ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ ផ្វើសារឥឡូវនេះ
សំណួរ
២១- តើការងារត្រួតពិនិត្យនិងបញ្ជាក់សំដៅដល់អ្វី ?
២២- តើការងារសិក្សាពិសោធសំដៅដល់អ្វី ?
២៣- តើការងារគ្រប់គ្រងគម្រោងសាងសង់សំដៅដល់អ្វី ?
២៤- តើការដកហូតសំដៅដល់អ្វី ?
២៥- តើកិច្ចសន្យាម៉ៅការសាងសង់សំដៅដល់អ្វី ?
ចម្លើយ
២១- ការងារត្រួតពិនិត្យនិងបញ្ជាក់ សំដៅដល់ការតួ្រតពិនិត្យ ការវិភាគ និងការបញ្ជាក់ លើគម្រោងប្លង់ ការគណនា សេចក្តីណែនាំបច្ចេកទេសសម្រាប់ការងារសាងសង់ឬរុះរើ និងប្រតិបត្តិការការងារសាងសង់ឬរុះរើ អំពីអនុលោមភាពតាមបទប្បត្តិបចេ្ចកទេសសំណង់និងបទប្បញ្ញត្តិជាធរមានដទៃទៀត ដើម្បីធានាសុវត្ថិភាព សុខុមាលភាពក្នុងការសាងសង់ឬរុះរើ និងក្នុងការប្រើប្រាស់សំណង់ ។
២២- ការងារសិក្សាពិសោធ សំដៅដល់ការសិក្សា ការវិភាគ និងការងារគណនាផ្នែកភូគព្ភសាស្រ្ត ផ្នែកគ្រឿងផ្គុំសំណង់ ផ្នែកឧបករណ៍និងគ្រឿងចក្រសំណង់ និងផ្នែកសម្ភារៈ បរិក្ខារ និងផលិតផលសំណង់ ។
២៣- ការងារគ្រប់គ្រងគម្រោងសាងសង់ សំដៅដល់ការងារដែលអ្នកគ្រប់គ្រងគម្រោងសាងសង់អនុវត្តក្នុងនាមម្ចាស់សំណង់ ដើម្បីធានាឲ្យគម្រោងសាងសង់ឬរុះរើដំណើរការទៅប្រកបដោយប្រសិទ្ធិភាពលើពេលវេលា តម្លៃ គុណភាព និងសុវត្ថិភាព ។
២៤- ការដកហូត សំដៅដល់ការសម្រេចនិរាករអាជ្ញាបណ្ណឬលិខិតអនុញ្ញាតក្នុងវិស័យសំណង់ ដោយអាជ្ញាធរឬមន្ត្រីមានសមត្ថកិច្ច ។
២៥- កិច្ចសន្យាម៉ៅការសាងសង់ សំដៅដល់កិច្ចសន្យារវាងម្ចាស់សំណង់និងអ្នកសាងសង់ និងកិច្ចសន្យារវាងអ្នកសាងសង់និងអ្នកម៉ៅការសាងសង់ឬរុះរើបន្ត ដើម្បីអនុវត្តការងារសាងសង់ឬរុះរើ ។