2020-01-29 15:36
ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ ផ្វើសារឥឡូវនេះ
សេចក្តីអធិប្បាយ
បុព្វបុរសខ្មែរពីមួយជំនាន់ទៅមួយជំនាន់លោកតែងតែចង់ក្រងបង្កើតនូវអ្វីៗដែលលោកបានកសាងជាពិសេសថែមទៀតនោះលោកបានបង្កើតនូវពាក្យអប់រំទូន្មានប្រៀនប្រដៅមានលក្ខណៈជាសុភាសិតជាដើម ។ រាល់ពាក្យដែលលោកចងក្រងតែងតែមានការលាក់នូវអត្ថន័យនៃសុភាសិតនោះហើយកុំឲ្យយើងជំនាន់ក្រោយធ្វើការប្រៀបធៀបទៅលើសុភាសិតនោះផងដែរ ។ ពាក់ព័ន្ធនិងចំណុចនេះទើបមានសុភាសិតមួយលើកឡើងថា « ទឹកត្រជាក់ ត្រីកុំ » ។
តើសុភាសិតដែលបុព្វបុរសខ្មែរចងក្រងខាងលើមានអត្ថន័យដូចម្តេច ?
ដើម្បីជាគន្លឹះជំនួយដល់ការបកស្រាយរាល់ចម្ងល់ដែលមាននៅក្នុងប្រធានខាងលើឲ្យកាន់តែមានអត្ថន័យក្បោះក្បាយនិងស៊ីជម្រៅថែមកទៀតនោះយើងគួរគប្បីស្វែងយល់នូវអត្ថន័យពាក្យគន្លឹះដែលេមាននៅក្នុងប្រធានសុភាសិតខាងលើជាមុនសិន ។ ពាក្យ « ទឹកត្រជាក់ » សំដៅលើទឹកណាដែលមានសីតុណ្ហភាពត្រជាក់ល្មមហដែលអាចឲ្យជីវសាស្រ្តដែលរស់នៅក្នុងអាចរស់បាន ។ រីឯពាក្យ «ត្រីកុំ » មានន័យថាជាក្រុមត្រី ដែលប្រមូល ផ្តុំគ្នាកកកុញ ។ តាមន័យនេះប្រធានខាងលើមានន័យថានៅទីណាដែលមានទឹកប្រកបដោយសីតុណ្ហភាពត្រជាក់ល្មម នោះត្រីទាំងឡាយនិងនាំគ្នាទៅរស់នៅទីនោះយ៉ាងកកកុញជាក់ជាមិនខាន ។
តាមការសង្កេតពិនិត្យមើលទៅលើទស្សនៈដែលលើកឡើងខាងលើមានន័យថា « ទឹកត្រជាក់ ត្រីកុំ » ដែឡឃ្លានេះមានទាំងឃ្លាដូចនិងឃ្លាប្រៀបធៀប ព្រោះថានៅទីកន្លែងណាក៏ដោយឲ្យតែមានប្រព័ន្ធទឹកហើយទឹកនោះមិនសូវមានសីតុណ្ហភាពក្តៅខ្លាំង ដែលធ្វើឲ្យនៅទីនោះអាចទៅប្រមូលផ្តុំគ្នានៅទីនោះដោយគ្មានការគម្រាមកំហែងពីការឡើងកម្តៅរបស់ទឹកនោះឡើយ។ តួយ៉ាងទឹកគឺជាប្រភពនៃជីវិតរបស់ភាវៈដែលមានជីវិតទាំងឡាយ ដែលរួមមានមនុស្ស សត្វ និងរុក្ខជាតិ ដែលភាវៈទាំងនេះគឹត្រូវការទឹកជាចាំបាច់ព្រោះថាបើគ្មានទឹកក៏មិនមាននូវភារៈដែលមានជីវីតផងដែរ ។ ដោយហេតុថានៅក្នុងប្រធាននេះគឺគេបានបង្ហាញពីប្រភពនៃទឹកដែលជាម្លប់ដ៏ត្រជាក់សម្រាប់ក្រុមមច្ឆាជាតិទាំងឡាយដែលរស់នៅក្នុងទឹក ។ ជាក់ស្តែងន័យចំដែលមាននៅក្នុងសុភាសិតខាងលើចង់និយាយពីទឹកដែលតែងតែផ្តល់នូវជីវីតដល់ក្រុមមច្ឆាជាតិទាំងពួកហើយទឹកដែលផ្តល់ជីវីតឲ្យក្រុមមច្ឆា ទាំងនោះត្រួវទតែជាទឹក ដែលមិនមាននៅសីតុណ្ហភាពត្រជាក់ខ្លាំងពេករឺសីតុណ្ហភាពក្តៅខ្លាំងពេកនោះឡើយ ពោលគឺភាពក្តៅនិងភាពត្រជាក់នៃទឹកត្រូវតែមាននូវភាពសមាមាត្រគ្នាទៅវិញទៅមកទើបជាការល្អប្រសើរសម្រាប់ក្រុមត្រីមកផ្តុំគ្នារស់នៅកាន់តែច្រើន ។ ជាងនេះទៅទៀតទឹកដែលផ្តល់នូវកន្លែងសម្រាប់មច្ឆាឲ្យរស់នៅក្នុងនោះបានយូរលុះត្រាណាតែទឹកនោះដែលមានជ្រលងស្ទឹង បឹង ទន្លេ ព្រែកជ្រៅៗ ទើបកម្លាំងនៃព្រះអាទិត្យមិនអាចធ្វើឲ្យនៅនាទីដែលមានទឹកជ្រៅក្តៅទាំងស្រុងដូចផ្ទៃលើនៃទឹកបាន ។ ចំពោះទឹកដែលរក្សានូវសីតុណ្ហភាពស្ថិតស្ថេរបានកី៏អាស្រ័យលើទឹកនោះអាចមាននូវចរន្តផ្លូវទឹកហូរកាត់ ផ្តោះប្តូរទឹកគ្នាទៅវិញទៅមកនិងអាស្រ័យរុក្ខជាតិទាំងតូចទាំងធំ ដែលដុះតម្រៀបគ្នានៅប្រមាត់ទឹក ផ្យល់ជាម្លប់ស្រម្រាប់ក្រុមមច្ឆាទៀតផង ។ មួយវិញទៀតកាលណាមានតែទឹកហើយទឹកនោះត្រូវបានសាយចូលលាយឡំទៅដោយទឹកកខ្វក់ផ្សេងៗនោះត្រីក៏មិនអាចទៅរស់នៅទីនោះបានឡើយព្រោះអាចធ្វើឲ្យក្រុមមច្ឆាជាតិទាំងនោះទទួលរងនូវហានិភ័យនៃការបាត់បង់ជីវីតខ្ពស់ ។ មច្ឆាជាតិទាំងឡាយដែលរស់នៅក្នុងទឹកតែងតែត្រូវការនូវចំណីជាក់ជាពុំខាននោះប្រសិនជាទឹកនោះមានសីតុណ្ហភាពត្រជាក់បង្គួរហើយមានការជះចាំងចូលនៃពន្លឺព្រះអាទិត្យនោះប្រាកដជាមាននូវការផលិតនូវចំណីដែលមាននៅក្នុងទឹកដូចជា ស្លែ សារ៉ាយ រឺជាកូនរុក្ខជាតិតិចៗដែលផ្តល់ចាចំណីសម្រាប់ត្រីបានផងដែរ ។ ម្យ៉ាងវិញទៀតត្រីក៏ដូចជាមនុស្សផងដែរគឹចង់ទៅរស់នៅកន្លែងណាដែលមាននូវសន្តិភាព ភាពស្ថិតស្ថេរ ដែលគ្មានការគម្រាមកំហែងពីបញ្ហាណាមួយនោះឡើយ ។ ហេតុនេះហើយមច្ឆាជាតិទាំងឡាយកាលបើបានដឹងថានៅទីកន្លែងណាដែលមានទឹកច្រើនហើយមានអណ្តូងជ្រៅមានសីតុណ្ហភាពអំណោយផលមានអុកស៊ីសែនគ្រប់គ្រាន់មានចំណីសម្រាប់ហ្វូងត្រីទាំងនោះ ៕ ហ្វូងត្រីទាំងនោះប្រាកដជាទៅរសនៅទៅនោះទោះបីជាទីនោះឆ្ងាយក្តី ជីតក្តី