2020-05-29 16:14
ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ ផ្វើសារឥឡូវនេះ
សំណួរ
១៦- តើការប្រកាសជ្រើសរើសបុគ្គលិកគឺជាអ្វី ?
១៧- តើការជ្រើសរើសបុគ្គលិកគឺជាអ្វី ?
១៨- តើការប្រកាសជ្រើសរើសបុគ្គលិកមានដំណាក់កាលអ្វីខ្លះ ?
១៩- តើការប្រកាសជ្រើសរើសបុគ្គលិកត្រូវឈរនៅលើមូលដ្ឋានអ្វីខ្លះ ?
២០- តើការធ្វើផែនការប្រកាសជ្រើសរើសគឺជាអ្វី ?
ចម្លើយ
១៦- ការប្រកាសជ្រើសរើសបុគ្គលិក គឺជាដំណើរស្វែងរក និងទាក់ទាញបេក្ខជនការងារដែលមានចំណេះដឹង និងជំនាញសមត្ថភាពគ្រប់គ្រាន់ដើម្បីសម្រេចបាននូវគោលដៅរបស់ក្រុមហ៊ុន ។
១៧- ការជ្រើសរើសបុគ្គលិក គឺជាការអភិវឌ្ឍន៍នូវការដាក់បំពេញបេក្ខជនសម្រាប់ធ្វើការនៅក្នុងអង្គភាពមួយដែលត្រូវការ ។ ដូចនេះក្រុមហ៊ុន ឬអង្គភាពចាំបាច់ត្រូវតែធ្វើផែនការធនធានមនុស្សឲ្យបាច្បាស់លាស់ ដើម្បីធ្វើការព្យាករណ៍ទុកនូវតម្រូវការបុគ្គលិករបស់អង្គភាព ហើយបន្ទាប់មកទើបធ្វើការប្រកាសជ្រើសរើសធនធានមនុស្សទៅតាមតម្រូវការរបស់ក្រុមហ៊ុន ឬអង្គភាព ដោយធ្វើការរៀបចំដំណើរការនៃការវិភាគការងារឲ្យបានច្បាស់លាស់ជាមុនសិន ដើម្បីអាចកំណត់ទិសដៅ និងផែនការច្បាស់លាស់ក្នុងពេលជ្រើសរើសចុងក្រោយ ។
១៨- ការប្រកាសជ្រើសរើសបុគ្គលិកមានដំណាក់កាលជាជំហ៊ានៗដូចតទៅ ៖
១៩- ការប្រកាសជ្រើសរើសបុគ្គលិកត្រូវឈរនៅលើមូលដ្ឋានដូចជា ៖
២០- ការធ្វើផែនការប្រកាសជ្រើសរើស គឺជាដំបូងនិងចាំបាច់បំផុត ដើម្បីទិសដៅជ្រើសរើសចុងក្រោយ និងដំណើរការការងាររបស់បុគ្គលិកថ្មី ដែលជ្រើសរើសបម្រើការងារ ។ ការធ្វើផែនការប្រកាសជ្រើសរើសបុគ្គលិកត្រូវពឹងផ្អែកទៅលើការពិពណ៌នាពីការងារជាចាំបាច់ ពីព្រោះការពិពណ៌នាការងារវាបានឆ្លុះបញ្ចាំងនូវអ្វីដែលអង្គភាពត្រូវការ ។