ប្រភពនៃការបំពុលទឹកមានពីរ ប្រភេទគឺ ប្រភពចំណុច និងប្រភពរាយប៉ាយ ។
- ប្រភពចំណុច គឺជាប្រភពដែលបញ្ចេញសំណល់ចូលទៅក្នុងបរិស្ថានតាមរយៈបំពង់បង្ហូរ លូ ឬប្រឡាយ ពីទីតាំងច្បាស់លាស់មួយដូចជារោងចក្រឧស្សាហកម្ម ឬរោងចក្រសំអាតទឹកលូសំអុយជាដើម ។
- ប្រភពរាយប៉ាយ គឺជាប្រភពដែលបង្កឲ្យមានការបំពុលដោយសារធាតុបំពុលគីមីដែលហូរធ្លាក់ចូលទៅក្នុងទឹកលើផ្ទៃដីនៃតំបន់ដ៏ធំមួយ ។