ប្រាក់ឧបត្ថម្ភត្រូវផ្តល់ជូនស្ត្រីមានផ្ទៃពោះ និងកុមារអាយុក្រោម២ឆ្នាំ ក្នុងគ្រួសារក្រីក្រដែលមកទទួលសេវាពិនិត្យសុខភាពនៅមូលដ្ឋានសុខាភិបាលសាធារណៈមានដំណាក់ដូចជា ៖
- ដំណាក់កាលទី១ ៖ ផ្តល់ការឧបត្ថម្ភចំនួន ៤០,០០០រៀលក្នុង១ដង សម្រាប់ការមកទទួលសេវាពិនិត្យផ្ទៃពោះដែលផ្តល់ជាអតិបរមាចំនួន៤ដង មុនពេលសម្រាលកូន
- ដំណាក់កាលទី២ ៖ ផ្តល់ជូនការឧបត្ថម្ភចំនួន២០០,០០០រៀលតែ១ដងគត់ នៅពេលសម្រាលកូន
- ដំណាក់កាលទី៣ ៖ ផ្តល់ការឧបត្ថម្ភចំនួន៤០,០០០រៀលក្នុង១ដង ដែលផ្តល់ជាអតិបរមាចំនួន១០ដងក្នុងនោះ៣ដង នៅពេលមកទទួលសេវាពិនិត្យសុខភាពក្រោយពេលសម្រាលកូន និង៧ដងនៅពេលយកកូនមកទទួលថ្នាំបង្ការរហូតដល់អាយុ២ឆ្នាំ ។