Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

សំណួរ

២៦- តើការតម្រង់ទិសដល់បុគ្គលិកថ្មីគឺជាអ្វី ?

២៧- តើការណែនាំតម្រង់ទិសដល់បុគ្គលិកថ្មីគឺជាអ្វី ?

២៨- តើសារៈប្រយោជន៍នៃការតម្រង់ទិសមានអ្វីខ្លះ ?

២៩- តើការវាយតម្លៃការងាររបស់បុគ្គលិកគឺជាអ្វី ?

៣០- តើការវាយតម្លៃការងារតាមឋានានុក្រមគឺជាអ្វី ?

ចម្លើយ

២៦-  ការតម្រង់ទិសដល់បុគ្គលិកថ្មី គឺជាការណែនាំដល់បុគ្គលិកថ្មីឲ្យស្គាល់អំពីការងាររបស់ខ្លួន ដែលត្រូវធ្វើពីស្ថានភាពទូទៅរបស់ក្រុមហ៊ុន រចនាសម្ព័ន្ធចាត់តាំង និងព័ត៌មានទាក់ទងផ្សេងៗទៀត ។

២៧- ការណែនាំតម្រង់ទិសដល់បុគ្គលិកថ្មី គឺជាភារកិច្ចរបស់ផ្នែកគ្រប់គ្រងធនធានមនុស្ស និងអ្នកគ្រប់គ្រងផ្នែកជំនាញផងដែរ ។

២៨- សារៈប្រយោជន៍នៃការតម្រង់ទិសមានដូចជា ៖

  • បន្ធូរភាពតានតឹងរបស់បុគ្គលិកថ្មីទៅលើការងារ ករណីនេះបុគ្គលិកថ្មីគ្រប់រូបតែងតែគិតដល់ជានិច្ចថា តើខ្លួនចាប់ផ្តើមការងារថ្មីបែបណា ? និងបន្សាំជាមួយបុគ្គលិកដូចម្តេច ?
  • ការកាត់បន្ថយការលាឈប់
  • សម្របសម្រួលដល់ដំណើរការគ្រប់គ្រងដោយសារបុគ្គលិកថ្មីយល់ពីការងាររបស់ក្រុមហ៊ុនរួចហើយ
  • ផ្តល់ភាពជោគជ័យលើដំណើរការការងារ ។

២៩- ការវាយតម្លៃការងាររបស់បុគ្គលិក គឺជាដំណើរការមួយដែលគេប្រើដើម្បីកំណត់ឲ្យបានច្បាស់លាស់អំពីតម្លៃនៃការងារនីមួយៗ តាមរយៈការអនុវត្តការងារផ្ទាល់របស់បុគ្គលិក ។

៣០- ការវាយតម្លៃការងារតាមឋានានុក្រម គឺជាវិធីសាស្រ្តមួយដែលមានការប្រើប្រាស់ជាទូទៅ ព្រោះវាមានលក្ខណៈសាម័ញ្ញដោយផ្តោតលើការវាយតម្លៃពីលើចុះមកក្រោម ។

តភាគ



×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login