Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

សេចក្តីអធិប្បាយ

          នៅក្នុងរឿងថៅកែចិត្តចោរអ្នកនិពន្ធខំរចនាផ្ទាំងរឿងឡើងប្រកបដោយការយកចិត្តទុកដាក់ ឆ្លុះបញ្ចាំងពីតថភាពសង្គមខ្មែរសម័យមួយដែលពោរពេញទៅដោយការជិះជាន់​កេងប្រវញ្ចគ្នា ។ តួអង្គដែលបានលើកមកបង្ហាញគឺក្នុងគោលបំណងបកអាក្រាតពីមុខមាត់អាក្រក់របស់នាយទន់អាណានិគម ។ ទន្ទឹមនិងនេះដែរមានមតិមួយបានលើកឡើងទាក់ទងនិង ពូហំ ថា «​ ការភ្ញាក់រឮករបស់ពូហំ ចំពោះអំពើបោកប្រាស់របស់ថៅកែ គឺគ្មានតម្លៃអ្វីសម្រាប់សិក្សារៀនសូត្រទេ » ។

          តើមតិលើកឡើងនេះត្រឹមត្រូវដែរឬទេ ?

          ប្រធានមានមពាក្យគន្លឹះដែល​ត្រូវពន្យល់ ។ ពាក្យថា « ភ្ញាក់រឮក » មានន័យថា «បោកប្រាស់ » មានន័យថា គឺការបំភាន់គេដោយការប្រើពាក្យសម្តីឲ្យគេជឿលង់គំនិត ។ ចំណែកពាក្យថា « បោកប្រាស់ » មានន័យថា គឹការបំភាន់គេដោយការប្រើពាក្យ សម្តីឲ្យគេជឿលង់គំនិត  ។ ប្រធានខាងលើមានន័យថាការនឹកឃើញឡើងវិញពីគុណធម៌របស់ពួហំពីការបំភាន់ដោយពាក្យសម្តីដែលថៅកែបានបោកប្រាស់នោះគឺជារឮកមួយដែលគ្មានតម្លៃសម្រាប់យកមកសិក្សាវិភាគទេ ។ ប្រកាសដែលមានគំនិតយល់ឃើញដូច្នេះក៏ព្រោះតែឃើញថារឿងបានណែនាំមនុស្ស ជាអ្នកសិក្សារៀនសូត្រឲ្យគិតតែប្រយោជន៍ផ្ទាល់ខ្លួនហើយកុំឲ្យគិតប្រយោជន៍អ្នកដទៃ  ។ ដូចអ្វីដែលបានឃើញស្រាប់ ពូហំ គឺជាមនុស្សម្នាក់បានចាត់ទុកប្រយោជន៍គ្រួសាសរធំជាងអ្វីៗទាំងអស់ដែលនៅជុំវិញខ្លួនសូម្បីតែជីវីតអ្នកដទៃក៏មិនអាចស្មើដែរ ។ ដោយសារការតម្កល់ចិត្តបែបនេះហើយ ទើបពូហំបានសម្រេចចិត្តធ្វើតាមបញ្ជាថៅកែបើកឡានទៅបុខឡានថៅកែ ហុងលី ទាំងកំរោល ។ គោលបំណងដ៏ស្រួចស្រាវដែលបណ្តាលចិត្តគាត់ធ្វើបែបនេះ គឹដើម្បីតែប្រាក់មួយម៉ឺនរៀលសម្រាប់យកទៅជាអត្តទត្តបុគ្គលប៉ុណ្ណោះ ។ ប្រពន្ធឈឺក្អក កូនត្រូវការរៀនអនុវិទ្យាល័យ ម៉ែត្រូវការលុយសម្រាប់ធ្វើបុណ្យ ពូហំ ត្រូវហ៊ានធ្វើដោយមិនគិតពិចារណារកដំណោះស្រាយផ្សេងដែលល្អជាងនេះទេ ។ សកម្មភាពគាត់ហាក់ដូចជាជំរុញអ្នកសិក្សាឲ្យត្រូវធ្វើតាមខណៈដែលមានការទាល់ច្រកដូចរូបគាត់ ៕

