ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ ផ្វើសារឥឡូវនេះ
សំណួរ
៦- តើការលើកលែងពន្ធមានទៅលើអ្វីខ្លះ ?
៧- តើពាក្យអចលនទ្រព្យសំដៅលើអ្វី ?
៨- តើពាក្យសន្តិកម្មសំដៅទៅលើអ្វី ?
៩- តើពាក្យប្រធានសក្តិសំដៅដល់អ្វី ?
១០- តើពាក្យភាគហ៊ុនសំដៅដល់អ្វី ?
ចម្លើយ
៦- ការលើកលែងពន្ធមានដូចជា ៖
- ការផ្ទេរភាគហ៊ុន ការទទួលសិទ្ធិកាន់កាប់ភាគហ៊ុន ការរំលាយក្រុមហ៊ុនបញ្ចូលគ្នា ការកែប្រែរចនាសម្ព័ន្ធភាគហ៊ុនិក ការបំបែកហ៊ុន (Share Slit) របស់ក្រុមហ៊ុនដែលមានបំណងបោះផ្សាយលក់មូលបត្រជាសាធារណៈនៅក្នុងទីផ្សារដំបូង ឬនៅក្នុងទីផ្សារបន្ទាប់ ឬក្រុមហ៊ុនដែលធ្វើអាជីវកម្មពាក់ព័ន្ធក្នុងវិស័យមូលបត្រ ទោះបីតម្រូវឲ្យមានការកែប្រែលក្ខខន្តិកៈក្រុមហ៊ុននៅក្រសួងពាណិជ្ជកម្មក៏ដោយ ការលើកលែងពន្ធប្រថាប់ត្រានេះត្រូវមានលិខិតបញ្ជាក់ពីគណៈកម្មការមូលបត្រកម្ពុជា ។
- ករណីក្រុមហ៊ុន មិនអាចធ្វើការបោះផ្សាយលក់មូលបត្រជាសាធារណៈបាន ដោយអនុលោមតាមច្បាប់ស្តីពីការបោះផ្សាយ និងការជួញដូរមូលបត្រមហាជន អ្នកទទួលសិទ្ធិកាន់ភាគហ៊ុនរបស់ក្រុមហ៊ុននេះត្រូវជាប់ពន្ធប្រថាប់ត្រា និងទទួលពន្ធប្រថាប់ត្រានៃការផ្ទេរភាគហ៊ុនកន្លងមក ដោយអនុលោមតាមប្រកាសនេះ លើកលែងតែមានលិខិតបញ្ជាក់ដោយឡែក ពីគណៈកម្មការមូលបត្រកម្ពុជា ដោយផ្អែកលើហេតុផលសមស្រប ដូចជា ករណីប្រធានសក្តិជាដើម ។
៧- ពាក្យអចលនទ្រព្យ សំដៅដល់ដី ផ្ទះ អាគារ និងសំណង់ផ្សេងៗ ទោះបីបានចុះបញ្ជី ឬមិនចុះបញ្ជី ដោយរដ្ឋបាយសុរិយោដី ។
៨- ពាក្យសន្តិកម្ម សំដៅដល់ការផ្ទេរអចលនទ្រព្យពីមនុស្សស្លាប់ឲ្យទៅញ្ញាតិតាមរយៈ ៖
៩- ពាក្យប្រធានសក្តិ សំដៅដល់បាតុភូត ឬព្រឹត្តិការណ៍កើតឡើងដោយមិនដឹងជាមុន មិនអាចប៉ាន់ស្មានជាមុនបាន និងមិនអាចជំនះបាន ដូចជា គ្រោះធម្មជាតិ (ទឹកជំនន់ ខ្យល់ព្យុះ រញ្ជួយដី) សង្រ្គាម កុប្បកម្ម អគ្គិភ័យ ឬគ្រោះមហន្តរាយជាយថាហេតុ ។
១០- ពាក្យភាគហ៊ុន សំដៅដល់ផ្នែកណាមួយ ឬទាំងស្រុងនៃភាគហ៊ុន ឬផលប្រយោជន៍ ឬលក់អាជីវកម្មរបស់ក្រុមហ៊ុននីតិបុគ្គល ក្រុមហ៊ុនអាជីវកម្ម និងសហគ្រាសឯកបុគ្គល ដែលបានចុះបញ្ជី ឬមិនចុះបញ្ជីនៅក្រសួងពាណិជ្ជកម្ម ។