ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ ផ្វើសារឥឡូវនេះ
សំណួរ
១៦- តើការងារគម្រោងប្លង់សំដៅដល់អ្វី ?
១៧- តើការងារវាស់វែងសំដៅដល់អ្វី ?
១៨- តើការងារសាងសង់សំដៅដល់អ្វី ?
១៩- តើការងារជួសជុលសំដៅដល់អ្វី ?
២០- តើការងាររុះរើសំដៅដល់អ្វី ?
ចម្លើយ
១៦- ការងារគម្រោងប្លង់ សំដៅដល់ការងារគូរប្លង់ ការងារសិក្សាស្រាវជ្រាវនិងវិភាគទិន្នន័យសម្រាប់ការងារស្ថាបត្យកម្មនិងវិស្វកម្ម ការងារផែនការ ការងាររៀបចំបញ្ជីប៉ាន់តម្លៃ ការងាររៀបចំសេចក្តីណែនាំបច្ចេកទេស និងការងារគូរប្លង់លម្អិត ។
១៧- ការងារវាស់វែង សំដៅដល់ការសិក្សានិងវិភាគទិន្នន័យនិងព័ត៌មានដែលបានពីការវាស់ ការស្ទង់ ការធ្វើឋានលេខា និងការសង្កេត សម្រាប់បម្រើដល់ការធ្វើផែនការ ការសិក្សាគម្រោងប្លង់ និងការងារសាងសង់ ។
១៨- ការងារសាងសង់ (building work) សំដៅដល់ការងារដី ការងារសាងសង់សំណង់ថ្មី ការងារជួសជុល ការងារកែប្រែ និងការដំឡើង ។
១៩- ការងារជួសជុល សំដៅដល់ការជួសជុលផ្នែកណាមួយនៃសំណង់ ឬការជួសជុលទាំងស្រុងដែលមានការខូចខាតដោយប្រការណាមួយ រួមទាំងការផ្លាស់ប្តូរចំណែកចាត់ទ្រុឌទ្រោមដែលអាចបង្កនូវគ្រោះថ្នាក់ជាយថាហេតុ និងការកែលម្អ ការបំពាក់សម្ភារៈបរិក្ខារផ្នែកផ្សេងទៀតនៅខាងក្នុងដោយរក្សាសោភណភាព ទ្រង់ទ្រាដើម និងមិនប៉ះពាល់ដល់គ្រឿងផ្គុំសំណង់ ។
២០- ដែលហៅថាការងាររុះរើ សំដៅដល់ការងារដោះឬដកចេញនូវចំណែកណាមួយ ឬដកចេញសំណង់ទាំងមូល ឬការងារវាយកម្ទេចសំណង់ ។