Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

សំណួរ

១- តើមូលបត្ររដ្ឋសំដៅដល់អ្វី ?

២- តើមូលបត្ររដ្ឋមិនអាចជួញដូរបានសំដៅដល់អ្វី ?

៣- តើវិញ្ញាបនបត្រមូលបត្ររដ្ឋសំដៅដល់អ្វី ?

៤- តើគណនីសំដៅដល់អ្វី ?

៥- តើមូលនិធិផ្សេងៗសំដៅដល់អ្វី ?

៦- តើមូលនិធិគ្រប់គ្រងមូលបត្ររដ្ឋ (ម.គ.ម.រ.) សំដៅដល់អ្វី ?

ចម្លើយ

១- មូលបត្ររដ្ឋ សំដៅដល់ប័ណ្ណ សញ្ញាប័ណ្ណ និងឧបករណ៦ហិរញ្ញវត្ថុផ្សេងៗទៀត ដែលបញ្ជាក់ពីការទទួលស្គាល់បំណុល ដែលបានបោះផ្សាយក្នុងនាមរាជរដ្ឋាភិបាលនៅក្រោមច្បាប់នេះ ។

២- មូលបត្ររដ្ឋមិនអាចជួញដូរបាន សំដៅដល់មូលបត្រទាំងឡាយណាដែលត្រូវសងទៅឲ្យអ្នកកាន់កាប់មូលបត្រដែលបានចុះបញ្ជី ឬសន្តតិជនពេញសិទ្ធិតាមលក្ខខណ្ឌរបស់មូលបត្រនោះ ដោយស្របទៅតាមវិសាលភាព និងការកំណត់របស់ប្រកាសដែលដាក់ឲ្យអនុវត្តដោយរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ។ អ្នកកាន់កាប់មូលបត្រ ឬសន្តតិជនពេញសិទ្ធិមានសិទ្ធិស្នើសុំការទូទាត់សងមុនឥណប្រតិទាន ទៅតាមលក្ខខណ្ឌនៃមូលបត្រទាំងនោះ ។

៣- វិញ្ញាបនបត្រមូលបត្ររដ្ឋ សំដៅដល់ឧបករណ៍ហិរញ្ញវត្ថុជាលាយលក្ខណ៍អក្សរ ដោយមានការធានានូវការបំពេញកាតព្វកិច្ចទូទាត់ពេញលេញពីរាជរដ្ឋាភិបាលកម្ពុជា ដោយមានចែងអំពីរយៈពេល លក្ខខណ្ឌ និងកាតព្វកិច្ចផ្សេងៗទៀតរបស់មូលបត្រនោះ ។

៤- គណនីសំដៅដល់គណនីទូទៅ និងគណនីពិសេសរបស់រតនាគារជាតិដូចមានចែងនៅក្នុងច្បាប់ស្តីអំពីប្រព័ន្ធហិរញ្ញវត្ថុ ដែលត្រូវបានប្រកាសឲ្យប្រើតាមព្រះរាជក្រមលេខ ០១ ន.ស. ចុះថ្ងៃទី២៨ ខែធ្នូ ឆ្នាំ១៩៩៣ និងគណនីពិសេសផ្សេងទៀត ដែលបានបង្កើតដោយច្បាប់នៃព្រះរាជាណាចក្រកម្ពុជា ។

៥- មូលនិធិផ្សេងៗ សំដៅដល់មូលនិធិពិសេស ដែលបង្កើតដោយច្បាប់នៃព្រះរាជាណាចក្រកម្ពុជា ។ មូលនិធិនេះ ត្រូវប្រើប្រាស់សម្រាប់ប្រតិបត្តិការមួយជាក់លាក់ក្នុងគោលបំណងច្បាស់លាស់ ហើយប្រតិបត្តិការនៃមូលនិធិនេះ មិនពាក់ព័ន្ធនឹងថវិកាចំណូល-ចំណាយរបស់រាជរដ្ឋាភិបាល ដែលស្ថិតនៅក្រោមច្បាប់ស្តីអំពីប្រព័ន្ធហិរញ្ញវត្ថុ ដែលត្រូវបានប្រកាសឲ្យប្រើតាមព្រះរាជក្រមលេខ ០១ ន.ស. ចុះថ្ងៃទី២៨ ខែធ្នូ ឆ្នាំ១៩៩៣​ នោះទេ លើកលែងតែមូលនិធិគ្រប់គ្រងមូលបត្ររដ្ឋ ហៅកាត់ថា ម.គ.ម.រ. ដែលមានចែងក្នុងមាត្រា៧នៃច្បាប់នេះ ។

៦- មូលនិធិគ្រប់គ្រងមូលបត្ររដ្ឋ (ម.គ.ម.រ.) សំដៅដល់ប្រាក់ដែលផ្តល់ឲ្យ ដោយរាជរដ្ឋាភិបាល និងប្រាក់ដែលបានមកពីស្ថាប័នឯកជន និងសាធារណៈតាមរយៈការបោះផ្សាយមូលបត្ររដ្ឋ​ ប្រាក់នេះត្រូវបានប្រើប្រាស់សម្រាប់កិច្ចការទូទាត់សងប្រាក់ដើម និងការប្រាក់នៃមូលបត្រទាំងឡាយណាដែលបានបោះផ្សាយរួច ។ មូលនិធិនេះមិនមែនជាមូលនិធិដែលបង្កើតឡើងក្នុងគោលដៅមនុស្សធម៌នោះទេ ។



×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login