ត្រូវតែព្យាយាមទៅឲ្យបានព្រោះគិតថាមានតែទីនោះទេដែលផ្តល់នូវសន្តិភាព ផ្តល់នូវក្តីសង្ឃឺមដល់ហ្វូងត្រីទាំងនោះហើយហ្វូងត្រីទាំងនោះរស់នៅលាយឡំគ្នាចម្រុះប្រភេទត្រីយ៉ាងច្រើនកកកុញ ។ ជាក់ស្តែងនៅក្នុងស្នាដៃអក្សរសិល្ប៍ប្រជាប្រិយបានបង្ហាញពីរឿងសត្វលចចក និងកំពឹស ដែលក្នុងដំណើររឿងនិយាយពីភាពរាំងស្ងួតដែលធ្វើឲ្យក្រុមមច្ឆាជាតិជួបនូវបញ្ហាប្រឈមនិងការស្តាប់ប៉ុន្តែចចកបម្រុងនិងចាប់ហ្វូងមច្ឆាជាតិទាំងនោះ ស៊ីហើយស្រាប់តែហ្វូងមច្ឆាទាំងនោះប្រើល្បិចឲ្យចចក នាំហ្វូងខ្លួនទៅលាងទឹកជាមុនសិន ។ ក្រោយមកទៀតចចកបានជញ្ជូនហ្វូងខ្លួនអស់ហើយក៏នាំគ្ននាមុជទឹកជ្រៅអស់គ្មានសល់ ។ ប៉ុន្តែចចកមានការខឹងជាខ្លំាងក៏ទៅបបួលសត្វទាំងឡាយឲ្យមកបាចទឹកត្រពាំងនោះប៉ុន្តែមច្ឆាទាំងនោះបានទៅពឹងពាក់សុភាទន្សាយឲ្យមកជួយទាន់ពេលវេលាទីបំផុតក្រុមត្រីឯ មច្ឆាជាតិទាំងនោះរស់នៅក្នុងទឹកត្រពាំងនោះទៅដោយភាពសុខសាន្តព្រមទាំងមានសាច់សត្វនៅលើគោកជាចំណីថែមទៀត ។
សរុបសេចក្តីមកយើងឃើញថានៅទីណាដែលមានទឹកត្រជាក់នោះត្រីប្រាកដជានាំគ្នាទៅរស់នៅទីនោះយ៉ាងច្រើនទោះបីជាត្រូវប្រើវិធីសាស្រ្តអ្វីក៏ដោយ ។
ក្រោពីបានបកស្រាយនូវន័យចំរួចមកយើងក៏ឃើញនៅមានន័យធៀបផងដែរគឺការធ្វើការប្រៀបធៀបទឹកត្រជាក់ត្រីកុំ នោះទៅនិងរបៀបរបបនៃការដឹកនាំ នៃសង្គមមនុស្សយើងនាពេលបច្ចុប្បន្នវិញម្តង ។ចំពោះឃ្លាដែលថា ទឹកត្រជាក់ គឹគេធ្វើការប្រៀបធៀបទៅលើអ្នកដឹកនាំគ្រប់ជាន់ថ្នាក់និងឃ្លាដែលថា ត្រីកុំ គេប្រៀបធៀបទៅនិងប្រជារាស្រ្តដែលស្ថិតៅក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលអភិបាលខេត្ត អភិបាលស្រុកមេឃុំ មេភូមិចៅសង្កាត់រឺមេគ្រួសារជាដើម ។ ប្រសិនបើអ្នកដឹកនាំគ្រប់លំដាប់គ្រប់ជាន់ថ្នាក់លោកជាមនុស្សប្រកបទៅដោយព្រហ្មវិហារធម៌ទាំងបួនគឺមេត្តា ករុណា មុទិតា និងឧបេក្ខាពោលគឺការស្រឡាញ់លើប្រជាពលរដ្ឋ ការយកចិត្តទុកដាក់ទៅលើប្រជាពលរដ្ឋមិនវាយសុំច្រំធាក់ទៅរាស្រ្ត ជួយរក្សានូវសន្តិភាពសុខជូនប្រជារាស្រ្ត ផ្តល់សិទ្ធិឲ្យប្រជាពលរដ្ឋគ្រប់រូបមានការបញ្ចេញមតិជាដើម ។ ការរក្សានូវស្ថេរភាពនៅក្នុងសង្គមឲ្យប្រជាជន