          ចំណុចមួយទៀតដែលគ្មានតម្លៃហើយត្រូវបានគេសម្លឹងមើលឃើញនោះគឺនៅក្នុងអត្ថបទរឿងនវមានការបញ្ចុះតម្លៃចលនាតស៊ូដោយសាមគ្គីភាព ។ ជាក់ស្តែងអ្នកដែលទាមទាររកយុត្តិធម៏ទាំងឡាយ ត្រូវបរាជ័យអ្នកខ្លះត្រូវគេចាប់ដាក់គុក ។ ព្រមទាំងមានការវាយបំបាក់ស្មារតីនេះជាមេរៀនដ៏ជូរចត់មួយបន្សល់ទុកឲ្យអ្នកសិក្សាបាក់ស្បាតក្នុងការជជែករកខុសត្រូវចំពោះអំពើជិញជាន់  ។ បញ្ហានេះជាបច្ច័យល្អសម្រាប់អ្នកជិះជាន់យកមកអនុវត្តលើផែនការខ្មែរងងឹត ដល់ប្រជាជនក្រីក្រនិងស្លូតត្រង់ ។

          ដោយយោងទៅលើបញ្ហានេះហើយបានជាគេថាការភ្ញាក់រឮករបស់ពូហំចំពោះអំពើបោកប្រាស់របស់ថៅកែគឺគ្មានតម្លៃអ្វីសម្រាប់ សិក្សាទេព្រោះហេតុផលដែលបានមកគឺជាដំណោះស្រាយទាលច្រកតែប៉ុណ្ណោះ ។ នៅក្នុងលក្ខខណ្ឌនេះមិនមែន ពួហំ មិនដឹងអំពើបោកប្រាស់របស់ថៅកែទ គាត់បានដឹងចាប់តាំងពីបាននៅពីដំបូងម្ល៉េះតែគាត់ចេះសំងំស្ងៀម ។ ទាំងនេះព្រោះតែការគោរពនិងឲ្យតម្លៃតាមសកម្មភាពគាត់ជានិច្ច លុះមកដល់ដំណាក់កាលចុងក្រោយដែលគាត់មិនបានទទួលផលប្រយោជន៍ទើបគាត់តាំងស្រែកទាមទាររកយុត្តិធម៌ទៅវិញ ។ ប្រការដែលគាត់ធ្វើនេះជារឿងអស់សំណើចណាស់ ដូចជាពាក្យគេនិយាយលេងថា « បើឯងមិនឲ្យអាញ អាញ់ប្រាប់គេ » ។ សរុបសេចក្តីមការលើកឡើងដោយមានហេតុផលច្បាស់លាស់ខាងលើអាចចាត់ទុកថាការភ្ញាក់រឮករបស់ពួហំនៅក្នុងរឿងបោកប្រាស់របស់ថៅកែគឹពិតជាគ្មានតម្លៃសម្រាប់យកមកសិក្សារៀនសូត្រ ដូចមតិប្រធានដែលបានលើកឡើងខាងប្រាកដមែន ។

          ប៉ុន្តែផ្ទុយទៅវិញមិនដូចអ្វីដែលមតិប្រធានបានលើកឡើងទេ ។ មានមតិមួយទៀតបានលើកឡើងប្រឆាំងតបថា « ការភ្ញាក់រឮករបស់ពូហំក្នុងអំពើ​បោកប្រាស់របស់ថៅកែ ពោរពេញទៅដោយតម្លៃអប់រំយ៉ាងត្រចេះត្រចង់បំផុតសម្រាប់បំភ្លឺផ្លូវមនុស្សទាំងឡាយនៅខាងក្រោយឲ្យមើលឃើញពីក្រយៅកលល្បិចដ៏សាហាវរបស់នាយទន់ ។

