Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

សំណួរ

៦- ចូរពន្យល់សន្មត់ទាំងបីដែលមានឥទ្ធិពលលើឥរិយាបថរបស់អ្នកប្រើប្រាស់ ។

៧- ការអប់រំ គឺជាការវិនិយោគមួយនៅក្នុងធនធានមនុស្ស ។ តើមានសារៈសំខាន់អ្វីខ្លះចំពោះសេដ្ឋកិច្ច ?

៨- តើកត្តាទាំងបួនដែលធ្វើឲ្យសេដ្ឋកិច្ចកើនឡើងមានអ្វីខ្លះ ? ចូរពន្យល់បកស្រាយពីកត្តានីមួយៗ ។

៩- នៅពេលដែលធនាគារពាណិជ្ជកម្មមួយផ្តល់នូវប្រាក់កម្ចី វាមានន័យថាបានបង្កើតលុយ ។ តែនៅពេលដែលប្រាក់កម្ចីនោះត្រូវបានសងត្រលប់មកវិញ វាមានន័យថា លុយនោះត្រូវបានបំផ្លាញចោល ។ ចូរពន្យល់ ។

១០- ចូរពន្យល់ពាក្យ ៖ តម្លៃកាលានុវត្តភាព ធនប័ត្រ ផលិតភាព ចំណេញជាមូលធន សហគ្រិន ។

ចម្លើយ

៦- ពន្យល់សន្មត់ទាំងបីដែលមានឥទ្ធិពលលើឥរិយាបថរបស់អ្នកប្រើប្រាស់ ។ កត្តាទាំងបីដែលមានឥទ្ធិពលលើឥរិយាបថរបស់អ្នកប្រើប្រាស់ ៖

  • លទ្ធភាព ៖ ជម្រើសនៃការប្រើប្រាស់ផលិតផល ត្រូវបានកំណត់ដោយប្រាក់ចំណូលអ្នកទិញ និងតម្លៃផលិតផល ។
  • ចំណង់ចំណូលចិត្ត ៖ ចំណង់ចំណូលចិត្តរបស់អ្នកប្រើប្រាស់ គឺជាការចង់បានទំនិញ ឬសេវាអ្វីមួយ យកទៅប្រើប្រាស់យោងតាមអត្ថប្រយោជន៍របស់វា ។
  • ជម្រើស ៖ គឺសំដៅលើបរិមាណនៃទំនិញ ឬសេវាដែលអ្នកប្រើប្រាស់គាត់មានលទ្ធភាពទិញ ។ វាប្រែប្រួលទៅតាមឥទ្ធិពលបបម្រើបម្រួលថ្លៃទំនិញជំនួស និងបម្រើបម្រួលនៃប្រាក់ចំណូល ។

៧- ការអប់រំ គឺជាការវិនិយោគមួយនៅក្នុងធនធានមនុស្ស ។ វាមានសារៈសំខាន់ណាស់ ចំពោះអភិវឌ្ឍសេដ្ឋកិច្ចព្រោះធនធានមនុស្សបានផ្តល់ជា ៖

  • សហគ្រិនភាព ៖ សហគ្រិន គឺជាអ្នកមានទាំងចំណេះដឹង បទពិសោធន៍ ការលះបង់ និងមានភាពអត់ធ្មត់ក្នុងការធ្វើអាជីវកម្មផ្សេងៗ ឲ្យទទួលបានលទ្ធផលល្អប្រសើរ ។ នៅពេលប្រទេសមួយ សម្បូរទៅដោយអាជីវកម្ម ដែលមានភាពជោគជ័យនោះ ប្រទេសនោះប្រាកដជាមានការអភិវឌ្ឍសេដ្ឋកិច្ច និងមានភាពរីកចម្រើនជាមិនខាន ។
  • ជាកម្លាំងពលកម្ម និងប្រាជ្ញា ៖ វាជាចំណុចមួយដ៏សំខាន់ ក្នុងការជម្រុញកត្តាផលិតកម្ម ដើម្បីទទួលបានទាំងបរិមាណ និងគុណភាព  ប្រើប្រាស់ថ្លៃដើមទាប ប្រកបដោយប្រសិទ្ធិភាព ។
  • ចេះបង្កើត សម្ភារ និងឧបករណ៍ប្រើប្រាស់ ទំនើបៗមានបច្ចេកវិទ្យាខ្ពស់ដែលវាបានជួយឲ្យការងារផលិតកម្មនិងសម្រួលដល់ការរស់នៅក្នុងជីវភាពប្រចាំថ្ងៃ ។
  • គាត់មានចំណេះដឹង គាត់ចេះថែរក្សាសុខភាពឲ្យមាំមួន មិនមានជម្ងឺ ។
  • មានសីលធម៌ល្អក្នុងការរស់នៅ ចេះជួយទុក្ខធុរៈគ្នា ចេះប្រាស្រ័យទាក់ទងគ្នាប្រទេសមានសុខសុវត្ថិភាព មានតែភាពរីកចម្រើន ។

