Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

សំណួរ

១៦- តើគោលនយោបាយសារពើពន្ធមានន័យដូចម្តេច ? ដើម្បីប្រសិទ្ធភាពគោលនយោបាយសារពើពន្ធ រដ្ឋត្រូវអនុវត្តសកម្មភាពសំខាន់ៗអ្វីខ្លះ ?

១៧- ដូចម្តេចដែលហៅថា ធនធានកម្រ ? ចូរឲ្យនិយមន័យ ។

១៨- តើប្រព័ន្ធសេដ្ឋកិច្ចមានប៉ុន្មានប្រភេទ ? អ្វីខ្លះ ? ចូរពន្យល់ ។

១៩- ហេតុអ្វីបានជារដ្ឋត្រូវមានឥទ្ធិពលលើវិស័យទីផ្សារសេរី ? ចូរពន្យល់ ។

២០- យោងតាមម៉ាក្រូសេដ្ឋកិច្ច តើទីផ្សារមានប៉ុន្មានប្រភេទ ? អ្វីខ្លះ ?

ចម្លើយ

១៦- គោលនយោបាយសារពើពន្ធ គឺសំដៅលើការយកពន្ធ និងវិធីសាស្រ្តរកចំណូលផ្សេងទៀតរបស់រដ្ឋ និងចំណាយដោយបែងចែកធនធានសេដ្ឋកិច្ចក្នុងគោលបំណងជម្រុញឲ្យកំណើនសេដ្ឋកិច្ចប្រកដដោយចីរភាព និងសមធម៌ ។

ដើម្បីប្រសិទ្ធភាពគោលនយោបាយសារពើពន្ធ​ រដ្ឋត្រូវអនុវត្តសកម្មភាពសំខាន់ៗដូចជា ៖

  • ប្រសិទ្ធភាពនៃការគ្រប់គ្រង និងកៀរគរចំណូល
  • ធ្វើវិចារណកម្មចំណាយ គឺបែងចែកចំណាយថវិការដ្ឋរវាងការប្រើប្រាស់ និងការវិនិយោគសាធារណៈឲ្យបានសមស្រប ។

១៧- ធនធានកម្រ (Scarcity) គឺជាស្ថានភាពដែលយើងចង់បានអ្វីមួយ មកបំពេញសេចក្តីត្រូវការរបស់យើង លើសពីធនធានយើងដែលមាន ។ ឧទាហរណ៍ យើងមានលុយ ២,០០០ ដុល្លា តែយើងចង់បានម៉ូតូថ្មីមួយគ្រឿង និងកុំព្យូទ័រថ្មីមួយគ្រឿងផងដែរ ។

១៨- ប្រព័ន្ធសេដ្ឋកិច្ចមានពីរធំៗគឺ ៖

  • មីក្រូសេដ្ឋកិច្ច ជាផ្នែកនៃវិទ្យាសាស្រ្តសេដ្ឋកិច្ច ដែលសិក្សាអំពីដំណើរការរបស់ផលិតកម្ម ការប្រើប្រាស់ធនធាន ការកំណត់ថ្លៃផលិតផលទំនិញ កម្មករ និងប្រាក់បៀវត្ស ប្រាក់ចំណូល និងចំណាយរបស់សហគ្រាសមួយ ។
  • ម៉ាក្រូសេដ្ឋកិច្ច គឺជាការសិក្សា វិភាគរកមូលហេតុ និងផលវិបាកនៃការអភិវឌ្ឍសេដ្ឋកិច្ចដូច្នេះគេត្រូវយល់ដឹងអំពី ៖

- ចរិតសេដ្ឋកិច្ចជាតិ ការរីកចម្រើន និងការមានវិបត្តិកើតឡើង បរិមាណសរុបនៃថ្លៃទំនិញ និងសេវាកំណើនសរុបនៃផលិតផល អត្រាអតិផរណា អត្រាគ្មានការងារធ្វើ អត្រាប្តូរប្រាក់ អត្រាការប្រាក់ក្នុងចរន្តសេដ្ឋកិច្ច ។

- បញ្ជាសេដ្ឋកិច្ចចម្បងក្នុងជីវភាពសង្គម មានន័យថាបញ្ហាកែទម្រង់សេដ្ឋកិច្ចដែលឆ្លុះបញ្ចាំងអំពីទំនាក់ទំនងរវាងទីផ្សារទំនិញ ទីផ្សារពលកម្ម និងទីផ្សារហិរញ្ញវត្ថុ ។

