2020-02-11 09:09
ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ ផ្វើសារឥឡូវនេះ
ពាហុសច្ច ភាវៈជាបុគ្គលបានស្តាប់បានរៀនសូត្រចេះដឹងច្រើន ។ ប្រការនេះបានដល់ការស្តាប់ ការអាន និងសិក្សារៀនសូត្រចំណេះវិជ្ជាទាំងផ្ញូវលោកនិងផ្លូវធម៌ ស្តាប់ឱវាទរបស់បណ្ឌិតទាំងឡាយនិងដំបូន្មានរបស់ព្រឹទ្ធាចារ្យ មាតា បិតា គ្រូ និងរៀមច្បងជាដើម ដើម្បីក្លាយជាបុគ្គលមានចំណេះវិជ្ជាខ្ពង់ខ្ពស់មានសមត្ថភាពនិងមានគំនិតប្រាជ្ញាភ្លឺត្រចះត្រចង់ ដែលជាហេតុញ៉ាំងប្រយោជន៍និងសេចក្តីសុខចម្រើនដល់ខ្លួនឯងនិងអ្នកដទៃយ៉ាងពិតប្រាកដ ។ ការខិតខំស្តាប់ អាន និងសិក្សារៀនសូត្រឱ្យបានចេះដឹងជ្រៅជ្រះ យ៉ាងនេះ ជាមង្គលដ៏ឧត្តម ។