សរុបមក ការអប់រំនាំឲ្យមនុស្សគាត់ទទួលបាននូវចំណេះដឹង បំណិន សីលធម៌ល្អក្នុងការរស់នៅ និងការចេះរួមរស់នៅជាមួយអ្នកផងទាំងពួងដោយសុខសន្តិភាព ដែលកត្តាទាំងនេះហើយ ដែលនាំឲ្យសេដ្ឋកិច្ចមានការរីកចម្រើន ។ ដូច្នេះគប្បីខិតខំសិក្សាទាំងអស់គ្នា ដើម្បីទទួលបានការរីកចម្រើនទាំងអស់គ្នា ។

៨- កត្តាទាំងបួនដែលធ្វើឲ្យសេដ្ឋកិច្ចកើនឡើងមានដូចជា ៖

  • វិស័យកសិកម្ម ៖ ប្រទេសកម្ពុជា ជាប្រទេសកសិកម្ម មានប្រជាជនប្រហែល ៨៥%ជាកសិករ ដែលមានផ្ទៃដីដាំដុះដំណាំជាប្រភេទដីប្រកបដោយជីជាតិ សម្បូរ ប្រភពទឹកសម្រាប់ស្រោចស្រព និងមានអាកាសធាតុក្តៅហើយសើម ដែលអំណោយផលដល់ការបង្កបង្កើនផលស្ទើរគ្រប់ប្រភេទ ។ មួយវិញទៀតកម្ពុជាក៏ផ្តល់នូវបច្ចេកទេសក្នុងការដាំដុះ ថែទាំ និងមានការជួយជ្រោមជ្រែងលើការរកទីផ្សារឲ្យកសិករផងដែរ ។ ដំណាំដែលមានភាពល្បីល្បាញ និងធ្វើការនាំចេញទៅបរទេសមានដូចជាស្រូវ អង្ករ ម្រេច ដំណាំហូបផ្លែ កៅស៊ូជាដើម ។ វិស័យមួយនេះមានសារៈសំខាន់ខ្លាំងណាស់ ក្នុងការជួយទ្រទ្រង់កំណើនសេដ្ឋកិច្ច កាត់បន្ថយភាពក្រីក្រ និងអភិវឌ្ឍសេដ្ឋកិច្ចជនបទ ។
  • វិស័យទេសចរណ៍ ៖ ប្រទេសកម្ពុជាសម្បូរទៅដោយរមណីយដ្ឋានទេសចរណ៍គួរជាទីទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិជាច្រើនដូចជា រមណីយដ្ឋានបែបប្រវត្តិសាស្រ្ត បែបធម្មជាតិ បែបកែច្នៃ និងទីកន្លែងសក្តារបូជាផ្សេងៗទៀត ដែលមានពាសពេញផ្ទៃប្រទេស ។ កំណើនភ្ញៀវទេសចរ មានការកើនឡើងជាលំដាប់ពីមួយឆ្នាំទៅមួយឆ្នាំ ដោយសារមានការយកចិត្តទុកដាក់ពីរដ្ឋាភិបាល ការចូលរួមរបស់ប្រជាជន អង្គការនានា និងអ្នកពាក់ព័ន្ធផ្សេងៗទៀត ។ ដោយសារកត្តាខាងលើនេះហើយ នាំឲ្យប្រទេសកម្ពុជាយើង ទទួលបានផលប្រយោជន៍ជាច្រើនដូចជា ទទួលបានចំណូលពីការលក់នូវផលិតផលផ្សេងៗ ការបង់ពន្ធ ការផ្សព្វផ្សាយពីទំនៀមទម្លាប់ខ្មែរ ការកោតសរសើរ ទំនាក់ទំនងចាលក្ខណៈអន្តរជាតិ ការទទួលស្គាល់នៅលើឆាកអន្តរជាតិ ។ល។