ថែមទាំងបង្កើតការងារនៅក្នុងស្រុកឲ្យប្រជាជន ធ្វើការកាន់តែច្រើន នោះប្រជាជននិងមិនទៅចំណាក់ស្រុកទៅរកការងារនៅក្រៅប្រទេស មិនចំណាក់ស្រុកព្រោះតែមានសង្គ្រាមនៅក្នុងប្រទេសនោះឡើយ ។ កាលណាថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់មានការគិតគូរទៅលើប្រជាពលរដ្ឋ បែបនោះហើយប្រកាន់យកនូវទសពិតរាជធម៌ឲ្យបានល្អ មានគំនិតនៅក្នុងការអភិវឌ្ឍប្រទេសឲ្យមានការរីកចម្រើននោះប្រជារាស្រ្តប្រាកដជាមានការគោរពស្រឡាញ់លើខ្លួនជាក់ជាពុំខាន ប្រៀបដូចជាត្រីមានភាពស្និតស្នាលជាមួយទឹកដែលខ្លួនរស់នៅ ។ បន្ថែមពីនេះទៅទៀតកាលណាក្នុងស្រុកទេសមានអ្នកដឹកនាំល្អ មិនត្រឹមតែប្រជាជាតិសាសន៍ខ្លួនតែប៉ុណ្ណោះទេដែលប្រមូលផ្តុំគ្នារស់នៅកកកុញ គឺនៅមានជាតិសាសន៍ដទៃទៀត អ្នកមានមុខជំនួញផ្សេងៗគេមកបណ្តាក់ទុនវិនិយោគក្នុងាករចាំដៃគូររកស៊ីជាមួយយើងផងដែរ ព្រោះតែប្រទេសមាននូវស្ថេរភាពនយោបាយ សន្តិភាព និងសណ្តាប់ធ្នាប់ល្អ ។ ការដែលមានថ្នាក់ដឹកនាំល្អប្រៀបដូចជាទឹកត្រជាក់ នោះត្រីដែលប្រៀបនិងប្រជារាស្រ្តគឹមានការពេញចិត្តជាខ្លាំងលើការដឹកនាំរបស់គាត់ព្រោះតែគាត់បានផ្តល់នូវជាម្លប់ដីត្រជាក់សម្រាប់រាស្រ្តទាំងផ្នែកស្មារតីទំាងផ្នែកបញ្ញានិងផ្នែកអាកប្បកិរិយានិងសម្បទាព្រមទាំងផ្តល់នូវទំនុកចិត្តទៅលើរាស្រ្ត មិនគិតពីប្រយោជន៍ខ្លួនគិតតែពុំផលប្រយោជន៍រួមជាតិជាធំមានភាពខ្វាល់ខ្វាយពីទុក្ខរាស្រ្តស្វែងងរកដំណោះស្រាយជួនរាស្រ្តមិនឲ្យរាស្រ្តមានការអាក់អន់ស្រពោនស្វែងរកដំណោះស្រាយជួននៅក្នុងប្រវត្តិសាស្រ្តរបស់ប្រទេសកម្ពុជាជាពិសេសនៅក្នុងសម័យអង្គរ ប្រទេសកម្ពូជាជាប្រទេសមួយដែលមានការអភិវឌ្ឍជាខ្លាំងលើគ្រប់វិស័យព្រោះតែមាននូវព្រះរាជាមួយអង្គគឺព្រះបាទជ័យវរ្ម័នទី៧ដែលជាក្សត្រខ្មែរមានភាពវៃឆ្លាតដែលមានចិត្តស្រឡាញ់គោរពរាស្រ្តដោយព្រះអង្គកាន់ភ្ជាប់នូវឃ្លាថា « ទុក្ខរបស់រាស្រ្តគឹជាទុក្ខរបស់ព្រះអង្គ » ម្លោះហើយទើបប្រជានុរាស្រ្តគោរពស្រលាញ់ព្រះអង្គដោយសារតែព្រះអង្គដឹកនាំប្រទេសបានល្អកម្ចាត់ចោលនូវសត្រូវឈ្លានពានទឹកដីពង្ងាតទឹក