2019-12-17 15:40
ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ ផ្វើសារឥឡូវនេះ
សំណួរ
១៥១- តើញាតិខ្សែផ្ទាល់គឺជាអ្វី ?
១៥២- តើសាខាញាតិសំដៅលើអ្វី ? ចូរឲ្យឧទាហរណ៍ ?
១៥៣- ដូចម្តេចដែលហៅថាបុព្វញាតិ ? ចូរឲ្យឧទាហរណ៍ ?
១៥៤- ដូចម្តេចដែលហៅថាបច្ឆាញាតិ ?
១៥៥- តើអ្វីទៅហៅថាថ្នាក់ញាតិ ?
ចម្លើយ
១៥១- ញាតិខ្សែផ្ទាល់ គឺជាទំនាក់ទំនងខ្សែលោហិតដែលត្រង់ផ្ទាល់ពីបុគ្គលម្នាក់ (ខ្លួនយើង) ចុះក្រោម និងពីបុគ្គលម្នាក់ (ខ្លួនយើង) ឡើងលើ ។
១៥២- សាខាញាតិ សំដៅលើទំនាក់ទំនងញាតិដែលបែកចេញជាមែកសាខាពីបុព្វញាតិតែមួយ ។ ឧទាហរណ៍ ទំនាក់ទំនងរវាងខ្លួននឹងបងប្អូនប្រុសស្រី ឪពុកមា ម្តាយមីង អ៊ំប្រុសអ៊ំស្រី ក្មួយប្រុស ក្មួយស្រី ដែលមានបុព្វបុរសរួមដូចគ្នា ។
១៥៣- ដែលហៅថាបុព្វញាតិ គឺជាញាតិលោហិតក្នុងជំនាន់មុន ដោយរាប់បញ្ជូលទាំងជំនាន់ដូចគ្នានឹងជំនាន់ឪពុកម្តាយខ្លួន ។ ឧទាហរណ៍ ទំនាក់ទំនងរវាងខ្លួនយើង និងឪពុកម្តាយ ជីដូនជីតា ឪពុកមា ម្តាយមីង ឬអ៊ំប្រុសអ៊ំស្រី ដែលជាជនស្ថិតនៅលំដាប់នៅពីលើខ្លួនយើង ។
១៥៤- ដែលហៅថាបច្ឆាញាតិ គឺសំដៅលើញាតិលោហិតជំនាន់ក្រោយ ដូចជាកូនរបស់ខ្លួន និងបុគ្គលជំនាន់ក្រោយដោយរាប់បញ្ជូលទាំងជំនាន់ដូចគ្នានឹងកូនៗទាំងនោះ ។
១៥៥- ថ្នាក់ញាតិ គឺជាឯកតាបង្ហាញពីរូបភាពនៃទំនាក់ទំនងញាតិ ។ ថ្នាក់ញាតិ ត្រូវកំណត់ដោយគណនាចំនួននៃតំណពូជ (ចំនួននៃទំនាក់ទំនងរវាងឪពុកម្តាយ និងកូន) រវាងញាតិ (ក្រមរដ្ឋប្បវេណី មាត្រា៩៣៩)។