          ក្នុងការរស់នៅជាសង្គមមនុស្សគ្រប់គ្នាត្រូវចេះប្រុងប្រយ័ត្នខ្លួនប្រាណជានិច្ច ពិសេសជាមួយនាយទុនព្រោះតែពួកនេះជាក្រុមមនុស្សដែលមានកលល្បិចខ្ពស់សព្វបែបយ៉ាង នៅក្នុងការអូសទាញមនុស្សស្លូតត្រង់ឲ្យធ្លាក់ក្នុងក្តីវិនាសអន្តរាយ ៕ ពូហំដែលផុងខ្លួនក្លាយជាមនុស្សជាប់ទោសតែម្នាក់ឯង ក៏ព្រោះតែគាត់ជឿពាក្យសម្តីដ៏ផ្អែមល្ហែមពីរោះរបស់ថៅកែដែរ ។ នៅគ្រាដែលថៅកែត្រូវការពូហំ ឲ្យជួយសម្រេចការងារសម្លាប់មនុស្សដូចជាអ្វីដែលគាត់បានគ្រោងទុកនោះ លោកថៅកែនេះបែរជាចោទគាត់ថា ពូហំលែងដឹងឮរឿងអ្វីសព្វបែបយ៉ាងរហូតគេប្រើអំណាចទឹកប្រាក់ទៅសូកប៉ាន់ពួកមន្រ្តីពុករលួយ ដែលជាមនុស្សក្បត់តួនាទីខ្លួន ។ ទីបំផុតគេត្រូវងាកមកចាប់ពូហំទៅទទួលទោសតែម្នាក់ឯងវិញ ៕

          ចំណុចមួយទៀតដែលអ្នកនិពន្ធចង់បង្ហាញប្រាប់អ្នកសិក្សានិងអ្នកអានគ្របឋ់គ្រងស្រទាប់វណ្ណៈនោះគឺចេះប្រឈមមុខនិងការពីតទាមទាររកយុត្តិធម៌និងភាពស្មោះត្រង់ដែលកំពុងតែត្រូវបានគេបំបាត់ចោលយ៉ាងព្រៃផ្សៃបំផុត ។ តម្លៃមនុស្សជាតិពិតមែនឃើញអំពើអយុត្តិធម៌ហើយដេកសំងំស្ងៀមឬសុខចិត្តឱនក្បាលឲ្យគេជិះជាន់នោះទេ ។ នៅពេលដែល ពូហំ ចូលដល់ក្នុងផ្ទះពូហំដឹងច្បាស់លាស់ណាស់ថា ថៅកែមានចិត្តប្រែប្រួល ថែមទាំងមិន​ចង់ប្រគល់ប្រាក់រង្វាន់ឲ្យមកខ្លួន ទើបគាត់ត្រូវសម្រេចចិត្តនៅទាមទារមិនព្រមទៅណា ទោះបីជាថៅកែគំរាមថាគាត់និងត្រូវជាប់គុកក៏ដោយ ។ ពូហំ មានស្មារតីរើបម្រះយ៉ាងមុតមាំប្រឆាំងអំពើលាមកថៅកែយ៉ាងពិតប្រាកដ មិនមានញញើតឬកោតខ្លាចអ្វីទេ ។ ពួកកម្មករ មានគង់ មាន សុខ ទ្រី និងផានីត គឺជាអ្នកដែលគាំទ្រ ពូហំហើយបានកៀកស្មារើបម្រះជាមួយនិងពូហំ ប្រឆាំងនិងថៅកែចិត្តចោរយ៉ាងអង់អាច ។ ជាពិសេសពួកគេមិនព្រមទទួលប្រាក់ខ្វក់ពីថៅកែដើម្បីធ្វើជាសាក្សីបញ្ញាក់ថា ថៅកែពីតជាគ្មានទោសកំហុសអ្វីឡើយគឺមានតែពូហំ ខ្លួនឯងតែម្នាក់ប៉ុណ្ណោះដែលជាអ្នកប្រព្រឹត្តកំហុសមួយនេះ។ ពួកគេដឹងច្បាស់ណាស់ថា កាលណាគេហ៊ានធ្វើបាបថៅកែ គឺថៅកែត្រូវតែបញ្ឍប់ការងារទោះជាមិនអាចទទួលលទ្ធផលល្អក៏ដោយ ប៉ុន្តែជាចំណុចមួយសម្រាប់ជួយបណ្តុះស្មារតីឈឺចាប់ដល់ជនជំនាន់ក្រោយឲ្យស្អប់ខ្ពើមអំពើពុករលួយរបស់អាជ្ញាធរមានសមត្ថកិច្ច បានសេចក្តីថាបរាជ័យនៃពួកកម្មករ ជាអ្នករង់អំពើអយុត្តិធម៌ពីសំណាក់ពួកនគរបាលនិងថៅកែបានបង្កាត់ភ្លើងកំហឹងឈឺចាប់ យ៉ាងមហាសាលដល់មនុស្សទូទៅនៅក្នុងសង្គមឲ្យរឹតតែស្អប់ខ្ពើមពីនេះបន្ថែមទៀត ហើយគង់មានថ្ងៃណាមួយអំពើបះបោរប្រឆំាងទាមទាររកយុត្តិធម៌និងទទួលបានជោគជ័យជ័យនិងការគាំទ្រគ្រប់មជ្ឈដ្ឋានពុំខាន ។

