អភិបាលកិច្ចល្អមានន័យថា “ជាវិធីសាស្ត្រគ្រប់គ្រងសេដ្ឋកិច្ច ថែរក្សាសណ្តាប់ធ្នាប់សន្តិសុខសាធារណៈដើម្បីបំរើផលប្រយោជន៍របស់ប្រជាពលរដ្ឋឱ្យបានល្អប្រសើរ។
អភិបាលកិច្ចរួមមាន៖
- ការចូលរួម៖ ការចូលរួមដោយផ្ទាល់និងចូលរួមតាមរយៈតំណាងប្រជាពលរដ្ឋក្នុងការរៀបចំផែនការអភិវឌ្ឃប្រទេស។
- នីតិរដ្ឋ៖ ការគោរពច្បាប់ ការគោរពបទដ្ឋានគតិយុត្តិ ក្នុងការរកយុត្តិធម៌និងការពារផលប្រយោជន៍ប្រជាពលរដ្ឋនិងបំបាត់អំពើពុករលួយ។
- តម្លាភាព៖ ព័ត៍មានពាក់ព័ន្ធ និងការសម្រេចចិត្ត និងការអនុវត្តសេចក្តីសម្រេចចិត្តត្រូវផ្សព្វផ្សាយជាចំហ។
- ការព្រមព្រៀងឯកភាពគ្នា៖ រាល់សេចក្តីសម្រេចចិត្តត្រូវមានការព្រមព្រៀងគ្នាលើជម្រើសដែលបំរើផលប្រយោជន៍សាធារណៈ
- សមធម៌៖ មានឱកាសគ្រប់គ្រាន់ក្នុងការចូលរួមបញ្ចេញយោបល់ ការទទួលផលប្រយោជន៍សមស្របណាមួយ។
- ប្រសិទ្ធិភាព៖ ប្រសិទ្ធិភាពលើការប្រើប្រាស់ធនធានមនុស្ស ហិរញ្ញវត្ថុ សម្ភារៈ ពេលវេលា។
- ការឆ្លើយតប៖ រួមមានការបំពេញសេវាកម្ម ការរកដំណោះស្រាយ ការបំភ្លឺ ការអន្តរាគមន៍ ពីស្ថាប័ន អង្គភាពមានសមត្ថកិច្ចទាន់ពេលវេលា។
- ចក្ខុវិស័យជាយុទ្ធសាស្ត្រ៖ អ្នកដឹកនាំទាំងអស់និងស្ថាប័នសាធារណៈនានាត្រូវមានទស្សនៈទូលំទូលាយ សម្រាប់រយៈពេលវែងអំពីអភិបាលកិច្ចល្អនិងការអភិវឌ្ឃធនធានមនុស្សនិងឆ្លើយតបតម្រូវការរបស់ប្រជាពលរដ្ឋនានា។
ឧទាហរណ៍៖ ស្នូលនៃយុទ្ធសាស្ត្រចតុកោណគឺអភិបាលកិច្ចល្អដែលផ្តោតការយកចិត្តទុកដាក់កែទម្រង់បួនគឺ៖
១.ការប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយ
២.កំណែទម្រង់ប្រព័ន្ធយុត្តិធម៌
៣.កំណែទម្រង់រដ្ឋបាលសារធារណៈ
៤.កំណែទម្រង់កងកម្លាំងប្រដាប់អាវុធ។