ដើម្បីធ្វើឱ្យមានការរីកចម្រើនផ្នែកបច្ចេកវិទ្យាឱ្យកាន់តែទំនើបតាមបែបសម័យនិយម រដ្ឋាភិបាលបានកសាងផែនការសេដ្ឋកិច្ចឡើង។ ហើយផែនការនេះរដ្ឋាភិបាលបានធ្វើដូចជា៖
- ធ្វើឱ្យប្រាក់ហ្វ្រង់មានលំនឹង ហើយរំលាយរោងចក្រឧស្សាហកម្មតូចៗ។
- បង្កើតឧស្សាហកម្មខ្នាតធំ ដែលមានខ្នាតអន្តរជាតិ ដើម្បីប្រកួតប្រជែងជាមួយសហរដ្ឋអាមេរិក។
- បន្តការស្រាវជ្រាវលើ វិស័យថាមពល បរមាណូ ការសិក្សាពីទីអវកាសការកែតម្រូវ នៃទូរទស្សន៍ពណ៌។
- ការបង្កើនសមត្ថភាពដឹកជញ្ចូនតាមផ្លូវអាកាស ដោយការស្ថាបនាយន្តហោះយក្សរួមគ្នាជាមួយអង់គ្លេស។