Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

សំណួរ

១- តើយើងសិក្សាមុខវិជ្ជាសេដ្ឋកិច្ចមានប្រយោជន៍អ្វី ?

២- តើអ្វីទៅជាកំណើនសេដ្ឋកិច្ច ?

៣- នៅពាក់កណ្តាលឆ្នាំ២០០៨ ស្ទើរតែគ្រប់បណ្តាប្រទេសនៅលើពិភពលោក ជួបនូវវិបត្តិសេដ្ឋកិច្ច ប្រទេសកម្ពុជាយើងទទួលឥទ្ធិពលពីវិបត្តិសេដ្ឋកិច្ចនេះដែរ ព្រោះយើងដឹងហើយថាប្រទេសកម្ពុជាយើងមានចំណូលពីការនាំចេញវិស័យកាត់ដេរពីវិស័យទេសចរណ៍ និងការវិនិយោគជាច្រើនពិសេសទៅលើការសាងសង់ហេដ្ឋារចនាសម្ព័ន្ធ និងផលប៉ះពាល់ដល់​វិស័យផ្សេងៗទៀត ។ រាជរដ្ឋាភិបាលកម្ពុជាមានយុទ្ធសាស្ត្រជាច្រើនក្នុងការទប់ស្កាត់ វិបត្តិសេដ្ឋកិច្ចកុំឲ្យមានឥទ្ធិពលមកលើប្រទេសកម្ពុជារឹតតែធ្ងន់ធ្ងរ តើយុទ្ធសាស្ត្រនោះមានអ្វីខ្លះ ? ចូរបកស្រាយ ។

៤- តើអ្វីទៅហៅថាទីផ្សារទុននៅកម្ពុជា ?

៥- គោលនយោបាយរបស់រាជរដ្ឋាភិបាល គឺធ្វើយ៉ាងណាដើម្បីអូសទាញអ្នកវិនិយោគទុនបរទេសមកបណ្តាក់ទុនក្នុងស្រុក ។ តើយើងត្រូវមានលក្ខណៈសម្បត្តិអ្វីខ្លះ ដើម្បីអូសទាញសហគ្រិនមកបណ្តាក់ទុនឲ្យបានច្រើន ដើម្បីវិស័យសេដ្ឋកិច្ចកម្ពុជាមានការរីកចម្រើន ?

ចម្លើយ

១- បានជាយើងសិក្សាមុខវិជ្ជាសេដ្ឋកិច្ច ព្រោះមុខវិជ្ជានេះមានគោលដៅបណ្តុះបណ្តាលចំណេះដឹងជាមូលដ្ឋានក្នុងផ្នែកសេដ្ឋកិច្ចវិទ្យា បំប៉នបំណិនក្នុងការគិត វិភាគ ពិចារណា និងចាត់ចែងសកម្មភាពពាក់ព័ន្ធនិងសេដ្ឋកិច្ច និងជ្រើសរើសយកឥរិយាបថជាអ្នកគ្រប់គ្រង និងទទួលខុសត្រូវលើខ្លួនឯងក្នុងការចូលរួមបង្កើនសេដ្ឋកិច្ចផ្ទាល់ខ្លួន គ្រួសារ ការត្រៀមបង្កើតមុខរបរចិញ្ចឹមជីវិត នៅពេលអនាគត ឬបន្តការសិក្សាទៅមុខទៀត ។

២- កំណើនសេដ្ឋកិច្ច គឺជាការកើនឡើងនៃផលិតផលក្នុងស្រុកសរុប (GDP) ដែលក្នុងនោះវាបានមកពីកំណើតនៃវិស័យសំខាន់ៗនៃប្រទេសនោះក្នុងអំឡុងពេលជាក់លាក់ណាមួយ ។

៣- នៅពាក់កណ្តាលឆ្នាំ២០០៨ ស្ទើរតែគ្រប់បណ្តាប្រទេសនៅលើពិភពលោក ជួបនូវវិបត្តិសេដ្ឋកិច្ច ប្រទេសកម្ពុជាយើងទទួលឥទ្ធិពលពីវិបត្តិសេដ្ឋកិច្ចនេះដែរ ព្រោះយើងដឹងហើយថាប្រទេសកម្ពុជាយើងមានចំណូលពីការនាំចេញវិស័យកាត់ដេរពីវិស័យទេសចរណ៍ និងការវិនិយោគជាច្រើនពិសេសទៅលើការសាងសង់ហេដ្ឋារចនាសម្ព័ន្ធ និងផលប៉ះពាល់ដល់​វិស័យផ្សេងៗទៀត ។ រាជរដ្ឋាភិបាលកម្ពុជាមានយុទ្ធសាស្ត្រជាច្រើនក្នុងការទប់ស្កាត់ វិបត្តិសេដ្ឋកិច្ចកុំឲ្យមានឥទ្ធិពលមកលើប្រទេសកម្ពុជារឹតតែធ្ងន់ធ្ងរ កម្ពុជាប្រើយុទ្ធសាស្ត្រយកចិត្តទុកដាក់លើវិស័យសក្តានុពលរបស់ខ្លួនដូចជា ៖

