2020-05-29 16:18
ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ ផ្វើសារឥឡូវនេះ
សំណួរ
៣១- តើការវាយតម្លៃការងារតាមការប្រៀបធៀបគឺជាអ្វី ?
៣២- តើការអនុវត្តន៍ការងារប្រចាំថ្ងៃរបស់ក្រុមហ៊ុនគឺជាអ្វី ?
៣៣- តើការវាយតម្លៃផ្លូវការគឺជាអ្វី ?
៣៤- តើការវាយតម្លៃការងារលើបុគ្គលិកមានគោលបំណងអ្វីខ្លះ ?
៣៥- តើការបណ្តុះបណ្តាលគឺជាអ្វី ?
ចម្លើយ
៣១- ការវាយតម្លៃការងារតាមការប្រៀបធៀប គឺជាការវាយតម្លៃមួយដោយប្រៀបធៀបជាគូ បានន័យថាជាការប្រៀបធៀបគុណភាពការងាររវាងបុគ្គលិកនិងបុគ្គលិក ។
៣២- ការអនុវត្តន៍ការងារប្រចាំថ្ងៃរបស់ក្រុមហ៊ុន គឺពឹងផ្អែកទាំងស្រុងទៅលើកិច្ចសហប្រតិបត្តិការយ៉ាងស្អិតរមួតរវាងអ្នកគ្រប់គ្រង និងបុគ្គលិកគ្រប់ប្រភេទទាំងអស់ដែលបម្រើការងារក្នុងអង្គភាព ។ ភាពជាប់ទាក់ទងនៅក្នុងការងារទាំងអស់នេះ សំដៅលើអ្នកគ្រប់គ្រងបុគ្គលិក ជាអ្នកគ្រប់គ្រង ត្រួតពិនិត្យ និងធ្វើការវាយតម្លៃលើការងាររបស់បុគ្គលិកដែលស្ថិតនៅក្រោមការគ្រប់គ្រងរបស់ខ្លួន ។ អាស្រ័យស្ថានភាពការងារដូចនេះ តម្រូវឲ្យអ្នកគ្រប់គ្រងបុគ្គលិកតែងតែធ្វើការអង្កេត និងវាយតម្លៃការងារបុគ្គលិកក្រោមបង្គាប់របស់ខ្លួនជាប្រចាំ ប៉ុន្តែការវាយតម្លៃគឺជាការវាយតម្លៃក្រៅផ្លូវការ ដោយគ្រាន់តែធ្វើការណែនាំ តម្រង់ទិស កុំឲ្យបុគ្គលិកធ្វេសប្រហែស និងត្រូវមានការយកចិត្តទុកដាក់លើការងារ ។ ប៉ុន្តែការវាយតម្លៃក្រៅផ្លូវការក៏អាចជាលទ្ធផលនៃការតម្លៃផ្លូវការបានដែរ នៅពេលមានរៀបចំការវាយតម្លៃជាផ្លូវការ ។
៣៣- ការវាយតម្លៃផ្លូវការ គឺជានីតិវិធីចាំបាច់មួយក្នុងការគ្រប់គ្រងបុគ្គលិកឲ្យមានប្រសិទ្ធិភាព ។ ជាទូទៅការវាយតម្លៃការងារជាផ្លូវការតែងតែកើតមានឡើងនៅពេលបុគ្គលិកបញ្ចប់ការសាកល្បង នៅពេលចង់តំឡើងឋានៈប្រាក់បៀវត្ស ឬពេលបញ្ចប់កិច្ចសន្យាការងារជាដើម ។ ការវាយតម្លៃត្រូវការណាស់ មតិយោបល់របស់អ្នកគ្រប់គ្រងបុគ្គលិកទាំងនោះផ្ទាល់ ព្រោះគាត់ស្ថិតនៅជាប់ជានិច្ចជាមួយបុគ្គលិក ហើយតែងតែវាយតម្លៃក្រៅផ្លូវការលើបុគ្គលិកជាប្រចាំ ។
៣៤- ការវាយតម្លៃការងារលើបុគ្គលិកមានគោលបំណងដូចជា ៖
៣៥- ការបណ្តុះបណ្តាល គឺជាគម្រោងដែលផ្តួចផ្តើមឡើងដោយក្រុមហ៊ុន ដើម្បីជម្រុញឲ្យបុគ្គលិកទាំងឡាយនៅក្នុងក្រុមហ៊ុនមានសមត្ថភាពគ្រប់គ្រាន់ក្នុងការប្រតិបត្តិការងារចំពោះមុខ ដើម្បីឈានដល់សម្រេចបាននូវផែនការផ្ទាល់ខ្លួន ក៏ដូចជារបស់ក្រុមហ៊ុន ។ ទន្ទឹមនឹងនេះ កម្មវិធីបណ្តុះបណ្តាលឲ្យមានប្រសិទ្ធិភាពត្រូវតែផ្តល់នូវការពេញចិត្តរបស់បុគ្គលិកដែលទទួលការបណ្តុះបណ្តាលនេះផ្ទាល់ ។