Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

សំណួរ

២២១- ដូចម្តេចដែលហៅថាសំណងការខូចខាត ?

២២២- តើសំណងការខូចខាតកើតឡើងដោយសារអ្វី ?

២២៣- តើមានលក្ខខណ្ឌអ្វីខ្លះដើម្បីទទួលបានសំណង ?

២២៤- តើឧបាទេសកម្មនៃការសងមានន័យដូចម្តេច ?

២២៥- តើការទាមទារចំពោះសំណងការខូចខាតត្រូវធ្វើឡើងក្នុងរយៈពេលប៉ុន្មានឆ្នាំ ?

២២៦- តើការទទួលបន្ទុកហានិភ័យគឺជាអ្វី ?

ចម្លើយ

២២១- ដែលហៅថាសំណងការខូចខាត គឺជាការសងនូវសំណងពីសំណាក់កូនបំណុល ចំពោះការខូចខាតដែលកើតមានចំពោះម្ចាស់បំណុល ។

២២២- សំណង់ការខូចខាតកើតឡើងដោយសារ ៖

  • ការមិនអនុវត្តកាតព្វកិច្ច (មាត្រា ៣៩៨ នៃកម្ររដ្ឋប្បវេណី) ឬ
  • សំណងការខូចខាតដោយសកម្មភាពអនីត្យានុកូល (មាត្រា ៧៤២ នៃក្រមរដ្ឋប្បវេណី) ។

សំណងការខូចខាត នឹងផ្តល់ឲ្យម្ចាស់បំណុល ប៉ុន្តែការទទួលបានសំណងនេះគឺលុះត្រាតែគោរពនូវលក្ខខណ្ឌ ។

២២៣- មាត្រា ៣៩៨ នៃក្រមរដ្ឋប្បវេណី បានកំណត់ថាលក្ខខណ្ឌដើម្បីទទួលបានសំណងរួមមាន ៖

  • កាតព្វកិច្ចមិនត្រូវបានអនុវត្ត ដែលក្នុងនោះ (ក)កូនបំណុលមិនអាចអនុវត្តកាតព្វកិច្ចឲ្យទាន់ពេលកំណត់ ដោយសារការយឺតយ៉ាវក្នុងការអនុវត្ត ឬ(ខ)អលទ្ធភាពក្នុងការអនុវត្តកាតព្វកិច្ច ឬ(គ)កូនបំណុលមិនអនុវត្តឲ្យបានពេលលេញតាមខ្លឹមសារនៃកាតព្វកិច្ច ឬ(ឃ)ករណីផ្សេងទៀតដែលគ្មានការអនុវត្តតាមខ្លឹមសារនៃកាតព្វកិច្ច ។
  • ការមិនអនុវត្តកាតព្វកិច្ច ដោយកំហុសរបស់កូនបំណុល ។

លក្ខខណ្ឌខាងលើនេះ ត្រូវយកមកអនុវត្តដូចគ្នាដែរចំពោះករណីដែលកូនបំណុលឲ្យអ្នកដទៃទៀតធ្វើជំនួស ។

២២៤- ឧបាទេសកម្មនៃការសង មានន័យថា នៅពេលដែលម្ចាស់បំណុលបានទទួលនូវតម្លៃវត្ថុនៃកម្មវត្ថុ ឬសិទ្ធិដែលជាខ្លឹមសារនៃសិទ្ធិលើបំណុលក្នុងនាមជាសំណងនៃការខូចខាត នោះនាំឲ្យកូនបំណុលត្រូវទទួលឋានៈដែលម្ចាស់បំណុលធ្លាប់មានចំពោះវត្ថុ និងសិទ្ធិនោះដោយស្វ័យប្រវត្តិ ។ ការសងសំណងនៃការខូចខាតត្រូវសងជាប្រាក់​ លើកលែងតែមានការកំណត់ផ្សេងក្នុងកិច្ចសន្យា (មាត្រា ៤០៤ នៃក្រមរដ្ឋប្បវេណី) ។

២២៥- ការទាមទារចំពោះសំណងការខូចខាតត្រូវធ្វើឡើងក្នុងរយៈពេល៥ឆ្នាំ ក្រោយពេលការខូចខាតកើតឡើង មិនមែនក្រោយការមិនអនុវត្តកាតព្វកិច្ចទេ ។ ដូច្នេះ សំណងការខូចខាត គឺជាផ្នែកមួយនៃការទទួលខុសត្រូវនៅពេលដែលបុគ្គលណាម្នាក់មិនបានអនុវត្តនូវកាតព្វកិច្ចរបស់ខ្លួន ។ ប៉ុន្តែ អលទ្ធភាពក្នុងអនុវត្តាកាតព្វកិច្ចនេះ ក៏ត្រូវយកមកពិភាក្សាដើម្បីឲ្យយើងអាចដឹងថា តើនរណាជាអ្នកទទួលបន្ទុកហានិភ័យ ។

២២៦- ការទទួលបន្ទុកហានិភ័យ គឺជាបញ្ហាដែលថាក្នុងករណីអលទ្ធភាពក្នុងការអនុវត្តដោយកូនបំណុលដែលគ្មានកំហុស ហើយម្ចាស់បំណុលមិនអាចទាមទារតាវកាលិកបាន ។

តភាគ



×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login