Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

Answer 1


user icon
ស្វែងយល់
2020-05-07 15:33

ដើម្បីធ្វើអោយការអនុវត្តច្បាប់ និងកំណែទម្រង់រដ្ឋបាលថ្នាក់ក្រោមជាតិមានប្រសិទ្ធិភាព និងទទួលបានជោគជ័យ ប្រជាពលរដ្ឋមានសិទ្ធិ និងតួនាទីដូចខាងក្រោម?

ច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាលឃុំ សង្កាត់ និងច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាលរាជធានីខេត្ត ក្រុង ស្រុក ខណ្ឌ បានចង្អុលបង្ហាញនូវមូលដ្ឋានគ្រឹះក្នុងការធានាអោយមានការពិគ្រោះយោបល់ជាមួយប្រជាពលរដ្ឋ ការផ្តល់សិទ្ធិដល់សាធារណជនក្នុងការទទួលព័ត៌មាន និងតម្លាភាពជាទូទៅ ។ បទដ្ឋានប្បញ្ញត្តិទាំងនេះបានផ្តល់ និងចង្អុលបង្ហាញនូវឳកាសមួយចំនួនសំរាប់ប្រជាពលរដ្ឋ សង្គមស៊ីវិល ដើម្បីចូលរួមក្នុងសកម្មភាពរបស់រដ្ឋបាលថ្នាក់ក្រោមជាតិ និងកិច្ចការអភីវឌ្ឍន៌ក្នុងន័យពង្រឹងគណនេយ្យភាពនៅថ្នាក់មូលដ្ឋាន ។ ឳកាសទាំងនោះរួមមានៈ

-ការប្រជុំជាសាធារណៈរបស់ក្រុមប្រឹក្សា ។

-ប្រជុំពិគ្រោះយោបល់ជាមួយពលរដ្ឋ ក្នុងការរៀបចំផែនការអភិវឌ្ឍន៌ និងការធ្វើអង្កេតនានា ។

-ប្រជាពលរដ្ឋមានសិទ្ធិ និងតួនាទីចូលរួមវេទិកាសាធារណៈរបស់ក្រុមប្រឹក្សា ក្រុង ស្រុក ខេត្ត ដើម្បីលើកតម្រូវការ និងបញ្ហានានាដើម្បីស្វែងរកការគាំទ្រ និងដំណោះស្រាយ ។

-ប្រជាពលរដ្ឋមានសិទ្ធិទៅមើលព័ត៌មាន សាកសួរ និងស្វែងរកព័ត៌មានសាធារណៈ ពីក្រុមប្រឹក្សា និងគណអភិបាលក្រុង ស្រុក ខេត្តទៅតាមនីតិវិធីរដ្ឋបាល និងដោយផ្ទាល់ ។ ហើយប្រជាពលរដ្ឋក៏មានសិទ្ធិផ្សព្វផ្សាយព័ត៌មានទាំងនោះបន្តផងដែរ បើព័ត៌មាននោះទាក់ទងទៅនឹងសិទ្ធិ និងជីវភាពរស់នៅប្រចាំថ្ងៃរបស់ពួកគាត់ ។

-ប្រជាពលរដ្ឋអាចដាក់សំណើរទៅក្រុមប្រឹក្សាក្រុង ស្រុក ដើម្បីអោយជួយអន្តារាគមន៌ និងដោះស្រាយបញ្ហា ឬវិវាទនានាដូចជាវិវាទដីធ្លីជាដើម ។

-ប្រជាពលរដ្ឋជាទីប្រឹក្សាពិគ្រោះយោបល់ដល់ក្រុមប្រឹក្សា ក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក ខណ្ឌ នៅក្នុងដំណើរការកសាងផែនការ និងអនុវត្តផែនការអភិវឌ្ឍន៌របស់ខ្លួន (មាត្រា ៣៨)​ ។

-ប្រជាពលរដ្ឋអាចធ្វើជាទីប្រឹក្សាអោយគណៈកម្មាធិការ ឬអនុគណកម្មការនានារបស់ក្រុមប្រឹក្សា (ឧទាហរណ៌ គណកម្មាធិការពិគ្រោះយោបល់ស្រ្តី និងកុមារ លទ្ធកម្ម....​(មាត្រា ២០. ៧៧. ១៣៨ នៃអនុក្រឹត្យលេខ ២១៨) ។


Login or Register to Share Login

×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login