ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ ផ្វើសារឥឡូវនេះ
សិប្បៈ សេចក្តីឆ្លៀវឆ្លាតប៉ិនប្រសប់ក្នុងសិល្បៈទាំងពួង ។ ប្រការនេះបានដល់ការចេះដឹងនិងការប៉ិនប្រសប់ ស្ទាត់ជំនាញក្នុងសិប្បកម្ម បច្ចេក ទេសទាំងឡាយ យ៉ាងហោចណាស់ឱ្យស្ទាត់ជំនាញនូវមុខវិជ្ជាណាដែលខ្លួនបានសិក្សា (ឬនៅក្នុងមុខតំណែងដែលខ្លួនប្រកបធ្វើ) ដែលនាំមកនូវប្រយោជន៍និងសេចក្តីសុខចម្រើនដល់ខ្លួនឯងនិងអ្នកដទៃ ។ ដូច្នេះ កិរិយាឆ្លៀវឆ្លាត ឆ្លាសវៃ ប៉ិនប្រសប់ក្នុងសិប្បកម្ម ហត្ថកម្មទាំងពួង ជាមង្គលដ៏ឧត្តម ។