Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

សំណួរ

៦- តើរាល់ការងារសាងសង់ឬរុះរើត្រូវអនុវត្តស្របតាមអ្វីខ្លះ ?

៧- តើមន្ត្រីអធិការកិច្ចសំណង់មានភារកិច្ចនិងសិទ្ធិអ្វីខ្លះ ?

៨- តើកិច្ចសន្យាម៉ៅការសាងសង់ឬរុះរើត្រូវធ្វើជាលាយលក្ខណ៍អក្សរនិងត្រូវមានចែងខអប្បបរមាអ្វីខ្លះ ?

៩- ចំពោះកិច្ចសន្យាម៉ៅការសាងសង់ ឬរុះរើសំណង់លំនៅដ្ឋានឯកជន ខដែលរំលោភបំពានត្រូវទុកជាមោឃៈ ។ តើខដែលរំលោភបំពាននៅក្នុងកិច្ចសន្យាម៉ៅការសាងសង់ឬរុះរើសំណង់លំនៅដ្ឋានឯកជនមានអ្វីខ្លះ ?

១០- តើភាគីនៃកិច្ចសន្យាម៉ៅការសាងសង់ឬរុះរើអាចដាក់លក្ខខណ្ឌបង្អង់លើកាតព្វកិច្ច ឬសិទ្ធិដែលកើតឡើងដោយកិច្ចសន្យាអ្វីខ្លះ ?

ចម្លើយ

៦- រាល់ការងារសាងសង់ឬរុះរើត្រូវអនុវត្តស្របតាម ៖

  • គម្រោងប្លង់
  • បទប្បញ្ញត្តិបច្ចេកទេសសំណង់
  • បទប្បញ្ញត្តិជាធរមានដទៃទៀត ។

៧- មន្ត្រីអធិការកិច្ចសំណង់មានភារកិច្ចនិងសិទ្ធិដូចជា ៖

  • ត្រួតពិនិត្យ បញ្ឈប់ ចាត់វិធានការបណ្តោះអាសន្ន និងពិន័យអន្តរការណ៍ចំពោះបទល្មើសសំណង់ដែលមានចែងក្នុងច្បាប់នេះ
  • ដកហូតជាបណ្តោះអាសន្ននូវលិខិតអនុញ្ញាតឬអាជ្ញាបណ្ណពាក់ព័ន្ធក្នុងករណីដែលអ្នកកាន់កាប់លិខិតអនុញ្ញាត ឬអាជ្ញាបណ្ណនោះប្រព្រឹត្តល្មើសនឹងច្បាប់នេះ
  • ចាប់យកវត្ថុតាងនិងកសាងសំណុំរឿងនៃបទល្មើសសំណង់
  • ចាត់វិធានការផ្សេងទៀតនៅក្នុងក្របខណ្ឌនៃការអនុវត្តច្បាប់នេះ ។

៨- កិច្ចសន្យាម៉ៅការសាងសង់ឬរុះរើត្រូវធ្វើជាលាយលក្ខណ៍អក្សរនិងត្រូវមានចែងខអប្បបរមាដូចជា ៖

  • អត្តសញ្ញាណរបស់ភាគីនៃកិច្ចសន្យា
  • ទីតាំង ទំហំ និងប្រភេទការងារ
  • តម្លៃនៃកិច្ចសន្យានិងកាលបរិច្ឆេទនិងរបៀបនៃការទូទាត់
  • ការធានារបស់ភាគីនៃកិច្ចសន្យាចំពោះការអនុវត្តកាតព្វកិច្ចក្នុងកិច្ចសន្យា
  • លក្ខខណ្ឌបច្ចេកទេសនិងលក្ខខណ្ឌសុវត្ថិភាពនៃការងារ
  • លក្ខខណ្ឌពាក់ព័ន្ធនឹងការផ្គត់ផ្គង់សម្ភារៈសំណង់ បរិក្ខារសំណង់ ឬឧបករណ៍និងគ្រឿងចក្រសម្រាប់បម្រើឲ្យការងារសាងសង់ឬរុះរើនិងសម្រាប់បំពាក់លើសំណង់
  • លក្ខខណ្ឌនៃការកែប្រែនឹងរំលាយកិច្ចសន្យា
  • ការធានារ៉ាប់រងឬបញ្ញត្តិផ្សេងទៀតពាក់ព័ន្ធនឹងការទទួលខុសត្រូវចំពោះការខូចខាតដែលបង្កឡើងដោយការងារ
  • ការអះអាងអំពីអនុលោមភាពនៃគម្រោងប្លង់ដែលជាកម្មវត្ថុនៃកិច្ចសន្យាម៉ៅការសាងសង់ឬរុះរើតាមបទប្បញ្ញត្តិជាធរមាន
  • កាលបរិច្ឆេទចាប់ផ្តើមនិងបញ្ចប់ការងារនិងកាលបរិច្ឆេទប្រគល់ទទួល
  • លក្ខខណ្ឌពាក់ព័ន្ធ និងករណីប្រធានសក្តិ
  • ការដោះស្រាយវិវាទពាក់ព័ន្ធនិងកិច្ចសន្យា ។

