2019-12-17 15:39
ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ ផ្វើសារឥឡូវនេះ
សំណួរ
១៤៦- តើលំហូរនៃសន្តតិកម្មមានអ្វីខ្លះ ?
១៤៧- តើសន្តតិកម្មតាមច្បាប់គឺជាអ្វី ?
១៤៨- តើសហព័ទ្ធគឺសំដៅទៅលើអ្វី ?
១៤៩- តើញាតិលោហិតគឺសំដៅលើអ្វី ?
១៥០- តើញាតិពន្ធគឺសំដៅលើអ្វី ?
ចម្លើយ
១៤៦- លំហូរនៃសន្តតិកម្មមានដូចជា ៖
១៤៧- សន្តតិកម្មតាមច្បាប់ គឺជាទម្រង់នៃសន្តតិកម្មដែលត្រូវអនុវត្តទៅតាមការកំណត់របស់បញ្ញត្តិនៃច្បាប់ពាក់ព័ន្ធនឹងសន្តតិជន នៅក្នុងករណីដែលមត៌កជនមិនបានធ្វើបណ្តាំមត៌ក (មត៌កសាសន៍) ហើយសហសន្តតិជនមិនអាចព្រមព្រៀងគ្នាតាមការពិភាក្សា ។ សន្តតិកម្មតាមច្បាប់ត្រូវបានតាក់តែងឡើង ដោយគតិទៅដល់យុត្តិធម៌រវាងញាតិដែលត្រូវបានកំណត់ថាជា “សន្តតិជន” ។
១៤៨- សហព័ទ្ធ គឺសំដៅទៅលើភាគីម្ខាងទៀតនៃអាពាហ៍ពិពាហ៍ មានន័យថាប្រសិនបើមើលពីខាងប្តី បុគ្គលនោះគឺជា “ប្រពន្ធ” ប្រសិនបើមើលពីខាងប្រពន្ធ បុគ្គលនោះគឺជា “ប្តី” ។
១៤៩- ញាតិលោហិត គឺសំដៅលើបុគ្គលដែលមានទំនាក់ទំនងខ្សែលោហិតពីកំណើតជាមួយបុគ្គលម្នាក់ (ញាតិលោហិតពិកំណើត) ។ ឧទាហរណ៍ ឪពុកម្តាយ កូន ជីដូនជីតា ចៅ បងប្អូនប្រុស ស្រី ឪពុកមា ម្តាយមីង ឬអ៊ំប្រុសអ៊ំស្រី ក្មួយប្រុសក្មួយស្រី ដែលជាជនជាប់ខ្សែលោហិតពីកំណើត ។
១៥០- ញាតិពន្ធ គឺសំដៅលើបុគ្គលដែលមានទំនាក់ទំនងតាមរយៈការរៀបអាពាហ៍ពិពាហ៍ ។ មានន័យថា ជាទំនាក់ទំនងរវាងខ្លួនជាមួយនឹងញាតិលោហិតរបស់សហព័ទ្ធរបស់ខ្លួន ឬទំនាក់ទំនងរវាងខ្លួនជាមួយនឹងសហព័ទ្ធរបស់ញាតិលោហិត ។