៥- ទីផ្សារឧស្សាហកម្ម សំដៅទៅលើអាជីវករ ឬក្រុមហ៊ុនដែលទិញផលិតផលសម្រាប់ប្រើក្នុងផលិតកម្ម ឬសម្រាប់ប្រតិបត្តិការនានា ឬសម្រាប់ការលក់ទៅវិញ ។