  • វិស័យកាត់ដេរ និងវាយនភណ្ឌ ៖ ចាប់តាំងពីពេលដែលប្រទេសកម្ពុជាយើងងាកមកអនុវត្តន៍សេដ្ឋកិច្ច តាមបែបទីផ្សារសេរីរួចមកមានវិនិយោគបរទេសជាច្រើន បានសម្លឹងមើលឃើញពីសក្តានុពល និងភាពអំណោយរបស់កម្ពុជា ។ វិស័យកាត់ដេរមានការរីកចម្រើនខ្លាំងឡើង នៅពេលដែលកម្ពុជាគោរពតាមលក្ខខណ្ឌផ្សេងៗរបស់ប្រទេសបញ្ជាទិញមានដូចជា សហរដ្ឋអាមេរិក បណ្តាប្រទេសក្នុងសហគមន៍អឺរ៉ុបជាដើម ។ ភាគច្រើនជាស្ត្រីដែលមកពីចនបទ ។ មិនត្រឹមតែប៉ុណោ្ណះទេ វាបានជួយជម្រុញការនាំចេញរបស់កម្ពុជាយើង ឲ្យមានការកើនឡើង ដែលធ្វើឲ្យសេដ្ឋកិច្ចប្រទេសយើងមានការរីកចម្រើនមួយផ្នែកធំផងដែរ ។
  • វិស័យសំណង់ ៖ មកដល់ពេលនេះ វាជាវិស័យដ៏សំខាន់មួយនៃសេដ្ឋកិច្ចកម្ពុជា ដែលគ្រប់ដណ្តប់២៧% នៃវិស័យឧស្សាហកម្ម និង៣៣%នៃការវិនិយោគក្នុងវិស័យឧស្សាហកម្ម ។ ក្នុងអំឡុងពេលឆ្នាំ២០០២ ដល់ឆ្នាំ២០០៨ សកម្មភាពសាងសង់បានកើនឡើងក្នុងអត្រាកំណើនជាមធ្យមប្រចាំឆ្នាំ១៥% ខណៈពេលដែលការវិនិយោគក្នុងវិស័យសំណង់នេះ មានចំនួនសរុប១,៨ពាន់លានដុល្លាអាមេរិក ។ រហូតមកដល់បច្ចុប្បន្ននេះ យើងឃើញមានអគារខ្ពស់ៗ បុរីទំនើបៗ ផ្សារទំនើបៗ នៅទីក្រុងភ្នំពេញក៏ដូចជានៅតាមបណ្តាខេត្តផ្សេងៗទៀត មានការកសាងយ៉ាងផុសផុល ដែលវាបានចូលរួមចំណែកដ៏សំខាន់ក្នុងការធ្វើឲ្យសេដ្ឋកិច្ចកម្ពុជាមានការរីកចម្រើន ។

៩- នៅពេលដែលធនាគារពាណិជ្ជកម្មមួយផ្តល់នូវប្រាក់កម្ចី វាមានន័យថាបានបង្កើតលុយ ។ តែនៅពេលដែលប្រាក់កម្ចីនោះត្រូវបានសងត្រលប់មកវិញ វាមានន័យថា លុយនោះត្រូវបានបំផ្លាញចោល ។

