ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ ផ្វើសារឥឡូវនេះ
សំណួរ
២៦- តើការឆ្លើយថាប្រពន្ធឱ្យលុយចុះមូលដ្ឋានចាត់ទុកជារឿងត្រឹមត្រូវ និងស្របច្បាប់ដែរឬទេ ?
២៧- តើព្រះសង្ឃដែលត្រូវបានតែងតាំងជាងារ ដោយព្រះរាជក្រឹត្យតម្រូវឱ្យប្រកាសទ្រព្យសម្បត្តិ និងបំណុលដែរឬទេ ?
២៨- តើក្រុមជនបង្គោលអាចមានត្រាដោយឡែកសម្រាប់បំពេញការងាររបស់ខ្លួនដែរឬទេ ?
២៩- តើសំលៀកបំពាក់នៃរូបថតដែលបិទភ្ជាប់ជាមួយនឹងឯកសារប្រកាសទ្រព្យសម្បត្តិ និងបំណុលអាចជាឯកសណ្ឋាន ឬធម្មតា ?
៣០- តើធ្វើដូចម្តេចបានជាអង្គភាពប្រឆាំងអំពើពុករលួយ អាចដឹងពីកំណើនទ្រព្យសម្បត្តិរបស់បុគ្គលមួយនៅពេលដែលគាត់លាលែងពីតំណែង បើការប្រកាសនេះជាការសម្ងាត់ ?
ចម្លើយ
២៦- ការឆ្លើយនេះជារឿងមួយដែលត្រឹមត្រូវ និងស្របច្បាប់ ហើយអង្គភាពមិនមានសិទ្ធិស៊ើបអង្កេតលុយ ដែលប្រពន្ធផ្តល់ឱ្យនោះទេ ។
២៧- ព្រះសង្ឃដែលត្រូវបានតែងតាំងជាងារ ដោយព្រះរាជក្រឹត្យមិនតម្រូវប្រកាសទ្រព្យសម្បត្តិ និងបំណុលទេ ដូចករណីការតែងតាំងងារជាឧកញ៉ាដែរ ។
២៨- ក្រុមជនបង្គោលមិនមានត្រាដោយឡែកសម្រាប់ការងាររបស់ខ្លួនទេ ហើយតួនាទីរបស់ក្រុមជនបង្គោលជាការបន្ថែមភារកិច្ច ។
២៩- សំលៀកបំពាក់នៃរូបថតដែលបិទភ្ជាប់ជាមួយនឹងឯកសារប្រកាសទ្រព្យសម្បត្តិ និងបំណុលអាចជាឯកសណ្ឋានក៏បាន និងធម្មតាក៏បាន ។
៣០- អង្គភាពប្រឆាំងអំពើពុករលួយ មិនអាចដឹងពីកំណើនទ្រព្យសម្បត្តិរបស់បុគ្គលណាមួយ ទោះបីមានប្រកាសទ្រព្យសម្បត្តិ និងបំណុល ក្រោយការលាលែងពីតំណែងក៏ដោយ លើកលែងតែករណីស៊ើបអង្កេត ដែលតម្រូវឱ្យអង្គភាពប្រឆាំងអំពើពុករលួយបើកស្រោមសំបុត្រ ទើបដឹងថាបុគ្គលនោះមានកំណើនទ្រព្យសម្បត្តិ ។