ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ ផ្វើសារឥឡូវនេះ
សំណួរ
២១- តើច្បាប់ស្តីពីការប្រឆាំងអំពើពុករលួយ គ្របដណ្តប់លើអ្នកកាន់សាសនាដែរឬទេ ?
២២- តើព្រះសង្ឃដែលតែងតាំងជាអគ្គាធិការ ឬសកលវិទ្យាធិការ ប្រធាននាយកដ្ឋាន ដោយព្រះរាជក្រឹត្យ ឬអនុក្រឹត្យត្រូវប្រកាសទ្រព្យសម្បត្តិ និងបំណុលដែរឬទេ ?
២៣- តើអង្គភាពប្រឆាំងអំពើពុករលួយ អាចស៊ើបអង្កេតព្រះសង្ឃដែលប្រព្រឹត្តិពុករលួយបានដូចប្រជាពលរដ្ឋធម្មតាដែរឬទេ ?
២៤- តើការខ្ចីលុយពីធនាគារ តម្រូវឱ្យប្រកាសដែរឬទេ ?
២៥- នៅពេលដែលជំពូកទី៦នៃច្បាប់ស្តីពីការប្រឆាំងអំពើពុករលួយមិនទាន់ចូលជាធរមាន តើACU អាចរឹបអូសទ្រព្យសម្បត្តិដែលបានមកពីអំពើពុករលួយបានដែរឬទេ ?
ចម្លើយ
២១- ច្បាប់នេះមិនគ្របដណ្តប់លើសកម្មភាពរបស់អ្នកកាន់សាសនាទេ តែបើសាសនិកនោះបានប្រព្រឹត្តបទល្មើសពុករលូយណាមួយដែលមានចែងក្នុងច្បាប់នេះ បុគ្គលនោះត្រូវទទួលរងនូវការទោសទណ្ឌពីច្បាប់នេះ ដូចប្រជាពលរដ្ឋធម្មតាដែរ ។
២២- ព្រះសង្ឃដែលបានតែងតាំងដូចករណីខាងលើនេះ ត្រូវប្រកាសទ្រព្យសម្បត្តិ និងបំណុល ព្រោះព្រះអង្គទទួលបៀវត្ស និងបុព្វសិទ្ធិពីតួនាទីនេះ។ បើការតែងតាំងព្រះសង្ឃជាងារ មិនមែនជាមុខងារសាធារណៈ មិនតម្រូវឱ្យប្រកាសទ្រព្យសម្បត្តិ និងបំណុលទេ ។
២៣- បុគ្គលណាក៏ដោយដែលប្រព្រឹត្តបទល្មើសពុករលួយ អង្គភាពមានបុព្វសិទ្ធិស៊ើបអង្កេតបានទាំងអស់ ទោះបីបុគ្គលនោះជាព្រះសង្ឃក៏ដោយ ។
២៤- ការខ្ចីលុយនេះមិនតម្រូវឱ្យប្រកាសទេ ពីព្រោះជាលុយដែលយើងជំពាក់គេ យើងប្រកាសតែលុយដែលគេជំពាក់តែប៉ុណ្ណោះ ។
២៥- អង្គភាពប្រឆាំងអំពើពុករលួយអាចរឹបអូសទ្រព្យសម្បត្តិ ដែលបានមកអំពើពុករលួយ ព្រោះច្បាប់ព្រហ្មទណ្ឌអន្តរកាល ឆ្នាំ១៩៩២ បានកំណត់ពីការរឹបអូសនេះ ។