ជាពិសេសនោះគឹទ្រង់កសាងនូវអ្វីៗផ្សេងៗទៀតជាច្រើនឲ្យជាតិដែលសព្វថ្ងៃគេស្គាល់ច្រើននោះគឺប្រាសាទអង្គរវត្តនៅខេត្តសៀមរាបដែលព្រៈអង្គជាអ្នកកសាងប្រាសាទនេះបង្ហើយបន្ទាប់ពីព្រះរាជាអង្គមុនៗ ។ លុះមកដល់សម័យក្រោយមកទៀតនៅក្នុងរបបកម្ពុជាប្រជាធិបតេយ្យអ្នកដឹកនាំនាពេលនោះគ្មានការគិតគូរពីសុខទុករបស់រាស្រ្តនោះទេ បែរជាធ្វើបាបប្រជានុរាស្រ្តឲ្យរាស្រ្តធ្វើការទាំងគ្មានការអាណិតអាសូរ ដល់រាស្រ្តបាយក៏គ្មានហូបមានតែបរបរ មិនតែប៉ុណ្ណោះមានការមកាប់សម្លាប់គ្នាឯងកុមារ និងអ្នកដែលក្បត់និងអង្គការ ដោយប្រកាន់យកទ្រឹស្តីកថាទុកក៏មិនចំណេញដកចេញក៏មិនខាត ។ នៅក្នុងរបបនេះរាស្រ្តជួបទុកលំបាកជាខ្លាំងទាំងផ្នែកបញ្ញា ស្មារតី និងកាយសម្បទារព្រោះតែរងនូវកម្លាំងពលកម្មយ៉ាងធ្ងន់ធ្ងរហើយប្រទេសវិថ្វីត្បិតតែប្រើកម្លាំងរាស្រ្តយកទីៅដូរមកវិញនូវគ្រឿងសព្វាវុធ ។ របបមួយនេះជារបបមួយដែលគ្មានភាពសុខសាន្តដល់រាស្រ្តឡើយ ពោលគឺកាលណាតែទឹកក្តៅហើយមានជាតិពុលហើយត្រីនិងមច្ឆាឯទៀតក៏មិនអាចរស់នៅបានឡើយដូចគ្នាទៅនិងមនុស្សផងដែរ តែកាលណាប្រទេសអស្ថេរភាព នោះប្រាកដជាមានរាស្រ្តមួយចំនួនត្រូវបាត់បង់ជីវីតហើយប្រជារាស្រ្តខ្លះទៀតត្រូវធ្វើចាជនភៀសខ្លួនទៅសុំស្រឡាញ់ជិតខាងជ្រកកោនសិនតែបើប្រទេសនោះមានថ្នាក់ដឹកនាំល្អជនភៀសខ្លួនទាំងនោះអាចនិងរស់នៅទីនោះរហូតក៏មានដែរ ។ កួរឲ្យកត់សម្គាល់ផងដែរចំពោះប្រទេសមហាអំណាចមួយចំនួនគឹមានការរីកចម្រើនលើគ្រប់វិស័យព្រោះប្រទេសទាំងនោះសម្បូរទៅដោយធនធានទាំងធនធានមនុស្សនិងធនធានធម្មជាតិ ស្របជាមួយការដឹកនាំប្រទេសរបស់ពួកគេមានភាពល្អប្រសើរ ។ នៅក្នុងនោះផងដែរប្រទេសសហរដ្ឋអាមេរិកជាប្រទេសមួយដែលមានការអធ្យាស្រ័យទៅលើប្រជាជនមិនមានការរើសអើងពូជសាសន៍ ពណ៌សម្បុរ និងការប្រកាន់សាសនាឡើយ ។ ការអាធ្យាស្រ័យបែបនេះហើយទើបធ្វើឲ្យប្រទេសមួយនេះមានការអភិវឌ្ឍនិងមានជនជាតិផ្សេងៗរស់នៅជាមួយគ្នាដោយសន្តិភាពនិងមានប្រជាជនជាច្រើនទៀតមករស់នៅកាន់តែច្រើន កុះករបន្ថែមទៀត ។ បើយើងក្រលេកមកមើលលើទំព័រអក្សរសិល្ប៍វិញយើងឃើញថា