          សរុបសេចក្តីមកការភ្ញាក់រឮករបស់ពូហំ ទោះបីជាមានការរយឺតយ៉ាវបន្តិចមែនក៏សេចក្តីនេះមានអត្ថប្រយោជន៍យ៉ាងធំធេង ណាស់ដល់ការរស់នៅក្នុងសង្គមមនុស្សឲ្យចេះស្វែងយល់ស្អប់ខ្ពើមអំពើពុករលួយនិងអារអាងមាសប្រាក់ធ្វើបាបអ្នកក្រនិងបង្កភាពចលាចលក្នុងសង្គម ។

          រួមសេចក្តីមកការបកស្រាយខាងលើនេះអាចធ្វើការពិភាក្សាយ៉ាងល្អិតល្អន់ទៅលើមតិទាំងពីរបាន ។ មតិទីមួយដែលបាននិយាយថាការភ្ញាក់រឮករបស់ពូហំ គឹគ្មា្នប្រយោជន៍អ្វីសម្រាប់សង្គមនោះជាគំនិតមួយដែលធ្វើឲ្យសង្គមមនុស្សរឹតតែមានភាពអនាធិបតេយ្យថែមទៀតពិសេសចលនាតស៊ូក្នុងការទាមទាររកលយុត្តិធម៌ ត្រូវបានបង្អាក់ដំណើរជាប្រាកដ ។ ចំណែកមតិទីពីរដែលបានលើកឡើងថាការភ្ញាក់រឮកនេះគឹមានអត្ថប្រយោជន៍ជាគំនិតមួយសម្រាប់ពីចារណាបំផុសស្មារតីនិងសេចក្តីក្លាហាន ហ៊ានក្រោកឈរប្រឆាំងការជិះជាន់មិនមានញញើតដែលជាការរកផ្លូវផ្តូលរំលំអំពើជិះជាន់ក្នុងសង្គមជាតិ ។

          ឆ្លងតាមការបកស្រាយខាងលើស បញ្ជាក់ថាមតិរបស់ប្រធានគឺមិនមានតម្លៃសម្រាប់ការស់នៅក្នុងសង្គមទេ មានន័យថាបានបង្អាក់ដំណើរការតស៊ូរបស់អ្នកមានគំនិតឲ្យបែកខ្ញែកគ្នាបាក់ស្បាតចំពោះអំពើជិះជាន់ ហើយនិងមានគំនិតរស់នៅតាមកម្មដែលពួកវណ្ណៈជិះជាន់បានសាបព្រោះមកលើស្មារតីពួកគេ ។ មនុស្សមិនមែនជាសត្វមនុស្សមានសេចក្តីឈឺចាប់ មនុស្សត្រូវតែមានការតស៊ូរើបម្រាស់នៅខណៈពេលណាដែលអំពើជិះជាន់បានកើតឡើងចំពោះរូបគេគ្រប់គ្នា ។

          ក្នុងនាមយយើងជាសិស្សានុសិស្សត្រួវតែបណ្តុះស្មារតីជាអ្នកដែលរស់នៅក្នុងស្រទាប់អ្នកពិចារណាជានិច្ច ដែលគំនិតនេះបានមកពីការខិតខំស្វាធ្យាយសិក្សារៀនសូត្រសព្វមុខវិជ្ជា ។ យើងត្រូវចេះដកស្រង់បទពិសោធន៍ល្អៗសម្រាប់ជីវីតរស់នៅក្នុងសង្គមទៅអនាគត ។



×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login