Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

សំណួរ

៦- តើតម្រូវឱ្យប្រកាសទ្រព្យសម្បត្តិ និងបំណុលចាប់ពីថ្នាក់ណាឡើងទៅ ?

៧- តើការទទួលប្រាក់ខែមិនទៀងទាត់ និងការតែងតាំងមិនដោយអនុក្រឹត្យ ចំពោះប្រធាននៅគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត តម្រូវឱ្យប្រកាសទ្រព្យសម្បត្តិ និងបំណុលដែរឬទេ ?

៨- តើបុគ្គលដែលមានចិញ្ចៀនមួយវង់មានតម្លៃតិចជាង ៤លានរៀល តម្រូវឲ្យប្រកាសដែរឬទេ ?

៩- តើអលង្ការដែលតម្រូវឱ្យប្រកាស ត្រូវកំណត់យកប្រភេទណាខ្លះ ?

១០- តើអាចារ្យដែលតែងតាំងដោយអនុក្រឹត្យ ត្រូវប្រកាសទ្រព្យសម្បត្តិ និងបំណុលដែរឬទេ ?

ចម្លើយ

៦- មន្ត្រីនគរបាលជាតិ និងយោធា កងរាជអាវុធហត្ថ តម្រូវឱ្យប្រកាសទ្រព្យសម្បត្តិ និងបំណុល ចាប់ពីឋានន្តរស័ក្តិ វរសេនីយ៍ឯក (ស័ក្តិ ៥) ទោះបីបុគ្គលនោះជាប្រធានការិយាល័យ ឬអនុប្រធាននាយកដ្ឋានដែលមិនតែងតាំងដោយអនុក្រត្យកហើយ ។

៧- ការទទួលប្រាក់ខែមិនទៀងទាត់ និងការតែងតាំងមិនដោយអនុក្រឹត្យ ចំពោះប្រធាននៅគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត គឺតម្រូវឱ្យប្រកាសទ្រព្យសម្បត្តិ និងបំណុល ។

៨- បើចិញ្ចៀនខាងលើមានតម្លៃតិចជាង ៨លានរៀល បុគ្គលនោះមិនចាំបាច់ប្រកាសទេ ។ ការប្រកាសលុះត្រាតែចិញ្ចៀននោះមានតម្លៃស្មើ ឬច្រើនជាង៨លាន។

៩- ក្នុងការប្រកាសលើកដំបូងនេះ អលង្ការសំដៅតែអ្វីដែលនៅជុំវិញក, កដៃ, ម្រាមដៃ, និងត្រចៀកសម្រាប់ស្តី្រ (បើអ្នកប្រកាសជាបុរសដែលមានក្រវិលត្រូវប្រកាសដែរ) តែប៉ុណ្ណោះ និងមានតម្លៃចាប់ពី ៤លានរៀលឡើងទៅ។ ចំពោះអ្វីដែលនៅជុំវិញចង្កេះ កជើង ម្រាមជើង វ៉ែនតា ខ្សែក្រវាត់ និងកន្លែងផ្សេងៗទៀតមិនទាន់តម្រូវឱ្យប្រកាសនាពេលនេះទេ ទោះបីរបស់របរទាំងនោះមានតម្លៃលើស ៨លានរៀល និងអាចចាត់ទុកជាប្រភេទអលង្ការក៏ដោយ ។

១០- បើការតែងតាំងនេះ មិនមែនជាងារ តែជាមុខងារសាធារណៈ បុគ្គលនោះត្រូវប្រកាសទ្រព្យសម្បត្តិ និងបំណុលជាធម្មតា ។

តភាគ



×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login