- ទំនាក់ទំនងរវាងសេដ្ឋកិច្ចជាតិ និងអន្តរជាតិ ការសិក្សាតាមវិបត្តិសេដ្ឋកិច្ចពិភពលោក និងផលប៉ះពាល់ចំពោះសេដ្ឋកិច្ចកម្ពុជា ។

ទីផ្សារពលកម្ម និងការពាក់ព័ន្ធនឹងជំនាញឯកទេស កម្រិតជំនាញ​និងតម្រូវការទីផ្សារ ។

១៩- បានជារដ្ឋត្រូវមានឥទ្ធិពលលើវិស័យទីផ្សារសេរី ក្នុងប្រវត្តិសាស្រ្តសេដ្ឋកិច្ចបានបង្ហាញឲ្យឃើញថា តួនាទីរដ្ឋក្នុងសេដ្ឋកិច្ចត្រូវបានលើកយកមកពិភាក្សាតាំងពីយូរលង់ណាស់មកហើយ ។ ពាក់ព័ន្ធនឹងបញ្ហាស្តីពីតួនាទីរដ្ឋ សេដ្ឋវិទូ លោក កេនស៍ បានអះអាងថាដើម្បីបំពេញកង្វះចន្លោះរបស់សេដ្ឋកិច្ចទីផ្សារ រដ្ឋត្រូវធ្វើអន្តរាគមន៍ ជាពិសេសដើម្បីដោះស្រាយបញ្ហានិកម្មភាព រដ្ឋត្រូវមានគោលនយោបាយសារពើរពន្ធមួយដែលនឹងលើកទឹកចិត្តដល់តម្រូវការ ។ ជាការពិត ការគ្រប់គ្រងធនធាន ការសម្រេចផ្សេងៗ គឺស្ថិតលើផ្នែកឯកជន សម្រេចបានលទ្ធផលប្រកបដោយប្រសិទ្ធិភាព តាមរយៈដំណើរការផ្ទៃក្នុងរបស់ខ្លួនផ្ទាល់ ។ ប៉ុន្តែសំខាន់ត្រូវយល់ដឹងពីអំណាច និងព្រំដែនកំណត់ទីផ្សារ ។ ខាងក្រោមនេះជាទ្រឹស្តីប្រព័ន្ធសេដ្ឋកិច្ចទីផ្សារបរាជ័យ ដែលតម្រូវឲ្យមានអន្តរាគមន៍ពីរដ្ឋចូលរួម ៖

  • ផលប៉ះពាល់ពីខាងក្រៅ ឬផលហៀរទៅលើ ៖ កើតឡើងនៅពេលសហគ្រាសមួយ ទទួលបានប្រយោជន៍មិនបានទូទាត់សងទៅអ្នកដែលត្រូវបង្ខំឲ្យមានបរិយាទាននោះទេ ។
  • ទំនិញសាធារណៈ ៖ មានលក្ខណៈសម្គាល់ពីរយ៉ាង គឺគ្មានលក្ខណៈប្រជែង និងគ្មានការរើសមុខក្នុងការប្រើប្រាស់ ។ គ្មានលក្ខណៈប្រជែងក្នុងការប្រើប្រាស់ គឺសំដៅលើលទ្ធភាពដែលត្រូវបានមនុស្សប្រើប្រាស់ហើយ ប៉ុន្តែចំនួនវាដែលមនុស្សផ្សេងទៀតអាចប្រើប្រាស់បានពុំមានការថយចុះឡើយ ។ គ្មានការរើសមុខ គឺនៅពេលដែលទំនិញទាំងនេះ ត្រូវបានផលិតឡើងវារមែងគ្មានអ្វីមករារាំង មិនឲ្យប្រជាជនប្រើប្រាស់វាឡើយ ។ ឧទាហរណ៍ ការការពារជាតិ គឺជាទំនិញសាធារណៈ ។
  • ការប្រកួតប្រជែងមិនពេញលេញ ៖ ប្រកួតប្រជែងមិនពេញលេញ សំដៅទៅលើស្ថានភាពដែលផលិតករម្នាក់ ឬអ្នកប្រើប្រាស់ម្នាក់អាចមានឥទ្ធិពលទៅលើថ្លៃទំនិញដែលលក់ ។ ការលក់ផ្តាច់មុខ ការទិញផ្តាច់មុខ គឺជាការប្រកួតប្រជែងមិនពេញលេញ ។ សហគ្រាសទាំងនេះ គ្រប់គ្រងថ្លៃទៅលើទីផ្សារហើយបង្កឲ្យមានបញ្ហាផ្សេងៗទៅតាមគោលបំណងរបស់ខ្លួន ។ ឧទាហរណ៍ ស្តីពីការប្រកួតប្រជែងមិនពេញលេញ គឺការកំណត់ថ្លៃសម្លាប់គ្នា ។ ក្នុងករណីនេះក្រុមហ៊ុនមួយ និងកំណត់ថ្លៃឲ្យទាបជាងថ្លៃដើមរបស់ខ្លួន ដោយមានចេតនាឲ្យសហគ្រាសផ្សេងទៀតធ្វើតាមនឹងខាតបង់ ហើយទីបំផុតនឹងចាកចេញពីទីផ្សារនោះ ។
  • ការជម្រុញឲ្យមានសមធម៌ ៖ ដើម្បីធានាឲ្យមានសមធម៌ រដ្ឋត្រូវធ្វើអន្តរាគមន៍ ដើម្បីឲ្យមានការផ្ទេរធនធានពីអ្នកមានទៅអ្នកអត់ដោយប្រើឧបករណ៍សេដ្ឋកិច្ច ដែលមាននៅក្នុងដៃ ។  ឧទាហរណ៍ ការវិនិយោគរបស់រដ្ឋទៅលើវិស័យហេដ្ឋារចនាសម្ព័ន្ធរូបវន្ត ដូចជាផ្លូវថ្នល់ ស្ពាន សាលារៀន សេវាសុខាភិបាល ។ល។

