Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

សំណួរ

២១- តើមុខងារការចរចានេះមានសារៈសំខាន់ដែរឬទេ ?

២២- ហេតុអ្វីបានជាគេចាត់ទុកថា ព័ត៌មាននិងទិន្នន័យគឺជាវត្ថុធាតុដើមនៃនយោបាយការទេសទៅវិញ ?

២៣- តើមន្ត្រីអ្នកការទូតត្រូវមានមុខងារសំខាន់ៗអ្វីខ្លះរវាងរដ្ឋាភិបាលទាំងពីរ ?

២៤- ជាទូទៅ តើភារកិច្ចនិងមុខងារកិច្ចការទូតរួមមានអ្វីខ្លះ ?

២៥- តើមានអ្វីខ្លះ មិនអាចមានការរំលោភបំពានទៅលើទីដ្ឋានស្ថានទូតនៃរដ្ឋភាគីបាន ?

ចម្លើយ

២១- មុខងារនៃការចរចានេះមានសារៈសំខាន់ខ្លាំងណាស់ ព្រោះមានអត្ថប្រយោជន៍សម្រាប់ប្រទេសជាតិ ។ បើរដ្ឋនៃភាគីណាមួយមានអ្នកពូកែចរចាការងារការទូតបានល្អ ភាគីនៃរដ្ឋនោះពិតជាទទួលបាននូវអត្ថប្រយោជន៍និងផលប្រយោជន៍ដល់ពលរដ្ឋរបស់គេច្រើន ឬអាចដោះស្រាយបញ្ហានានាបាន ។

២២- ព័ត៌មាននិងទិន្នន័យគឺជាវត្ថុធាតុដើមនៃនយោបាយការទេស ព្រោះការទទួបាលនូវព័ត៌មាននិងទិន្នន័យ ច្បាស់លាស់ជាក់លាក់ត្រឹមត្រូវណាមួយ បានបង្ហាញនូវចនាករអា​ចវាស់ស្ទង់បានគ្រប់វិស័យ ។

២៣- មន្ត្រីអ្នកការទូតត្រូវមានមុខងារសំខាន់ៗមួយទៀត គឺធ្វើយ៉ាងណាបង្កើតទំនាក់ទំនងការទូត ឲ្យកាន់តែប្រសើរឡើងជាមួយរដ្ឋជាម្ចាស់ផ្ទះ ដើម្បីគុណប្រយោជន៍ដល់ការអភិវឌ្ឍសេដ្ឋកិច្ច វប្បធម៌ វិទ្យាសាស្ត្រ ។

២៤- ជាទូទៅ ភារកិច្ចនិងមុខងារកិច្ចការទូតរួមមាន ៖

  • អង្កេតនិងរាយការណ៍
  • ការចរចារកដំណោះស្រាយ
  • ការពន្យល់និងការពារគោលនយោបាយរបស់ជាតិ (ចំពោះប្រទេសជាមិត្តនិងសត្រូវ)
  • ជួនកាលអាចធ្វើជាអ្នកអន្តរាគមន៍ ក្នុងរឿងវិបត្តិណាមួយចំពោះប្រទេសទន់ខ្សោយក៏បានដែរ ។

២៥- ដោយអនុលោមតាមមាត្រា៣១ នៃអនុសញ្ញាទីក្រុងវិយែនឆ្នាំ១៩៦៣ ស្តីពីការទំនាក់ទំនងការទូត ។ បណ្តាទីដ្ឋានរបស់ស្ថានទូតមិនត្រូវរំលោភបំពានបានឡើយ ។ ដូច្នេះ អាជ្ញាធរនៃរដ្ឋជាម្ចាស់ផ្ទះ មិនអាចទៅក្នុងផ្នែកណាមួយនៃទីដ្ឋានរបស់បេសកកម្មស្ថានទូត ដែលបានប្រើប្រាស់ដាច់មុខសម្រាប់សេចក្តីត្រូវការរបស់ស្ថានទូតទេ ។

តភាគ



×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login