Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

គេទុកចិត្តលើ១១ពាក្យបងៀ្រន:

  1. ទទួលព្រះវិញ្ញាណបរិសុទ្ធ: ការទទួលយកនួវព្រះវិញ្ញាណបរិសុទ្ធរបស់ព្រះ ក្រោយគ្រីស្ទជនបានទទួលនូវការសំរេចចិត្តធ្វើតាមព្រះបន្ទូលរបស់ទ្រង់ ហើយគ្រីស្ទជនរូបនេះបានអធិស្ធានសូមព្រះ ដើម្បីឲ្យទ្រង់ប្រទាននូវព្រះវិញ្ញាណរបស់ទ្រង់មកគង់ក្នុងចិត្ត។
  2. បុណ្យជ្រមុជទឹក: "ពិធីលាងបាបដោយទឹកអម្រិត ជាពិធីប្រសិទ្ធី ដើម្បីដោះបាបកម្ម ដែលមនុស្សលោកបានធ្វើកន្លងមក ហើយក៏ ផ្តល់នូវទឹកចិត្តថ្មីបរិសុទ្ធ ចំពោះមនុស្សទាំងនោះ។ ពិធីលាងបាប ច្រើនធ្វើនៅ ទីទឹកធម្មជាតិ ដូចជា នៅទន្លេ នៅស្ទឹង នៅសមុទ្រ ឬ ​ទឹកចេញពីក្នុងដី។ អ្នកបួសសាសនាគ្រីស្ទ ជាអ្នករៀបចំពិធីលាងបាប ក្នុងនាម ព្រះជីស្សឺសគ្រិស្ត(Jesus Christ) ជាព្រះអម្ចាស់ ។ អ្នកបួសសាសនាគ្រីស្ទ ជាអ្នកដែលធ្លាប់បាន ទទួលការលាងបាប ដោយទឹកអម្រិត និង មន្តអារម្មណ៍ រួចហើយ។ អ្នកដែលទទួលការលាងបាប ត្រូវតែជ្រមុជខ្លួនទាំងស្រុង ទៅក្នុងទឹក ដោយបង្អោនក្បាល និង មុខមកក្រោម។"
  3. ការលាងបាតជើង: "ការប្រសិទ្ធី ដោយការលាងជើងទាំងពីរ អាចអោយគេចូលរួម ជាមួយព្រះជីស្សឺស(Jesus) ជាម្ចាស់។ នោះក៏ជា ការដាស់តឿន ដ៏ទៀងទាត់មួយ ដល់មនុស្សលោក អោយមាន សេចក្តីស្រឡាញ់, ភាពស្ងប់អារម្មណ៍, ភាពលំអោនកាយ, ភាពអត់អោន និង ភាពចេះជួយគ្នា។ មនុស្សរាល់គ្នា ដែលបានទទួលការលាងបាប ដោយទឹកអម្រិតរួចហើយ ត្រូវតែមានជើងទាំងពីរ លាងស្អាតជានិច្ច ក្នុងនាមនៃព្រះជីស្សឺសគ្រិស្ត​(Jesus Christ) ជាម្ចាស់។ ការត្រដុសជើងទាំងពីរ ជាទំលាប់គ្រប់ពេល ដើម្បីបង្ហាញភាពគួរសម។"
  4. ការអធិស្ឋាន: "ការរួបរួមគ្នាដ៏ថ្លៃថ្លា គឺជាការប្រសិទ្ធិដើម្បីរំឮកដល់ មរណភាពនៃព្រះយេស៊ូគ្រិស្ដជាម្ចាស់នៃយើង។ វាបានផ្ដល់លទ្ធភាពដល់ពួកយើង ដើម្បីចែករំលែកសាច់ និងឈាមពីព្រះជាម្ចាស់របស់យើង ហើយនិងចូលរួមជាមួយទ្រង់ នោះយើងនឹងអាចមានជីវិតជាអនន្តភាព និងត្រូវបានងើបឈរឡើងនៅថ្ងៃចុងក្រោយ។ ការប្រសិទ្ធិនេះ នឹងត្រូវរក្សាទុកជានិច្ច តាមតែអាចធ្វើបាន។ មានតែនំប៉័ងមិនឡើងសាច់ និងទឹកទំពាំងបាយជូរតែមួយគត់ ដែលគួរតែត្រូវបានប្រើ។"
  5. ថៃ្ងសប្បាត់: "ថ្ងៃឈប់សំរាក (Sabbath day) ជាថ្ងៃ ដែលព្រះអម្ចាស់ បានប្រសិទ្ធិពរ និង បានធ្វើអោយ មនុស្សទាំងអស់ រួចផុតបាបគ្រោះទាំងឡាយ។ គេប្រារព្វ ថ្ងៃធម្មទេសនា នៅថ្ងៃទី ៧ នៃសប្តាហ៍ គឺនៅ ថ្ងៃសៅរ៍។ នោះជាការបង្ហាញ នូវភាពអនុគ្រោះ របស់ព្រះជាម្ចាស់ ដែលឧទ្ទិសដល់ កំណើត និង ការស្រោចស្រង់ ព្រមទាំងសេចក្តីសង្ឃឹម នៃភាពស្ងប់អារម្មណ៍ ជាអមតះ នៃជីវិត នៅចំពោះមុខ។"
