សិទ្ធិទាមទារដោយផ្អែកលើកម្មសិទ្ធិមានដូចជា ៖
- សិទ្ធិទាមទារឲ្យប្រគល់វិញដោយផ្អែកសិទ្ធិនៃកម្មសិទ្ធិ សិទ្ធិកម្មសិទ្ធិ បានផ្តល់ឲ្យកម្មសិទ្ធិករនូវអានុភាពពិសេសក្នុងការគ្រប់គ្រងទ្រព្យដែលបានកាន់កាប់ស្របច្បាប់ ដោយអនុវត្តសិទ្ធិផ្តាច់មុខក្នុងនាមជាម្ចាស់ទ្រព្យដោយផ្ទាល់ រួមមានសិទិ្ធប្រើប្រាស់ សិទ្ធិអាស្រ័យផល និងសិទ្ធិចាត់ចែង ដែលសិទ្ធិទាំងអស់នោះអាចប្រែប្រួលទៅតាមទំនាក់ទំនងគតិយុត្តិ ។ ដើម្បីអនុវត្តសិទ្ធិទាំងនេះ កម្មសិទ្ធិករអាចទាមទារអ្នកកាន់កាប់ឲ្យប្រគល់វត្ថុមកវិញ ។
- សិទ្ធិទាមទារឲ្យបញ្ឈប់ការរារាំងដោយផ្អែកលើកម្មសិទ្ធិ (មាត្រា១៥៩) កម្មសិទ្ធិករមានសិទ្ធិទាមទារឲ្យមានការបញ្ឈប់ការរារាំង ចំពោះអ្នករារាំងនូវការអនុវត្តសិទ្ធិកម្មសិទ្ធិរបស់ខ្លួនបាន ។
- សិទ្ធិទាមទារឲ្យបង្ការការរារាំងដោយផ្អែកលើកម្មសិទ្ធិ (មាត្រា១៥៩) កម្មសិទ្ធិករ មានសិទ្ធិទាមទារឲ្យបង្ការការរារាំង ចំពោះអ្នកដែលអាចរារាំងក្នុងករណីដែលមានបារម្ភជាក់ស្តែងថាការអនុវត្តសិទ្ធិកម្មសិទ្ធិរបស់ខ្លួន នឹងទទួលរងនូវការរារាំង ។