Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

សំណួរ

១៣៦- តើសន្តតិកម្មមានប៉ុន្មានប្រភេទ ?

១៣៧- ដូចម្តេចដែលហៅថាសន្តតិកម្មតាមច្បាប់ ?

១៣៨- ដូចម្តេចដែលហៅថាសន្តតិកម្មមានបណ្តាំ ?

១៣៩- ដូចម្តេចដែលហៅថាមត៌ក ?

១៤០- តើជាគោលការណ៍របបសន្តតិកម្មត្រូវបានបែងចែកជាប៉ុន្មាន ?

ចម្លើយ

១៣៦- យោងតាមក្រមរដ្ឋប្បវេណី មាត្រា១១៤៥ កថាខណ្ឌទី២ សន្តតិកម្មមានពីរប្រភេទគឺ ៖

  • សន្តតិកម្មតាមច្បាប់
  • សន្តតិកម្មមានបណ្តាំ ។

១៣៧- ដែលហៅថាសន្តតិម្មតាមច្បាប់ គឺជាសន្តតិកម្មដែលធ្វើឡើងដោយផ្អែកតាមបញ្ញត្តិនៃច្បាប់ដោយបែងចែកទៅតាមការកំណត់ក្នុងច្បាប់ ។

១៣៨- ដែលហៅថាសន្តតិកម្មមានបណ្តាំ គឺជាសន្តតិកម្មដែលធ្វើឡើងដោយផ្អែកតាមឆន្ទៈរបស់មតកជន ដោយបែងចែកទៅតាមការចែងក្នុងមតកសាសន៍ ។

១៣៩- ដែលហៅថាមត៌ក គឺសំដៅទៅលើសិទ្ធិ និងករណីយកិច្ចទាំងអស់របស់មតកជន រួមបញ្ជូលទាំងទ្រព្យសកម្ម និងទ្រព្យអកម្ម ។ ទ្រព្យសកម្ម អាចជាអចលនវត្ថុ ចលនវត្ថុ មាសប្រាក់ លុយកាក់ ភាគហ៊ុន វត្ថុមានតម្លៃផ្សេងៗជាដើម ។ រីឯទ្រព្យអកម្ម អាចជាបំណុលរបស់មតកជនដែលខ្លួន (មតកជន) ត្រូវបំពេញ ប៉ុន្តែមិនទាន់បំពេញ ។

១៤០- ជាគោលការណ៍របបសន្តតិកម្មត្រូវបានបែងចែកជាពីរគឺ ៖

  • គោលការណ៍ទទួលបន្តដោយស្វ័យប្រវត្តិ
  • គោលការណ៍ជម្រះបញ្ជី ។

តភាគ



×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login