Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

Answer 1


user icon
lawyers
2020-05-04 15:34

ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ទទួលបន្ទុកដឹកនាំ និងគ្រប់គ្រងការអនុវត្តកម្មវិធី ដែលមានតួនាទីនិងភារកិច្ចមានដូចជា ៖

  • រៀបចំលិខិតបទដ្ឋានគតិយុត្តសម្រាប់ការគ្រប់គ្រង និងការអនុវត្តកម្មវិធី
  • ទទួលខុសត្រូវក្នុងការឧបត្ថម្ភសាច់ប្រាក់ជូនអ្នកទទួលផល ដែលជាស្រ្តីមានផ្ទៃពោះ និងកុមារអាយុក្រោម២ឆ្នាំក្នុងគ្រួសារក្រីក្រ
  • រៀបចំបង្កើតប្រព័ន្ធបច្ចេកវិទ្យាគ្រប់គ្រងព័ត៌មាន
  • ពង្រឹងសមត្ថភាពមន្រ្តីពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ និងអប់រំផ្សព្វផ្សាយអំពីកម្មវិធី
  • រៀបចំផែនការសកម្មភាព និងគម្រោងថវិកាសម្រាប់ការអនុវត្តកម្មវិធី
  • ពង្រឹងកិច្ចសហប្រតិបត្តិការជាមួយក្រសួង ស្ថាប័ន អង្គភាព និងដៃគូអភិវឌ្ឍន៍ពាក់ព័ន្ធ
  • កៀរគរ និងគ្រប់គ្រងមូលនិធិដែលទទួលបានពីប្រភពផ្សេងៗសម្រាប់គាំទ្រការអនុវត្តកម្មវិធី
  • តាមដាន វាយតម្លៃ និងរៀបចំរបាយការណ៍បូកសរុបលទ្ធផលនៃការអនុវត្តកម្មវិធី
  • រៀបចំរបាយការណ៍ស្តីពីវឌ្ឍនភាពនៃការអនុវត្តកម្មវិធីជូនក្រុមការងារបច្ចេកទេសអន្តរក្រសួង និងក្រុមប្រឹក្សាជាតិគាំពារសង្គម
  • សហការពិនិត្យតាមដាន វាយតម្លៃ និងដោះស្រាយបញ្ហានានា ក្នុងការអនុវត្តកម្ម​វិធី ។

Login or Register to Share Login

×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login