Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

សំណួរ

១១-  តើវិញ្ញាបនបត្រម៉ូដែលមានអត្ថប្រយោជន៍មានសុពលភាពប៉ុន្មានឆ្នាំ ?

១២- តើអ្វីជាកិច្ចការពារពូជថ្មីនៃដំណាំ ?

១៣- តើអ្វីជាសិទ្ធិអ្នកនិពន្ធ ?

១៤- តើស្នាដៃដែលទទួលបានកិច្ចការពារមានអ្វីខ្លះ ?

១៥- តើស្នាដៃបន្តរួមមានអ្វីខ្លះ ?

ចម្លើយ

១១- វិញ្ញាបនបត្រម៉ូដែលមានអត្ថប្រយោជន៍មានសុពលភាពរយៈពេល៧ឆ្នាំ គិតចាប់ពីកាលបរិច្ឆេទសុំចុះបញ្ជីស្នើសុំវិញ្ញាបនបត្រម៉ូដែលមានអត្ថប្រយោជន៍ដោយមិនមានការផ្តល់ជាថ្មីឡើងវិញឡើយ ។​

១២- ពូជ សំដៅដល់ក្រុមរុក្ខជាតិនៃចំណាត់ថ្នាក់តែមួយដែលគេស្គាល់តិចបំផុត ទោះជាមិនបានបំពេញឲ្យបានពេលលេញនូវលក្ខខណ្ឌនៃការផ្តល់សិទ្ធិអ្នកបង្កាត់ពូជដំណាំក្តី ដែលអាចត្រូវកំណត់ដោយការបង្ហាញចរិតលក្ខណៈ ដែលជាលទ្ធផលនៃគំរូហ្សែន ឬបន្សំគំរូហ្សែនត្រូវខុសប្លែក ពីក្រុមរុក្ខជាតិផ្សេងទៀត តាមរយៈការបង្ហាញយ៉ាងហោចណាស់នូវលក្ខណៈណាមួយនៃចរិតលក្ខណៈខាងលើ ហើយត្រូវចាត់ទុកជាក្រុមមួយ ចំពោះលទ្ធភាពដែលអាចដាំដុះបន្តដោយមិនផ្លាស់ប្តូរ ។

១៣- សិទ្ធិអ្នកនិពន្ធ ជាសិទ្ធិដែលផ្តល់ឲ្យដោយច្បាប់ដល់អ្នកនិពន្ធ សិល្បៈករឬអ្នកបង្កើតស្នាដៃផ្សេងៗទៀត ក្នុងការប្រើប្រាស់និងការពារស្នាដៃរបស់ខ្លួន ។ ពាក្យកិច្ចការពារមានន័យថា ជាសកម្មភាពស្របច្បាប់ណាមួយក្នុងការបង្ការស្នាដៃពីការចម្លងដោយគ្មានការអនុញ្ញាតឬការយល់ព្រមជាមុនពីផលិតករ ។​ ច្បាប់ស្តីពីសិទ្ធិអ្នកនិពន្ធនិងសិទ្ធិប្រហាក់ប្រហែលមានគោលបំណងធានាការគោរពសិទ្ធិអ្នកនិពន្ធនិងសិទ្ធិប្រហាក់ប្រហែល និងការពារនូវផលិតផល វប្បធម៌ជាស្នាដៃ អ្នកនិពន្ធ អ្នកសម្តែង ផលិតករហ្វូណូក្រាម និងអង្គភាពទូរផ្សាយ សំដៅធានាការធ្វើអាជីវកម្មមួយត្រឹមត្រូវស្របច្បាប់ផលិតផលវប្បធម៌ទាំងនេះ ដើម្បីរួមចំណែកក្នុងការអភិវឌ្ឍន៍វិស័យវប្បធម៌ ។

