Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

Answer 1


នៅពាក់កណ្តាលឆ្នាំ២០០៨ ស្ទើរតែគ្រប់បណ្តាប្រទេសនៅលើពិភពលោក ជួបនូវវិបត្តិសេដ្ឋកិច្ច ប្រទេសកម្ពុជាយើងទទួលឥទ្ធិពលពីវិបត្តិសេដ្ឋកិច្ចនេះដែរ ព្រោះយើងដឹងហើយថាប្រទេសកម្ពុជាយើងមានចំណូលពីការនាំចេញវិស័យកាត់ដេរពីវិស័យទេសចរណ៍ និងការវិនិយោគជាច្រើនពិសេសទៅលើការសាងសង់ហេដ្ឋារចនាសម្ព័ន្ធ និងផលប៉ះពាល់ដល់​វិស័យផ្សេងៗទៀត ។ រាជរដ្ឋាភិបាលកម្ពុជាមានយុទ្ធសាស្ត្រជាច្រើនក្នុងការទប់ស្កាត់ វិបត្តិសេដ្ឋកិច្ចកុំឲ្យមានឥទ្ធិពលមកលើប្រទេសកម្ពុជារឹតតែធ្ងន់ធ្ងរ កម្ពុជាប្រើយុទ្ធសាស្ត្រយកចិត្តទុកដាក់លើវិស័យសក្តានុពលរបស់ខ្លួនដូចជា ៖

  • ការយកចិត្តទុកដាក់លើវិស័យកសិកម្ម ដោយសហការជាមួយដៃគូរអភិវឌ្ឍន៍លើការវិនិយោគយ៉ាងច្រើនក្នុងប្រព័ន្ធធារាសាស្ត្រ ការចិញ្ចឹមសត្វ នេសាទ និងព្រៃឈើជាដើម
  • ការរីដុះដាលវិស័យរ៉ែ បុកស៊ីត ដែក ទង់ដែង និងមាសក្នុងខេត្តភាពបូព៌ា និងឥសាន្តនៃប្រទេស និងការនាំចេញផលិតផលឧស្សាហកម្មកាត់ដេរទោះបីជាមានការធ្លាក់ចុះខ្លះក៏ដោយ
  • វិស័យសំណង់ក៏មានការធ្លាក់ចុះបន្តិច ដែលគេសង្កេតឃើញថា គម្រោងការស្ថាបនាទីក្រុងរណបថ្មីៗ តំបន់សេដ្ឋកិច្ចពិសេស និងគម្រោងអភិវឌ្ឍន៍វិស័យទេសចរណ៍មួយចំនួនដូចជា គម្រោងអភិវឌ្ឍកោះពស់ គម្រោងកាំកូ គម្រោងអភិវឌ្ឍន៍បឹងស្នោ និងគម្រោងទីក្រុងសាន់វេជាដើម ស្ថិតក្នុងភាពជាប់គាំង ។ ការចុះថយនៃគម្រោងដែលវិនិយោគដោយឯកជនេះ ត្រូវបានប៉ះប៉ូវដោយការកើនឡើងនៃការអនុវត្តគម្រោងសាធារណៈ ដូចជាការស្ថាបនាស្ពាន និងផ្លូវថ្នល់ ។
  • វិស័យសេវាកម្ម បានកើនឡើង៩,០% ក្នុងឆ្នាំ២០០៨ ជាមួយនឹងការរួមចំណែកដ៏ខ្លាំងពីគ្រប់អនុវិស័យទាំងអស់ ។ រដ្ឋាភិបាល បានយកចិត្តទុកដាក់ទៅលើការស្តារឡើង​វិញនូវហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ ជនបទនិងខេត្តសម្រាប់ការបញ្ចូលទីជនបទឲ្យចូលទៅក្នុងចរន្តមេនៃសេដ្ឋកិច្ចកម្ពុជា ។
  • ដាក់ចេញនូវវិធានការផ្សេងៗ ដើម្បីលើកកម្ពស់ប្រព័ន្ធធនាគារ ដើម្បីកាត់បន្ថយហានិភ័យ និងធ្វើឲ្យមានភាពប្រសើរឡើងវិញនូវស្ថានភាពហិរញ្ញវត្ថុ ។

Login or Register to Share Login

×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login