  6. ព្រះយេស៊ូវ គ្រីស្ទ(Jesus Christ): ព្រះយេស៊ូវ គ្រីស្ទទ្រង់យាងមកផែនដីនេះ ដើម្បីសង្រ្គោះមនុស្សទាំងអស់ឲ្យរួចពីអំពើបាប ទ្រង់មានអំណាចនិងអាចសង្រ្គោះមនុស្ស ទាំងអស់បាន ដោយទ្រង់មានព្រះចេស្តាលើសេចក្តីស្លាប់។​ ព្រះយេស៊ូវទ្រង់មានព្រះជនគង់នៅស្តានសួគ៌ ទ្រង់បានយាងចុះមក យកនិស័យជាមនុស្យ ទ្រង់បានបង្រៀនមនុស្សអំពីនរគរស្ថានសួគ៌ ហើយបានសំដែកការអស្ចារ្យជាច្រើន​ ដូចជាប្រោសមនុស្សមានជំងឺឲ្យបានជា មនុស្សស្លាប់ឲ្យមានជីវិតរស់ឡើងវិញ។​​ ក្រោយមកមានមនុស្សខ្លះចង់ធ្វើគត់ព្រះអង្គ់ ហើយនៅថ្ងៃមួយទ្រង់ក៏ត្រូវគេចាប់ ហើយបានបញ្ជូនទៅដើម្បីធ្វើគត់ទ្រង់នៅលើឈើឆ្កាង ទ្រង់ក៏ត្រូវគេបញ្ចុះនៅក្នុងផ្នូរ ហើយបី​(៣)​ថ្ងៃក្រោយមក ទ្រង់ក៏មានព្រះជនរស់ឡើងវិញ។ ហើយ ៤០​ ថ្ងៃក្រោយពេលទ្រង់មានព្រះជន់រស់ឡើងវិញ ទ្រង់ក៏បានយាងឡើងទៅកាន់ឋានសួគ៌វិញ ហើយមានមនុស្សជាច្រើនបានឃើញទ្រង់ដែរ។ ទ្រង់ជាព្រះតែមួយអង្គគត់ ដែលជួយសង្រ្គោះមនុស្សជាតិ ជាអ្នកបង្កើតឋានសួគ៌និងភពផែនដី (ព្រះអតិករ)។ ទ្រង់ជាព្រះជាម្ចាស់ដ៏ពិតតែមួយ។
  7. ព្រះគម្ពីរបរិសុទ្ទ: គឺជាព្រះបន្ទូលរបស់ព្រះ ដែលសរសេរតាមរយៈអ្នកនិពន្ធជាច្រើននាក់ ដែលព្រះវិញ្ញាណបរិសុទ្ធបន្ដាល ព្រះគម្ពីរបរិសុទ្ទ មាន៦៦សៀវភៅ ចែកជា សញ្ញាថ្មីចាស់មាន ៣៩សៀវភៅ និង​សញ្ញាថ្មីមាន ២៧សៀវភៅ។ ព្រះគម្ពីរបរិសុទ្ទ បានសរសេរមក ទុកជាសេចក្តីបង្រៀន បំភ្លឺ ដាស់ទឿន សំអាងព្រលឹងវិញ្ញាណ សំរាប់មនុស្សទាំងអស់។
  8. សេចក្តីសង្គ្រោះ : ការសង្រោះត្រូវបានផ្តល់អោយដោយព្រះជាម្ចាស់ តាមរយៈជំនឿ។ អ្នកដែលមានជំនឿលើទ្រង់ត្រូវតែពឹងពាក់លើវិញ្ញាណបរិសុទ្ធ ដើម្បីទទួលបានភាពបរិសុទ្ធ ដើម្បីលើកតម្កើងព្រះជាម្ចាស់ និងដើម្បីស្រលាញ់មនុស្សជាតិ។
  9. ព្រះវិហារ: ១)ព្រះវិហារ ដែលកស្ថាបនាដោយដៃមនុស្ស គឺជាអាគា ឬ កន្លែងថ្វាយបង្គំព្រះ ដែលគ្រីស្ទជនអាចជួបជុំគ្នា រៀនព្រះបន្ទូល ប្រកបគ្នាសរសើរតម្កើងព្រះ ២)​ ព្រះវិហារ ដែព្រះ (ព្រះវិញ្ញាណបរិសុទ្ធ) គង់នៅ នោះ គឺជាព្រះវិហារនៅក្នុង​ចិត្តរបស់គ្រីស្ទបរិស័ទនិមួយៗ ។
  10. សុភនិច័្ជចុងបំផុត: ព្រះយេសូនឹងយាងចុះមកផែនដីជាលើកទីពីរ នៅក្នុងថ្ងៃចុងក្រោយប្អស់របស់ពិភពលោក គឺទ្រង់យាងមកពី​ឋានសួគ៏នៅលើកនេះគឺទ្រង់សោយរាជ្យនៅផែដីទាំងមូល ហើយទ្រង់និងវិនិច្ឆ័យពិភពលោកទាំងមូល ដោយយុតិធរ គ្រានោះទ្រង់និងនាំមកសន្តិភាពសំរាប់ពិភពលោកទាំងមូល អស់អ្នកណាដែលទទួលទ្រង់(ព្រះយេស៊ូវគ្រីស្ទ)ជាព្រះអម្ចាស់ ហើយជាព្រះអង្គសង្គ្រោះរបស់ខ្លួន នោះនិងបានទទួលនូវជីវិតអស់កល្បជានិច្ចនៅឯឋានសួគ៏ជាមួយនិងទ្រង់។


×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login