២០- យោងតាមម៉ាក្រូសេដ្ឋកិច្ច គេចែកប្រព័ន្ធសេដ្ឋកិច្ចជា៤គឺ ៖

  • សេដ្ឋកិច្ចតាមបែបប្រពៃណី ៖ មានលក្ខណៈបុរាណ ទីផ្សារដោះដូរទំនិញគ្នាទៅវិញទៅមកមានលក្ខណៈមិនទូលំទូលាយ ។
  • សេដ្ឋកិច្ចទីផ្សារ ៖ ជាប្រព័ន្ធសេដ្ឋកិច្ច ដែលកម្មសិទ្ធិ ឬកត្តាផលិតកម្មមួយភាគធំស្ថិតនៅក្នុងរង្វង់ការគ្រប់គ្រង និងការសម្របសម្រួលដែលផ្នែកទាំងស្រុងលើយន្តការសេដ្ឋកិច្ចទីផ្សារតាមទ្រឹស្តីក្លាស៊ីក ហៅថាសេដ្ឋកិច្ចដែលធ្វើនិយ័តកម្មដោយខ្លួនឯង ។
  • សេដ្ឋកិច្ចបញ្ជា ឬសេដ្ឋកិច្ចផែនការ ៖ ជាប្រព័ន្ធសេដ្ឋកិច្ច ដែលកម្មសិទ្ធិ ឬកត្តាផលិតកម្មស្ទើរតែទាំងអស់ជាកម្មសិទ្ធិរបស់រដ្ឋ ហើយរាល់ប្រតិបត្តិការអាជីវកម្ម សព្វបែបយ៉ាងរដ្ឋជាអ្នកគ្រប់គ្រង ។ ដំណោះស្រាយបញ្ហាធំៗទាក់ទងទៅនឹងផលិតកម្ម ការប្រើប្រាស់ ការបែងចែកធនធានផ្សេងៗត្រូវស្ថិតនៅក្រោមការកំណត់របស់រដ្ឋ ។
  • សេដ្ឋកិច្ចចម្រុះ ៖ ជាប្រព័ន្ធសេដ្ឋកិច្ច ដែលមានលាយបញ្ចូលគ្នារវាងសេដ្ឋកិច្ចទីផ្សារសេរី និងសេដ្ឋកិច្ចផែនការ ។ យន្តការរដ្ឋ និងយន្តការទីផ្សារ មានតួនាទីសំខាន់ដូចគ្នាក្នុងការដោះស្រាយបញ្ហា តើត្រូវផលិតអ្វី ? ផលិតយ៉ាងដូចម្តេច ? សម្រាប់អ្នកណា ? ។ ក្នុងការអនុវត្តកន្លងមក ប្រព័ន្ធសេដ្ឋកិច្ចចម្រុះច្រើនស្ថិតនៅចន្លោះរវាងសេដ្ឋកិច្ចចម្រុះបែបទីផ្សារសេរី និងសេដ្ឋកិច្ចចម្រុះបែបសេដ្ឋកិច្ចបញ្ជា ។

តភាគ



×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login