Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

សំណួរ

៣៦- តើគុណវិបត្តិនៃការតំកល់ជារួមមានអ្វីខ្លះ ?

៣៧- តើប្រព័ន្ធនៃការតំកល់ឯកសារគឺជាអ្វី ?

៣៨- តើវិធីតំកល់តាមអក្ខរក្រមគឺជាអ្វី ?

៣៩- តើការការពារកំណត់ត្រាឯកសារគឺជាអ្វី ?

៤០- តើបច្ចេកវិទ្យាមីក្រូរូបភាពមានទ្រង់ទ្រាយជាប៉ុន្មាន ? អ្វីខ្លះ ?

ចម្លើយ

៣៦- គុណវិបត្តិនៃការតំកល់ជារួមមានដូចជា ៖

  • ទីកន្លែងអាចឆ្ងាយពីផ្នែកខ្លះៗ
  • ការរកឯកសារអាចប្រើពេលយូរ
  • បើសិនបុគ្គលដែលរៀបទុកដាក់ឯកសារឈប់សម្រាក គ្មាននរណាផ្សេងទៀតអាចប្រើប្រព័ន្ធនេះបានទេ ។

៣៧- ប្រព័ន្ធនៃការតំកល់ឯកសារ គឺជាវិធីសាស្ត្រនៃការរៀបចំឯកសារឲ្យមានលំដាប់លំដោយត្រឹមត្រូវ ហើយអ្នកគ្រប់គ្នាក្នុងក្រុមហ៊ុនអាចស្វែងរកឯកសារទាំងនោះបានដោយងាយ និងអាចឆ្លើយតបទៅនឹងអ្វីដែលគេចង់បានទាន់ពេលវេលា ។

៣៨- វិធីតំកល់តាមអក្ខរក្រម គឺប្រើអក្សរដើម្បីកំណត់លំដាប់ដែលនៅក្នុងនោះ មានឈ្មោះ មនុស្ស ឬអង្គភាព ដែលត្រូវយកមកធ្វើជាគោលក្នុងការទុកដាក់ឯកសារ ។

៣៩- ការការពារកំណត់ត្រាឯកសារ គឺជាកិច្ចការដ៏សំខាន់មួយសម្រាប់រាល់អង្គភាព ។ នៅក្នុងអង្គភាពមួយការគ្រប់គ្រងឯកសារ ទាក់ទងនឹងការត្រួតពិនិត្យ ការរក្សាទុក​ និងសុវត្ថិភាពនៃឯកសារ ។ សព្វថ្ងៃល្បឿននៃអាជីវកម្មតម្រូវមាន ព័ត៌មានដ៏ឆាប់រហ័សក្នុងរយៈពេលដែលប៉ុន្មានវិនាទី មិនមែនរាប់ម៉ោងឡើង ។

៤០- បច្ចេកវិទ្យាមីក្រូរូបភាពមានទ្រង់ទ្រាយជា២គឺ ៖

  • មីក្រូហ្វីល
  • មីក្រូហ្វីស ។

តភាគ



×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login