2019-12-14 14:35
ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ ផ្វើសារឥឡូវនេះ
Answer 1
សិទ្ធិកាន់កាប់ក្នុងក្រមរដ្ឋប្បវេណី គឺសំដៅទៅលើសិទ្ធិដែលត្រូវបានទទួលស្គាល់ដោយផ្អែកលើការកាន់កាប់វត្ថុជាក់ស្តែង ។ សិទ្ធិកាន់កាប់ ជាសិទ្ធិដែលត្រូវបានទទួលស្គាល់ដោយផ្អែកលើការកាន់កាប់ជាក់ស្តែងទៅលើវត្ថុ ទោះបីជាមាន ឬមិនមានទំនាក់ទំនងនៃសិទ្ធិ ដែលនាំឲ្យមានមូលហេតុគតិយុត្តក៏ដោយ ។ សិទ្ធិនាំឲ្យមានមូលហេតុគតិយុត្ត គឺជាសិទ្ធិដែលធ្វើឲ្យការកាន់កាប់មានភាពស្របច្បាប់ហើយសិទិ្ធទាំងនោះ មានដូចជាកម្មសិទ្ធិសិទ្ធិជួលអចិន្ត្រៃយ៍ផលុបភោគសិទ្ធិប្រើប្រាស់ និងអាស្រ័យនៅជាដើម (ក្រមរដ្ឋប្បវេណី មាត្រា១៣២) ។ សិទ្ធិដែលនាំឲ្យមានមូលហេតុគតិយុត្តជាសិទ្ធិដែលមានអត្ថិភាពទោះបីជាមាន ឬមិនមានទំនាក់ទំនងនៃការកាន់កាប់វត្ថុជាក់ស្តែងដូចសិទ្ធិកាន់កាប់កដោយ ។