ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ ផ្វើសារឥឡូវនេះ
Answer 1
សិទ្ធិកម្មសិទ្ធិ គឺសំដៅទៅលើសិទ្ធិរបស់កម្មសិទ្ធិករក្នុងការប្រើប្រាស់ អាស្រ័យផល និងចាត់ចែងទ្រព្យសកម្មសិទ្ធិរបស់ខ្លួន បានដោយសេរីទៅតាមទំហំដែលច្បាប់បានកំណត់ (មាត្រា១៣៨) ។ មានន័យថាបុគ្គលដែលជាម្ចាស់សិទ្ធិ មានសិទ្ធិសេរីភាពក្នុងការសម្រេចចាត់ចែងទ្រព្យជាកម្មសិទ្ធិរបស់ខ្លួន ដោយស្ថិតនៅក្រោមកម្រិតនៃកម្មសិទ្ធិ ដែលការពារដោយច្បាប់ដោយមិនបំពានទៅលើសិទ្ធិសេរីភាពរបស់អ្នកដទៃ ដូចជាសិទ្ធិទាមទារបញ្ឈប់អំពើរំខានដល់ជីវភាពរស់នៅដោយផ្អែកលើ មាត្រា១៤០ នៃក្រមរដ្ឋប្បវេណី និងសិទ្ធិក្នុងការហាមឃាត់ការជីកករកាយបេតិកភណ្ឌវប្បធម៌ និងរ៉ែក្នុងដី មាត្រា ១៤១ នៃក្រមរដ្ឋប្បវេណី ។