ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ ផ្វើសារឥឡូវនេះ
បុព្វេ កតបុញ្ញតា ភាវៈនៃអ្នកបានធ្វើបុណ្យទុកហើយក្នុងកាលមុន ។ ធម្មតាអ្នកដែលបានយល់ច្បាស់នូវផលល្អនៃអំពើសុចរិតនិងផលអាក្រក់នៃអំពើទុច្ចរិត តែងប្រញាប់ប្រញាល់វៀរចាកអំពើអាក្រក់គ្រប់យ៉ាង ហើយ រួតរះធ្វើបុណ្យរាល់ៗជាតិ ព្រោះអំពើល្អតែងផ្តល់ផលជាសុខ ។ ន័យនេះក៏បានដល់ការកសាង ឬការខិតខំប្រឹងប្រែងកសាងសមត្ថភាពនិងលក្ខណៈសម្បត្តិគ្រប់យ៉ាងដូចជាការត្រៀមធនធានទុកជាមុន លុះពេលត្រូវការ ក៏អាចយកសមត្ថភាព លក្ខណៈសម្បត្តិនិងធនធាននោះប្រើការបានប្រកបដោយប្រសិទ្ធភាព ។ ដូច្នេះ ការខិតខំលះបង់បាននូវអំពើអាក្រក់ ហើយព្យាយាមធ្វើឱ្យបាននូវអំពើល្អក្នុងកាលមុន ជាមង្គលដ៏ឧត្តម ។