ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ ផ្វើសារឥឡូវនេះ
Answer 1
គោលការណ៌នៃការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យ តម្រូវអោយក្រុមប្រឹក្សាដែលជាប់ឆ្នោតនៅតាមថ្នាក់រដ្ឋបាលនានានៃរដ្ឋបាលថ្នាក់ក្រោមជាតិតំណាងអោយសហគមន៌នៅមូលដ្ឋានរបស់ខ្លួនមានការឆ្លើយតប នងមានគណនេយ្យភាពចំពោះសហគមន៌នៅមូលដ្ឋានលើការងារដែលក្រុមប្រឹក្សាទាំងនោះអនុវត្តមុខងាររបស់ខ្លួន ។ ដើម្បីសម្រេចបាននូវបេសកកម្មទាំងនេះ ក្រុមប្រឹក្សានៃរដ្ឋបាលថ្នាក់ក្រោមជាតិត្រូវទទួលបានអំណាច និងធនធានចំាបាច់រូមមាន ធនធានមនុស្ស ធនធានហិរញ្ញវត្ថុ សមត្ថភាព រូបវន្ត និងសមត្ថភាពតាមផ្លូវច្បាប់ ដើម្បីក្រុមប្រឹក្សាទាំងនោះធ្វើសេចក្តីសម្រេចក្នុងការអនុវត្តការងារនានាសម្រាប់បម្រើផលប្រយោជន៌នៅមូលដ្ឋាន ។
ដូចដែលមានចែងក្នុងមាត្រា ២៣ មាត្រា ២៧ មាត្រា ៦៤ និងមាត្រា ៧០ នៃច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាលឃុំ សង្កាត់ និងមាត្រា ៣៨ មាត្រា ៤១ មាត្រា ៤៣ មាត្រា ៦៨ និងមាត្រា ៧០ នៃច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាលឃុំ សង្កាត់ និងមាត្រា ៣៨ មាត្រា ៤១ មាត្រា ៤៣ មាត្រា ៦៨ និងមាត្រា ១៦៦ នៃច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ គឺជាមូលដ្ឋានគ្រឹះក្នុងការធានាអោយមានការពិគ្រោះយោបល់ជាមួយប្រជាពលរដ្ឋ ការផ្តល់សិទ្ធិដល់សាធារណជនក្នុង ការទទួលព័ត៏ម៌មាន និងតម្លាភាពជាទូទៅ និងជាមូលដ្ឋានគ្រឹះដើម្បីឆ្ពោះទៅរកការសំរេចបានគណនេយ្យភាពនៅថ្នាក់មូលដ្ឋាន។ បទប្បញ្ញត្តិទាំងនេះតម្រូវអោយរដ្ឋបាលថ្នាក់ក្រោមជាតិ ជាពិសេស ក្រុមប្រឹក្សានានារៀបចំនូវវិធានការមួយចំនួនដូចខាងក្រោម ៈ
-រៀបចំប្រជុំជាសាធារណៈរបស់ក្រុមប្រឹក្សាអោយបានទៀងទាត់ ដោយមានរៀបចំអោយមានប្រតិទិនប្រជុំប្រចាំខែច្បាស់លាស់ពេញមួយឆ្នាំ រួចផ្សព្វផ្សាយជាសាធារណៈអំពីប្រតិទិនព្រមទាំងរបៀបវារៈ និងឯកសារសំខាន់ៗផ្សេងៗដែលពាក់ព័ន្ធដើម្បីធានាថាសាធារណៈជនអាចទទួលព័ត៌មាន និងចូលរួម ។
-ការពិគ្រោះយោបល់ជាមួយប្រជាពលរដ្ឋរាល់ដំណើរការរៀបចំផែនការអភិវឌ្ឍន៌ និងការធ្វើសេចក្តីសម្រេចនានាទាក់ទងទៅនឹងផលប្រយោជន៌របស់ប្រជាពលរដ្ឋ ។
-បង្កើតអោយគណៈកម្មាធិការនានា ដើម្បីផ្តល់យោបល់ដល់ក្រុមប្រឹក្សាដែលគណៈកម្មាធិកាទាំងនោះគួរមានតំណាងរបស់ប្រជាពលរដ្ឋចូលរួម ជាពិសេស គណៈកម្មាធិការលទ្ធកម្ម ដើម្បីត្រួតពិនិត្យមើលសុចរិតភាពបើកចំហ តម្លាភាពនិងភាពត្រឹមត្រូវក្នុងកិច្ចការលទ្ធកម្មទាំងអស់របស់រដ្ឋបាលថ្នាក់ក្រោមជាតិ ។
-ការអនុញ្ញាត ជំរុញ លើកទឹកចិត្តអោយប្រជាពលរដ្ឋអាចពិនិត្យឯកសារសំខាន់ៗរបស់ក្រុមប្រឹក្សានៅការិយាល័យនៃរដ្ឋបាលថ្នាក់ក្រោមជាតិ អាចស្នើសុំឯកសារនានារបស់ក្រុមប្រឹក្សាដោយមិនគិតថ្លៃនិងអាចទទួលបានព័ត៌មានតាមមធ្យោបាយនានាដូចជា តាមរយៈក្តារព័ត៌មានសាធារណៈរបស់រដ្ឋបាលថ្នាក់ក្រោមជាតិជាដើម ។ ការផ្សព្វផ្សាយជាសាធារណៈនូវរាល់ព័ត៌មានសាធារណៈទាំងឡាយ ដូចជា របាយការណ៌ សេចក្តីសម្រេចនានា និងការអនុវត្តការងាររបស់រដ្ឋបាលថ្នាក់ក្រោមជាតិ ។
-ចេញដីកា និងសេចក្តីសម្រេចនានា ដើម្បីបំរើផលប្រយោជន៌ដល់ប្រជាពលរដ្ឋ ឧទាហរណ៌ ដូចជា ដីកាការពារ និងការថែរក្សាការពារបរិស្ថាន និងធនធានធម្មជាតិ សេចក្តីសម្រេចទទួលស្គាល់សហគមន៌មូលដ្ឋាន សេចក្តីសម្រេចស្តីពីការបញ្ឈប់អំពើបទល្មើសផ្សេងៗ ។ល។
-បង្កើត និងពង្រឹងគណកម្មការដោះស្រាយទំនាស់ក្រៅប្រព័ន្ធតុលាការ និងដោះស្រាយបញ្ហាជូនប្រជាពលរដ្ឋ ដោយយុត្តិធម៌ តម្លាភាព និងប្រសិទ្ធិភាព ។