ក. ច្បាប់មានតួនាទីសំខាន់ណាស់នៅក្នុងសង្គមគឺ ៖
- ធ្វើឪ្យមានរបៀបរយល្អនៅក្នុងសង្គមជៀសវាងជម្លោះដោះស្រាយដោយសន្ដិវិធី
- ធ្វើឪ្យមានការប្រាស្រ័យទាក់ទងគ្នារវាងមនុស្ស និងមនុស្ស
- កំណត់នូវព្រំដែនអំណាច និងអំពើរបស់អ្នកដឹកនាំ និងសម្រួលខ្នាតតម្លៃសីលធម៌
- មិនឪ្យអ្នកដឹកនាំធ្វើអ្វីតាមអំពើចិត្ត
- ការពារអ្នកទន់ខ្សោយ
- លើកស្ទួយយុត្តិធម៌សង្គម
- ជួយសម្រួលឪ្យមានការចូលរួមពីប្រជាជន
- ការពារនិងផ្គល់សេរីភាពដល់បុគ្គលម្នាក់ៗ ។
ខ. ច្បាប់មានប្រភពសំខាន់២ យ៉ាងសំខាន់គឺ ៖ ប្រភពសរសេរជាលាយលក្ខណ៍អក្សរ និងប្រភពមិនសរសេរជាលាយលក្ខណ៍អក្សរ ៖
១. អំពីប្រភពសរសេរជាលាយលក្ខណ៍អក្សរ ៖
- រដ្ឋធមុន្មញ្ញ
- លិខិតតុបករណ៍អន្តរជាតិ
- ច្បាប់
- ព្រះរាជក្រឹត្យ
- អនុក្រឹត្យ
- បទបញ្ជា
- សេចក្ដីសម្រេច
- ប្រកាសរបស់មន្ដ្រី
- លិខិតបទដ្ឋានគតិយុត្ត ។
២. អំពីប្រភពមិនសរសេរជាលាយលក្ខណ៍អក្សរ ៖
- សាសនា
- ប្រពៃណី
- ទំនៀមទម្លាប់
- ជំនឿ
- គោលការណ៍ទូទៅនៃនីតិ
- យុត្តិសាស្រ្ដ ។