នៅក្នុងស្នាដៃរបស់លោក ញ៉ុក ថែម ដែលលោកបានបង្ហាញពីការមានចិត្តសណ្តោសប្រោសប្រណៃរបស់លោកហ្លួងរតនសម្បត្តិ ដែលមានចិត្តមេត្តា ករុណា លើក្រមកម្មករទាំងអស់គ្នាដែលធ្វើការនៅជាមួយប្រកបដោយសេចក្តីរាប់អានស្រឡាញ់ក្រុមកម្មករស្មើៗគ្នា ឥតមានការរើសអើងយកចិត្តទុកដាក់លើក្រុមកម្មករជាខ្លាំង ៕ដើម្បីជាការតបស្នងដល់លោកហ្លួងរតនសម្បត្តិវិញក្រុមកម្មករតែងតែជួយយកអាសារដល់លោក បម្រើការងាររឲុ្យលោកឥតមានត្អូញត្អែរ ហើយតែងតែឧជួយដល់លោកគ្រប់មានជួបឧបសគ្គជាពិសេសជួយកំចាត់ក្រុមលោកបាល័ដ្ឋនាំក្រុមចោរមកប្លន់ទ្រព្យសម្បត្តិនិងចាប់រំលោភនាងឃុននារីជាកូនរបស់លោកហ្លួងរតនសម្បត្តិ ។ នៅក្នុងស្នាដៃអក្សរសិល្ប៍ផ្កាស្រពោនក៏បានបង្ហាញពីអត្តចរិកលក្ខណៈរបស់ប៊ុនធឿន ជាមនុស្សមាននូវសេចក្តីស្នេហាស្មោះត្រង់ មានចរិកសុភាពរាបសារ ស្លូត បូត ចេះគោរពម្តាយឪពុក ចាស់ទុំ នៅក្នុងសង្គម មានភាពស្មោះសរចំពោះមិត្តភក្តិម្លោះហើយទើបប៊ុនធឿន មានអ្នកនៅជុំវិញខ្លួនមានការគោរពស្រឡាញ់ចូលចិត្តលើទង្វើរបស់ប៊ុនធឿន ។ រីឯយាយនួនវិញជាមនុស្សដែលស្រឡា្ញញ់នវទ្រព្យសម្បត្តិមិនបានធ្វើជាម្លប់នៃមេបាដីត្រជាក់សម្រាប់កូនខ្លួនឯង មិនមានការយល់ចិត្តកូនធ្វើឲ្យកូនរបស់ខ្លួននធ្លាក់ខ្លួនឈឺកាន់តែខ្លាំងនៅពេលដែលនាងវិធាវីដឹងថាម្តាយខ្លួនផ្តាច់ខ្លួនចេញពីគូរសង្សាសំណព្វចិត្ត ។ ដោយសារតែគ្មានការសណ្តោសប្រណៃពីម្តាយគ្មានការយល់ចិត្ត នោះហើយទើបជម្ងឺរបស់នាងកាន់តែធ្ងន់ធ្ងរទៅៗរហូតដល់បាត់បង់អាយុជីវីត ។ គ្មានភាពចុះសម្រុងគ្នានៅគ្រួសារនោះគ្រួសារត្រូវតែទទួលនូវផលអាក្រក់បែបណាមួយជាក់ជាពុំខាន ។ លើសពីនេះទៅទៀតនៅក្នុងរឿងព្រះវេស្សន្តរដែលព្រះវេស្សន្តរទ្រង់បានបរិច្ចាគទានរួមមានអង្គបរិច្ចាគ ធនបរិច្ឆាគ បុត្របរិច្ចាគ ភរិយាបរិច្ចាគនិងជីវីតបរិច្ឆាគជាពិសេសនោះគឺការលះបង់នូវទ្រព្យសម្បត្តិរបស់ព្រះអង្គឲ្យទៅដល់ប្រជានុរាស្រ្តទោះបីមានប្រជានុរាស្រ្តតខ្លះមិនមានការពេញចិត្តនិងទង្វើនេះក៏ដោយប៉ុន្តែព្រះអង្គនៅតែបន្តធ្វើការបរិច្ចាគបន្តទៀតហើយប្រជានុរាស្រ្តមានការគោរពស្រឡាញ់ព្រះវេស្សន្តព្រោះតែព្រះអង្គបានរក្សានូវសន្តិភាពជូនប្រជារាស្រ្តស្ថិរភាពសង្គមនៅក្នុងនគរកល្លឹងរាស្រ្ត