៩- ចំពោះកិច្ចសន្យាម៉ៅការសាងសង់ ឬរុះរើសំណង់លំនៅដ្ឋានឯកជន ខដែលរំលោភបំពានត្រូវទុកជាមោឃៈ ។ ខដែលរំលោភបំពាននៅក្នុងកិច្ចសន្យាម៉ៅការសាងសង់ឬរុះរើសំណង់លំនៅដ្ឋានឯកជនមានដូចជា ៖

  • ខដែលតម្រូវឲ្យម្ចាស់សំណង់ផ្តល់អាណត្តិឲ្យអ្នកម៉ៅការស្វែងរកកម្ចីចាំបាច់សម្រាប់ផ្តល់ហិរញ្ញប្បទានដល់ការសាងសង់ ។
  • ខដែលតម្រូវឲ្យម្ចាស់សំណង់ធ្វើការទូទាត់តម្លៃនៃកិច្ចសន្យាទាំងស្រុងជាមុនដើម្បីឲ្យអ្នកម៉ៅការប្រគល់សំណង់មកម្ចាស់សំណង់ ។
  • ខដែលហាមឃាត់ម្ចាស់សំណង់ ឬតំណាងមិនឲ្យចូលពិនិត្យក្នុងការដ្ឋាន មុនការទូទាត់តម្លៃនៃកិច្ចសន្យាក្នុងដំណាក់នីមួយៗនិងមុនការប្រគល់ទទួល ។
  • ខដែលតម្រូវឲ្យអ្នកម៉ៅការអនុវត្តការងារសាងសង់ឬរុះរើ តាមលិខិតអនុញ្ញាតសាងសង់ ជួសជុលឬរុះរើ ដែលលក្ខខណ្ឌបច្ចេកទេសមានការប្រែប្រួលធ្ងន់ធ្ងរខុសពីលក្ខខណ្ឌបច្ចេកទេសនៃគម្រោងសាងសង់ ជួសជុល ឬរុះរើដែលជាកម្មវត្ថុនៃកិច្ចសន្យា ។
  • ខដែលដោះបន្ទុកអ្នកម៉ៅការពីកាតព្វកិច្ចអនុវត្តការងារពេញលេញតាមពេលកំណត់ក្នុងកិច្ចសន្យា ដោយទទួលស្គាល់មូលហេតុនៃការយឺតយ៉ាវផ្សេងៗ លើកលែងតែមូលហេតុប្រធានសក្តិនិងមូលហេតុដែលបង្កដោយម្ចាស់សំណង់ផ្ទាល់ ។

១០- ភាគីនៃកិច្ចសន្យាម៉ៅការសាងសង់ឬរុះរើអាចដាក់លក្ខខណ្ឌបង្អង់លើកាតព្វកិច្ច ឬសិទ្ធិដែលកើតឡើងដោយកិច្ចសន្យាដូចជា ៖

  • លទ្ធកម្មដីឬសិទ្ធិប្រត្យក្សដែលអនុញ្ញាតឲ្យសាងសង់ ក្នុងករណីដែលម្ចាស់សំណង់ទទួលបានការសន្យាលក់ ។
  • ការទទួលបានលិខិតអនុញ្ញាតសាងសង់ ជួសជុលឬរុះរើ ឬការអនុញ្ញាតផ្សេងទៀតរបស់អាជ្ញាធរមានសមត្ថកិច្ច ។ ក្នុងករណីនេះ ម្ចាស់សំណង់ត្រូវបញ្ជាក់កាលបរិច្ឆេទដាក់ពាក្យស្នើសុំលិខិតអនុញ្ញាតឲ្យបានច្បាស់លាស់ ។
  • ការទទួលបានកម្ចីដើម្បីធ្វើហិរញ្ញប្បទានដល់ការងារសាងសង់ឬរុះរើ ។
  • ការទទួលបាននូវការធានារ៉ាប់រងចំពោះការខូចខាតបង្កដោយការងារសាងសង់ឬរុះរើ ។
  • ការទទួលបាននូវការធានាការផ្គត់ផ្គង់សម្ភារៈសំណង់ បរិក្ខារសំណង់ ឬផលិតផលសំណង់សម្រាប់ការដ្ឋានសំណង់ ។

តភាគ



×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login