+ នៅពេលដែលធនាគារពាណិជ្ជកម្មមួយផ្តល់នូវប្រាក់កម្ចី វាមានន័យថាបានបង្កើតលុយ ព្រោះថាលុយដែលត្រូវបានខ្ចីពីធនាគារភាគច្រើន គឺត្រូវបានយកទៅវិនិយោគដែលវាបានរួមចំណែកធ្វើឲ្យសេដ្ឋកិច្ច មានភាពរីកចម្រើនដូចជា ៖

  • សម្បូរការវិនិយោគនានា ប្រទេសជាតិមានការរីកចម្រើន
  • ប្រជាពលរដ្ឋមានការងារធ្វើ នាំឲ្យគាត់មានចំណូលជាប្រចាំទៅតាមសមត្ថភាពដើម្បីឲ្យពួកគាត់យកទៅចាយវាយតាមសេចក្តីត្រូវការ
  • រដ្ឋាភិបាលទទួលចំណូលពីសកម្មភាពវិនិយោគទាំងនោះ តាមរយៈការបង់ពន្ធដើម្បីយកទៅពង្រឹងសេវាសាធារណៈ ស្តារហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្ត និងអភិវឌ្ឍវិស័យសក្តានុពលរបស់ខ្លួនឲ្យកាន់តែមានភាពរឹងមាំ
  • ប្រទេសជាតិសម្បូរផលិតផលមានគុណភាព បច្ចេកវិទ្យាទំនើបៗ តម្លៃសមរម្យសម្រាប់ប្រើប្រាស់

· បង្កើនការនាំ​ចេញ កាត់បន្ថយការនាំចូល នាំឲ្យមានតុល្យភាពជញ្ជីងពាណិជ្ជកម្ម រក្សាបានស្ថេរភាព អត្រាប្តូរប្រាក់ កាត់បន្ថយការកើនឡើងនៃអត្រាផរណា

  • ស្ថានភាពហិរញ្ញវត្ថុ មានភាពល្អប្រសើរឡើង អត្រាការប្រាក់ទាប សម្បូរការវិនិយោគទុន

+ តែនៅពេលដែលប្រាក់កម្ចីនោះត្រូវបានសងត្រលប់មកវិញវាមានន័យថា លុយនោះត្រូវបានបំផ្លាញចោលមានន័យថា លុយទាំងនោះគ្មានប្រយោជន៍ដល់ការអភិ​វឌ្ឍសេដ្ឋកិច្ចអ្វីសោះ ។

១០- ការពន្យល់ពាក្យបច្ចេកទេសដូចជា ៖

  • តម្លៃកាលានុវត្តភាព ជាតម្លៃនៃឱកាស ឬពេលវេលា ។ ឧទាហរណ៍ យើងសុខចិត្តមិនទៅធ្វើការយកប្រាក់ខែ ២០០ដុល្លា ដើម្បីនៅរៀនឲ្យចប់ថ្នាក់វិទ្យាល័យ ។
  • ធនប័ត្រ ពាក្យសន្មតហៅក្រដាសដែលប្រើចាយជំនួសប្រាក់តាមប្បញ្ញត្តិរបស់រាជការគ្រប់ប្រទេសក្នុងសម័យនេះ (ក្រដាសប្រាក់) ។
  • ផលិតភាព គឺជាភាពដែលអាចផលិតផលបានច្រើនបំផុត ។
  • មូលប័ត្រ គឺសំដៅទៅភាគហ៊ុន និងសញ្ញាបណ្ណដែលត្រូវបានទិញ និងលក់នៅទីផ្សារមូលប័ត្រ ។
  • ចំណេញជាមូលធន សំដៅលើការចំណេញ ដែលម្ចាស់ភាគហ៊ុនមិនដកយកទៅណាទេ គឺទុកធ្វើជាដើមទុន ដើម្បីពង្រីកសកម្មភាពអាជីវកម្មរបស់ខ្លួនបន្ថែមទៀត ។
  • សហគ្រិន ជាប្រធាន ឬអ្នកទទួលខុសត្រូវលើដំណើរការប្រព្រឹត្តទៅរបស់សហគ្រាសទាំងមូល ។

តភាគ



×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login