Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

Answer 1


user icon
lawyers
2020-05-07 15:17

លក្ខណៈពិសេសរបស់មុខងារសាធារណៈមានលក្ខណៈពិសេសដូចជា ៖

  • បេសកកម្មរបស់មុខងារសាធារណៈ ៖ ជាបេសកកម្មបំរើសេវាសាធារណៈ ។ មន្ត្រីរាជការត្រូវគោរពតាមគោលការណ៍ទាំងឡាយក្នុងការបំរើសេវាសាធារណៈ ព្រមទាំងចេះសម្របសម្រួលក្នុងក្របខណ្ឌច្បាប់ មានភាពទន់ភ្លន់និងប្រកបដោយសីលធម៌ចំពោះប្រជាពលរដ្ឋ បេសកកម្មម៉្យាងទៀតគឺ ជាការធ្វើអោយសម្រេចជោគជ័យនូវនយោបាយ និងទិសដៅដែលកំណត់ដោយរាជរដ្ឋាភិបាល ។ ដូច្នេះ មុខងារសាធារណៈនៅជាប់ជាមួយមុខងារនយោបាយដែលជាអ្នកបញ្ជាអ្នកដឹកនាំ ។
  • មធ្យោបាយរបស់មុខងារសាធារណៈ ៖ គឺជាអំណាចសាធារណៈ និងឥណទានសាធារណៈ ។ អ្នករាជការជាអ្នកអនុវត្តបទបញ្ជាដែលរាជរដ្ឋាភិបាលដាក់ឲ្យមក ព្រមទាំងមានបុព្វសិទ្ធិនៃអំណាចសាធារណៈសម្រាប់ប្រើប្រាស់ក្នុងការងាររបស់ខ្លួន ។ អ្នករាជការជាអ្នកទទួល និងចាយឥទានសាធារណៈដែលបានកើតមកពីការយកពន្ធដារសព្វសារពើ និងប្រភពចំណូលផ្សេងៗទៀរក្នុងក្របខណ្ឌហិរញ្ញាវត្ថុ និងថវិកា ។
  • ប្រសិទ្ធិភាពនៃសកម្មភាពរបស់មុខងារសាធារណៈ ៖ គឺមិនអាចគិតគូរបានទេជាក់ស្តែងនៅក្នុងសមត្ថភាពឧស្សាហកម្មបានឡើយ ។

Login or Register to Share Login

×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login