  • ការយកចិត្តទុកដាក់លើវិស័យកសិកម្ម ដោយសហការជាមួយដៃគូរអភិវឌ្ឍន៍លើការវិនិយោគយ៉ាងច្រើនក្នុងប្រព័ន្ធធារាសាស្ត្រ ការចិញ្ចឹមសត្វ នេសាទ និងព្រៃឈើជាដើម
  • ការរីដុះដាលវិស័យរ៉ែ បុកស៊ីត ដែក ទង់ដែង និងមាសក្នុងខេត្តភាពបូព៌ា និងឥសាន្តនៃប្រទេស និងការនាំចេញផលិតផលឧស្សាហកម្មកាត់ដេរទោះបីជាមានការធ្លាក់ចុះខ្លះក៏ដោយ
  • វិស័យសំណង់ក៏មានការធ្លាក់ចុះបន្តិច ដែលគេសង្កេតឃើញថា គម្រោងការស្ថាបនាទីក្រុងរណបថ្មីៗ តំបន់សេដ្ឋកិច្ចពិសេស និងគម្រោងអភិវឌ្ឍន៍វិស័យទេសចរណ៍មួយចំនួនដូចជា គម្រោងអភិវឌ្ឍកោះពស់ គម្រោងកាំកូ គម្រោងអភិវឌ្ឍន៍បឹងស្នោ និងគម្រោងទីក្រុងសាន់វេជាដើម ស្ថិតក្នុងភាពជាប់គាំង ។ ការចុះថយនៃគម្រោងដែលវិនិយោគដោយឯកជនេះ ត្រូវបានប៉ះប៉ូវដោយការកើនឡើងនៃការអនុវត្តគម្រោងសាធារណៈ ដូចជាការស្ថាបនាស្ពាន និងផ្លូវថ្នល់ ។
  • វិស័យសេវាកម្ម បានកើនឡើង៩,០% ក្នុងឆ្នាំ២០០៨ ជាមួយនឹងការរួមចំណែកដ៏ខ្លាំងពីគ្រប់អនុវិស័យទាំងអស់ ។ រដ្ឋាភិបាល បានយកចិត្តទុកដាក់ទៅលើការស្តារឡើង​វិញនូវហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ ជនបទនិងខេត្តសម្រាប់ការបញ្ចូលទីជនបទឲ្យចូលទៅក្នុងចរន្តមេនៃសេដ្ឋកិច្ចកម្ពុជា ។
  • ដាក់ចេញនូវវិធានការផ្សេងៗ ដើម្បីលើកកម្ពស់ប្រព័ន្ធធនាគារ ដើម្បីកាត់បន្ថយហានិភ័យ និងធ្វើឲ្យមានភាពប្រសើរឡើងវិញនូវស្ថានភាពហិរញ្ញវត្ថុ ។

៤- ដែលហៅថាទីផ្សារទុននៅកម្ពុជា ឬផ្សារមូលបត្រ គឺជាកន្លែងដែលមូលបត្រ ដូចជាភាគហ៊ុន និងសញ្ញាបណ្ណត្រូវបានទិញ និងលក់ ។

៥- គោលនយោបាយរបស់រាជរដ្ឋាភិបាល គឺធ្វើយ៉ាងណាដើម្បីអូសទាញអ្នកវិនិយោគទុនបរទេសមកបណ្តាក់ទុនក្នុងស្រុក ។ ដើម្បីអូសទាញសហគ្រិនមកបណ្តាក់ទុនឲ្យបានច្រើន ដើម្បីវិស័យសេដ្ឋកិច្ចកម្ពុជាមានការរីកចម្រើន យើងត្រូវមានលក្ខណៈសម្បត្តិសំខាន់ៗដូចជា ៖

  • រក្សាប្រទេសឲ្យមានសុខសន្តិភាព សុវត្ថិភាព កាត់បន្ថយអំពើពុករលួយ
  • បណ្តុះបណ្តាលធនធានមនុស្ស ឲ្យទាន់នឹងការរីកចម្រើនរបស់ពិភពលោក
  • អភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្តឲ្យបានល្អប្រសើរ
  • អភិវឌ្ឍលើវិស័យសំខាន់ៗដែលជម្រុញកំណើនសេដ្ឋកិច្ចរបស់ប្រទេសខ្លួន ។


×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login