2020-04-30 15:22
ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ ផ្វើសារឥឡូវនេះ
សំណួរ
៦- តើអ្វីជាប្រកាសនីយបត្រតក្កកម្ម ?
៧- តើអ្វីទៅជាតក្កកម្ម ?
៨- តើតក្កកម្មណាដែលអាចធ្វើអាជីវកម្មពាណិជ្ជកម្មនៅក្នុងព្រះរាជាណាចក្រកម្ពុជាបាន ?
៩- តើអ្វីជាគំនូរឧស្សាហកម្ម ?
១០- តើអ្វីជាវិញ្ញាបនបត្រម៉ូដែលមានអត្ថប្រយោជន៍ ?
ចម្លើយ
៦- ប្រកាសនីយបត្រតក្កកម្ម គឺជាឯកសារដែលចេញដោយការិយាល័យរបស់រាជរដ្ឋាភិបាលណាមួយ ឬការិយាល័យសម្រាប់តំបន់ណាមួយដែលដើរតួនាទីក្នុងនាមរដ្ឋច្រើន ហើយវាអាស្រ័យទៅតាមការដាក់ពាក្យសុំ ។
៧- តក្កកម្ម គឺជាគំនិតរបស់តក្កករ ដែលអាចយកទៅអនុវត្តបាននៅក្នុងដំណោះស្រាយបញ្ហាជាក់លាក់ណាមួយក្នុងវិស័យបច្ចេកវិទ្យា ។ តក្កកម្មអាចជាការរកឃើញផលិតផល ឬដំណើរការផលិតកម្ម ឬអាចជាការរកឃើញអ្វីមួយ ដែលទាក់ទងទៅនឹងផលិតផល ឬដំណើរការផលិតកម្ម ។
៨- តក្កកម្មដែលអាចធ្វើអាជីវកម្មពាណិជ្ជកម្មនៅក្នុងព្រះរាជាណាចក្រកម្ពុជាបានគឺមាន ៖
៩- គំនូរឧស្សាហកម្ម គឺជាការផ្គុំនៃបន្ទាត់ ឬពណ៌ ឬទម្រង់បីខ្នាត ឬសម្ភារៈណមួយ ទោះបីជាមានឬពុំមានការផ្គុំរួមជាមួយបន្ទាត់ ឬពណ៌ក៏ដោយឲ្យតែការផ្គុំទម្រង់ឬសម្ភារៈទាំងនោះរំលេចឡើងជារូបរាង ពិសេសរបស់ផលិតផលឧស្សាហកម្ម ឬសិប្បកម្ម និងដែលអាចធ្វើជាគំរូផលិតផលឧស្សាហកម្ម ឬសិប្បកម្ម និងអាចសម្គាល់បានដោយចក្ខុ ។
១០- វិញ្ញាបនបត្រម៉ូដែលមានអត្ថប្រយោជន៍ គឺជាវិញ្ញាបនបត្រដែលបានផ្តល់ដើម្បីការពារម៉ូដែលមានអត្ថប្រយោជន៍ ។ ម៉ូដែលមានអត្ថប្រយោជន៍ គឺជាតក្កកម្មណាមួយដែលថ្មី និងអាចយកទៅអនុវត្តបានក្នុងវិស័យឧស្សាហកម្ម និងដែលអាចជាផលិតផលឬដែលអាចទាក់ទងទៅនឹងផលិតផល ឬដំណើរការផលិតកម្ម ។