Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

សំណួរ

១៦- តើចក្ខុវិស័យគឺជាអ្វី ?

១៧- តើភារកិច្ចគឺជាអ្វី ?

១៨- តើគោលដៅសំដៅដល់អ្វី ?

១៩- តើគោលបំណងសំដៅដល់អ្វី ?

២០- តើប្រភេទនៃយុទ្ធសាស្ត្រមានអ្វីខ្លះ ?

២១- តើសារៈសំខាន់ក្នុងការគ្រប់គ្រងយុទ្ធសាស្ត្រមានអ្វីខ្លះ ?

ចម្លើយ

១៦- ចក្ខុវិស័យ គឺជាការបង្កើតគំនិតដោយតាមរយៈសំនួរ ហើយរមែងជាសំនួរដែលសួរដល់អ្វីដែលល្អប្រសើរបំផុត ធំធេងបំផុត សេវាកម្មដែលល្អបំផុត ។ល។

១៧- ភារកិច្ច គឺជាមូលដ្ឋាននៃការកំណត់ការរៀបចំលំដាប់យុទ្ធសាស្រ្តផែនការ ហើយនិងការបញ្ចេញគម្រោងការងារ ។ ក្នុងចំណុចចាប់ផ្តើមនៃការរៀបចំគម្រោងការងារ​ ការគ្រប់គ្រងផែនការ រចនាសម្ព័ន្ធការគ្រប់គ្រងគឺមិនមែនងាយស្រួល ឬក៏បង្ហាញឲ្យឃើញច្បាស់លាស់ថាតើមុខជំនួញរបស់ក្រុមហ៊ុនជាអ្វី ?

១៨- គោលដៅ សំដៅដល់ការកំណត់នូវអ្វីដែលត្រូវការក្នុងពេលអនាគត ដែលអង្គការត្រូវព្យាយាមធ្វើយ៉ាងណាឲ្យកើតឡើង ឬសំដៅដល់ថា វាជាការកំណត់ភារកិច្ច របស់មុខជំនួញក្នុងបែបផែននៃលទ្ធផលដែលត្រូវការ ។

១៩- ដែលហៅថាគោលបំណង សំដៅដល់គោលដៅរយៈពេលខ្លី ដែលមានលក្ខណៈពិសេសចំពោះអ្វីដែលជាលទ្ធផល ដែលអាចវាស់វែងបាន​ ។

២០- ប្រភេទនៃយុទ្ធសាស្ត្រមានដូចជា យុទ្ធសាស្ត្ររួមបញ្ចូលគ្នា យុទ្ធសាស្រ្តប្រមូលផ្តុំ យុទ្ធសាស្រ្តពង្រីកទូលាយឬការបន្ថែមថ្មី យុទ្ធសាស្រ្តបង្កាភាពចៃដន្យ និងយុទ្ធសាស្ត្រថ្លៃដើមទាប ។

២១- សារៈសំខាន់ក្នុងការគ្រប់គ្រងយុទ្ធសាស្ត្រមានដូចជា ៖

  • មានបំណងប្រាថ្នាដើម្បីធ្វើឲ្យសម្រេចគោលបំណងរបស់អង្គការ
  • ជាយុទ្ធសាស្រ្តដែលពាក់ព័ន្ធនឹងអ្នកដែលទទួលផលប្រយោជន៍ពីអង្គការ
  • នាំមកនូវព្រំដែនច្រើនអំឡុងពេល ដោយពឹងផ្អែកលើបញ្ហារយៈពេលខ្លីដោយ ស្ថានភាព ការងារក្នុងតួនាទី ហើយបង្កើតឲ្យកើតប្រយោជន៍ដ៏ល្អប្រសើរបំផុតទាំងបច្ចុប្បន្ន និងអនាគត
  • ការគ្រប់គ្រងយុទ្ធសាស្ត្រដែលពាក់ព័ន្ធទាំងប្រសិទ្ធិភាព​ និងប្រសិទ្ធិផល ។

តភាគ



×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login