Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

Answer 1


user icon
lawyers
2020-02-12 15:27

សេវាព្យាបាលនិងថែទាំវេជ្ជសាស្ត្រមានដូចជា​៖

ក- ការផ្តល់សេវាព្យាបាលដោយសម្រាកក្នុងមូលដ្ឋានសុខាភិបាលដែលរួមមាន ៖

  • សេវាព្យាបាលនិងថែទាំតាមបច្ចេកទេសវិជ្ជាជីវៈវេជ្ជសាស្រ្ត
  • សេវាធ្វើរោគវិនិច្ឆ័យ សេវាមន្ទីរពិសោធន៍ និងសេវាពិនិត្យវេជ្ជសាស្ត្រផ្សេងៗទៀត
  • ឧបករណ៍ផ្នែកសល្យសាស្ត្រ និងសម្ភារៈបរិក្ខារផ្នែកវេជ្ជសាស្ត្រផ្សេងៗតាមតម្រូវការចាំបាច់សម្រាប់ការព្យាបាល
  • ឱសថតាមវេជ្ជបញ្ជា
  • បន្ទប់សម្រាកព្យាបាល ។

ខ- ការផ្តល់សេវាពិគ្រោះជំងឺក្រៅដែលរួមមាន ៖

  • សេវាព្យាបាលនិងថែទាំតាមបច្ចេកទេសវិជ្ជាជីវៈវេជ្ជសាស្ត្រ
  • សេវាធ្វើរោគវិនិច្ឆ័យ សេវាមន្ទីរពិសោធន៍ និងសេវាពិនិត្យវេជ្ជសាស្ត្រផ្សេងៗទៀត
  • ឧបករណ៍ផ្នែកសល្យសាស្ត្រនិងសម្ភារៈបរិក្ខារផ្នែកវេជ្ជសាស្ត្រផ្សេងៗតាមតម្រូវការចាំបាច់សម្រាប់ការព្យាបាល
  • ឱសថតាមវេជ្ជបញ្ជា ។

គ- ការផ្តល់សេវាសម្រាលកូន សេវាព្យាបាលថែទាំមុននិងក្រោយសម្រាល ។

ឃ- ការផ្តល់សេវាព្យាបាលដោយស្អំ ដោយចលនា ឬសេវាស្តារនីតិសម្បាទាផ្នែកវេជ្ជសាស្ត្រដទៃទៀត ។

ង- ការផ្តល់សេវាសង្រ្គោះបន្ទាន់ ។ ក្នុងករណីសង្រ្គោះបន្ទាន់ សាមីជនរងគ្រោះអាចទៅព្យាបាលនៅមូលដ្ឋានសុខាភិបាលដែលស្ថិតនៅជិតបំផុត ។ ប្រសិនបើមូលដ្ឋានសុខាភិបាលនោះមិនមានកិច្ចព្រមព្រៀងជាមួយ ប.ស.ស. សាមីជនឬអ្នកតំណាងត្រូវជូនដំណឹងបន្ទាន់មក ប.ស.ស. ។

ច- ការផ្តល់សេវាបង្ការសុខភាព ។

ឆ- ការផ្តល់សេវាបញ្ជូនអ្នកជំងឺឬជនរងគ្រោះនិងសេវាបញ្ជូនសព ។

ជ- ការផ្តល់សេវាបញ្ជូនអ្នកជំងឺឬជនរងគ្រោះត្រូវផ្តល់ជូនតែក្នុងករណីសង្រ្គោះបន្ទាន់ និងដោយរថយន្តគិលានសង្រ្គោះរបស់មូលដ្ឋានសុខាភិបាលតែប៉ុណោ្ណះ ។

ឈ- ការផ្តល់សេវាបញ្ជូនអ្នកជំងឺធ្ងន់ធ្ងរមិនអាចព្យាបាលជាឬសេវាបញ្ជូនសពត្រូវផ្តល់តាមតម្លៃរបស់មូលដ្ឋានសុខាភិបាលដែលបានចុះកិច្ចព្រមព្រៀងជាមួយ ប.ស.ស. ។

ញ- សេវាស្តារនីតិសម្បទាផ្នែកវេជ្ជសាស្ត្រ ។


Login or Register to Share Login

×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login