១៤- ស្នាដៃដែលទទួលបានកិច្ចការពារមាន៤គឺ ៖

            + ស្នាដៃអ្នកនិពន្ធសំដៅ ៖

  • ស្នាដៃដែលបង្កើតឡើងដោយជនមានសញ្ជាតិខ្មែរ ឬជនដែលមានលំនៅក្នុងព្រះរាជាណាចក្រកម្ពុជា រួមមាននីតិបុគ្គលហើយត្រូវបានបង្កើតឡើងតាមច្បាប់នៃព្រះរាជាណាចក្រកម្ពុជា ព្រមទាំងមានការិយាល័យនៅក្នុងព្រះរាជាណាចក្រកម្ពុជា ។
  • ស្នាដៃដែលបានបោះពុម្ពផ្សាយលើកដំបូងនៅក្នុងព្រះរាជាណាចក្រកម្ពុជា ឬស្នាដៃដែលបានបោះពុម្ពផ្សាយលើកដំបូងនៅបរទេស ហើយដែលត្រូវបានយកមកបោះពុម្ពផ្សាយនៅក្នុងព្រះរាជាណាចក្រកម្ពុជាក្នុងអំឡុង៣០ថ្ងៃ ។
  • ស្នាដៃសោតទស្សន៍ដែលផលិតករមានទីស្នាក់ការ ឬមានទីលំនៅក្នុងព្រះរាជាណាចក្រកម្ពុជា ។
  • ស្នាដៃស្ថាបត្យកម្មដែលបានសាងសង់នៅក្នុងព្រះរាជាណាចក្រកម្ពុជា​ និងស្នាដៃសិល្បៈផ្សេងៗទៀត ដែលភ្ជាប់ទៅនឹងអាគារឬរចនាសម្ព័ន្ធផ្សេងទៀតនៅក្នុងព្រះរាជាណាចក្រកម្ពុជា ។
  • ស្នាដៃដែលព្រះរាជាណាចក្រកម្ពុជា មានកាតព្វកិច្ចការពារក្រោមសិនិ្ធសញ្ញាអន្តរជាតិ ។

+ ស្នាដៃអ្នកសម្តែងសំដៅ ៖

  • ស្នាដៃរបស់អ្នកសម្តែងដែលមានសញ្ជាតិខ្មែរ ។
  • ស្នាដៃរបស់អ្នកសម្តែងដែលពុំមានសញ្ជាតិខ្មែរ តែការសម្តែងនោះ

-​ បានប្រព្រឹត្តឡើងនៅលើទឹកដីនៃព្រះរាជាណាចក្រកម្ពុជា

-​ បានថតបញ្ចូលជាហ្វូណូក្រាមដែលស្ថិតក្រោមកិច្ចការពារនៃច្បាប់ ឬ

- ពុំទាន់បានថតបញ្ចូលជាហ្វូណូក្រោម ប៉ុន្តែបានផ្សព្វផ្សាយតាមទូរផ្សាយដែលស្ថិតក្រោមកិច្ចការពារនៃច្បាប់ ។

+ ហ្វូណូក្រាមសំដៅ ៖

  • ហ្វូណូក្រាមរបស់ផលិតករមានសញ្ជាតិខ្មែរ ។
  • ហ្វូណូក្រាមដែលបានថតបញ្ចូលសូរសម្លេងជាលើកដំបូងនៅក្នុងព្រះរាជាណាចក្រកម្ពុជា ។
  • ហ្វូណូក្រាមដែលបានថតបញ្ចូលផ្សាយលើកដំបូងនៅក្នុងព្រះរាជាណាចក្រកម្ពុជា​។

+ ការផ្សាយតាមទូរផ្សាយសំដៅ ៖

  • ការផ្សាយនៃអង្គភាពទូរផ្សាយដែលមានទីស្នាក់ការនៅក្នុងព្រះរាជាណាចក្រកម្ពុជា​។
  • ការផ្សាយចេញពីឧបករណ៍ផ្សាយដែលមានទីតាំងនៅក្នុងព្រះរាជាណាចក្រកម្ពុជា ។

១៥- ស្នាដៃបន្ត រួមមាន ការបកប្រែ​ ការយកលំនាំ តាមការសម្រួល ការកែច្នៃ ឬការកែលំស្នាដៃផ្សេងទៀត ឬការចងក្រងប្រព័ន្ធទិន្នន័យ ទោះបីជាក្នុងម៉ាស៊ីនដែលអាចអានបានឬក៏ជាទម្រង់ផ្សេងទៀត ឬក៏ត្រូវទទួលបាននូវកិច្ចការពារពីច្បាប់នេះដែរ ។ កិច្ចការពារស្នាដៃណាមួយដែលមានចែងខាងលើ មិនធ្វើឲ្យបាត់បង់សិទ្ធិចំពោះកិច្ចការពារស្នាដៃដើម ដែលត្រូវបានបញ្ចូល ឬប្រើប្រាស់សម្រាប់បង្កើតស្នាដៃថ្មី ។

តភាគ



×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login