2020-05-29 16:15
ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ ផ្វើសារឥឡូវនេះ
សំណួរ
២១- តើវិធីសាស្ត្រនៃការប្រកាសជ្រើសរើសបុគ្គលិកគឺជាអ្វី ?
២២- តើប្រភពនៃការស្វែងរកបេក្ខជនអាចត្រូវបានជ្រើសរើសចេញពីមជ្ឈដ្ឋានអ្វីខ្លះ ?
២៣- តើការប្រកាសជ្រើសរើសខាងក្នុងគឺសំដៅដល់អ្វី ?
២៤- តើការជ្រើសរើសបុគ្គលិកមកពីខាងក្រៅគឺសំដៅដល់អ្វី ?
២៥- តើការបណ្តុះបណ្តាលនៅក្រៅកន្លែងធ្វើការរួមមានអ្វីខ្លះ ?
ចម្លើយ
២១- វិធីសាស្ត្រនៃការប្រកាសជ្រើសរើសបុគ្គលិក គឺជាការផ្តោតការយកចិត្តទុកដាក់ជាសំខាន់ទៅនឹងកន្លែងដែលអាចប្រកាសជ្រើសរើស ហើយអាចទាក់ទាញបេក្ខជនឲ្យមកបំពេញការងារបាន ជាពិសេសទៅលើបុគ្គលិកទាំងឡាយណាដែលមានជំនាញនៅក្នុងបណ្តាទីផ្សារប្រកួតប្រជែង ដូចជា ធ្វើការប្រកាសនៅតាមការិយាល័យការងារ សាធាណៈ ឬភ្នាក់ងារឯកជន សាលារៀន មហាវិទ្យាល័យ ការផ្សព្វផ្សាយការងារពាណិជ្ជកម្មជាដើម ។ ម្យ៉ាងវិញទៀតការផ្សព្វផ្សាយដែលមានសក្តានុពល គឺជាផ្សព្វផ្សាយដែលបានជ្រួតជ្រាបដល់គ្រប់ស្រទាប់មហាជន និងជាពិសេសគឺបេក្ខជនដែលមានបំណងចង់ដាក់ពាក្យបំពេញការងារនោះ ។
២២- ប្រភពនៃការស្វែងរកបេក្ខជនអាចត្រូវបានជ្រើសរើសចេញពីមជ្ឈដ្ឋាន២មានដូចជា ៖
២៣- ការប្រកាសជ្រើសរើសខាងក្នុង គឺសំដៅដល់ការប្រកាសជ្រើសរើសបុគ្គលិកដែលកំពុងបម្រើការងារខាងក្នុងក្រុមហ៊ុនផ្ទាល់តែម្តង ។ ហើយចំពោះគុណសម្បត្តិនៃការជ្រើសរើសបុគ្គលិកខាងក្នុងក្រុមហ៊ុន គឺថានិយោជកបានស្គាល់បុគ្គលិកនោះរួចហើយ ហើយវាក៏ជាសញ្ញាមួយនៃការលើកទឹកចិត្តដល់បុគ្គលិកដោយការតំឡើងឋានៈ ឬការផ្លាយស់ប្តូរមុខតំណែង ។
២៤- ការជ្រើសរើសបុគ្គលិកមកពីខាងក្រៅ គឺសំដៅដល់បេក្ខជន បេក្ខនារីដែលមិនធ្លាប់បានបម្រើការងារនៅក្នុងក្រុមហ៊ុនដែលធ្វើការជ្រើសរើសនេះពីមុនមក ហើយការជ្រើសរើសបុគ្គលិកពីខាងក្រៅត្រូវបានធ្វើឡើងតាមយៈ ៖
២៥- ការបណ្តុះបណ្តាលនៅក្រៅកន្លែងធ្វើការរួមមាន ៖