នៅពេលដែលព្រះអង្គសម្រេចបាននូវសម្មាព្រះពោធិញាណ ។ មួយវិញទៀតនៅក្នុងរឿងតេជោមាសមានការគោរពស្រឡាញ់តេជោយ៉តមិនមានការរើសអើងស្អប់ខ្ពើមយ៉ត ដែលមានឈាមជ័រនៅក្នុងជនជាតិភាគតិច ឡើយគឹយកយ៉តមកធ្វើជាកូនសិស្សនិងឲ្យស្នាកអាស្រ័យហនៅក្រោមដំបូលតែមួយជាមួយគ្នាផងដែរ ។ រីឯយ៉ត វិញក៏ជាមេទ័ពក្លាហានម្នាក់ដែលនៅក្នុងការកំចាត់សត្រូវឲ្យវិនាសហិនហោច រួមទាំងរនុកក្នុង ដើម្បីស្វែងរកសន្តិភាពជូនជាតិមាតុភូមិរក្សាសុវត្ថិភាព ប្រជាជន ។ អាស្រ័យលើយកចិត្តទុកដាក់លើជាតិទាំងនេះហើយទើបធ្វើឲ្យមានអ្នកគោរពស្រឡាញ់លើតេជោមាសនិងតេជោយ៉តគ្រប់ៗគ្នា ។
សរុបសេចក្តីមកនៅក្នុងប្រទេសរឺក្នុងសង្គមកាលណាមានអ្នកដឹកនាំប្រកបដោយព្រហ្មវិហារធម្មនិងទសពិតរាជធម៌នោះប្រជានុរាស្រ្តនិងមានការគោរពស្រឡាញ់លើបុគ្គលនោះដោយឥតមាននការបង្ខិតបង្ខំពីជនណាម្នាក់ឡើយ ។
ជារួមមកយើងឃើញថាទឹកត្រជាក់ដែលមាននៅក្នុងស្ទឹងបឹងទន្លេ ដែលជាជម្រកសត្វមច្ឆាជាតិឲ្យតែមិនមានទទួលរងនូវការបំពុលពីបញ្ហាផ្សេងៗនោះត្រីនិងរស់នៅទីនោះច្រើនកុះករ ។ ជាមួយគ្នានោះផងដែលនៅក្នុងសង្គមមួយយដែលមានថ្នាកដឹកនាំល្អធ្វើឲ្យប្រទេសមានសន្តិភាពគ្មានការកេងប្រវ័ញ្ចគ្មានអំពើចោរកម្ម ផ្សេងៗនោះនិងមានប្រជាជនរស់នៅទីនៃក្នុងប្រទេសនោះយ៉ាងច្រើនអនេក ។
ឆ្លងតាមការបកស្រាយរាល់ចម្ងល់ដែលមាននៅក្នុងសុភាសិតខាងលើរួចមកយើងអាចវាយតម្លៃប្រធានបានថាពីតជាមានការបង្កប់នូវអត្ថន័យក្នុងការអប់រំយ៉ាងល្អបំផុតដល់កូនខ្មែរជំនាន់ក្រោយក្នុងគោលបំណងប្រាប់ពីតម្លៃក្នុងការកសាងរាល់អំពើល្អប្រកាន់ភ្ជាប់នូវសច្ចៈភាពឲ្យបានល្អនៅក្នុងសង្គម ។ ដូចនេះក្នុងនាមយើងជាសិស្សានុសិស្សកជំនាន់ក្រោយត្រូវតែខិតខំប្រឹងប្រែងសិក្សារៀនសូត្រឲ្យក្លាយជាសិស្សល្អ ព្រមទាំងធ្វើតែអំពើដែលជាកុសលហើយយកចំណេះវិជ្ជាធ្វើការអភិវឌ្ឍជាតិមាតុភូមិឲ្យមានការអភិវឌ្ឍនោះទើបក្លាយជាជនតបស្នងជាតិនិងអ្នកគោរពស្រឡា្ញញ់កាន់តែច្រើន ។