ក្រសួងមហាផ្ទៃ ជាស្ថាប័នទទួលបន្ទុកសម្របសម្រួល និងជួយគាំទ្រការអនុវត្តកម្មវិធីនៅរដ្ឋបាលថ្នាក់ក្រោមជាតិដែលមានតួនាទីនិងភារកិច្ចមានដូចជា ៖
- រៀបចំនិងពិនិត្យកែសម្រួលលិខិតបទដ្ឋានគតិយុត្តនានា ដើម្បីបង្កើនប្រសិទ្ធភាពក្នុងការអនុវត្តតួនាទីរបស់អង្គភាពពាក់ព័ន្ធថ្នាក់ជាតិ និងរដ្ឋបាលថ្នាក់ក្រោមជាតិ ក្នុងការអនុវត្តកម្មវិធី
- សហការជាមួយក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងក្រសួងពាក់ព័ន្ធក្នុងការរៀបចំ និងផ្តល់វគ្គបណ្តុះបណ្តាលដល់រដ្ឋបាលថ្នាក់ក្រោមជាតិ
- ពង្រឹងយន្តការដែលមានស្រាប់ នៅរដ្ឋបាលថ្នាក់ក្រោមជាតិក្នុងការពិនិត្យតាមដាន និងគាំទ្រការអនុវត្តកម្មវិធី
- សហការក្នុងការពិនិត្យតាមដាន វាយតម្លៃ និងដោះស្រាយបញ្ហានានា ក្នុងការអនុវត្តកម្មវិធី ។